ភាគទី១៩ : គ្មាននរណាដណ្ដើមបងចេញខ្ញុំបានឡើយ

2.2K 184 1
                                    

#2ថ្ងៃក្រោយ

អ្វីៗបានបញ្ចប់យ៉ាងឆាប់រហ័សព្រមទាំងសោកសៅ បញ្ចប់ទាំងទឹកភ្នែក បញ្ចប់ដោយភាពស្រណោះស្រណោក ចិត្តមិនទាន់ដាច់អាល័យ តែការស្រឡាញ់នៅតែមិនឈ្នះព្រហ្មលិខិតដែលបំបែកឪពុកនិងកូនឲ្យរស់នៅភព2ខណ្ឌចែកពីគ្នា

ក្មេងប្រុសវ័យ25ឆ្នាំ ឈរសម្លឹងទៅមើលស៊ុមរូបថត ដែលមានរូបថតលោកប៉ាកំពុងញញឹមយ៉ាងស្រស់សម្លឹងមករកគេ វាកាន់តែធ្វើឲ្យថេយ៉ុងរឹតតែបង្ហូរទឹកភ្នែកលើសដើម គេចង់ឱបលោកប៉ាជាទីស្រឡាញ់របស់គេ គេចង់នៅក្បែរលោកប៉ារបស់គេ តែគាត់នៅតែមិនត្រឡប់មកធ្វើតាមតម្រូវការរបស់គេឡើយ

« ថេយ៍ ទៅរួចទេ? » ហ្សេនដេល ដើរមកឈរក្បែថេយ៉ុង លើកដៃទាំងគូរដាក់ទៅលើស្មារបស់ថេយ៉ុង មុននិងឱនទៅសួរគេតិចៗ ពេលឃើញគេឈរសម្លឹងរូបថតនៅមុខផ្នូរមិនទម្លាក់កែវភ្នែក គេសួរបែបនេះក៏ព្រោះបារម្ភ ប៉ុន្មានថ្ងៃនេះថេយ៉ុងយំរហូត គេក៏កំដររហូតដូចគ្នាមិនហ៊ានទៅណាចោលនោះទេព្រោះខ្លាចគេកើតរឿងអ្វី

« ... » ថេយ៉ុង ងក់ក្បាលតិចៗ ត្រឡប់ខ្លួនបែរមុខចេញឈប់សម្លឹងរូបថតលោកប៉ា ជើងក៏ប្រឹងកម្រើកឡើង ឈានចេញតិចៗពីបរិវេណដែលកប់សាកសពលោកប៉ា គេដើរចេញបណ្ដើរទឹកភ្នែកក៏ស្រក់ចុះបណ្ដើរ តើឲ្យគេរ៉ាយរ៉ាប់អារម្មណ៍ពេលនេះយ៉ាងម៉េចទើបសម? គេពិតជាពិបាកទទួលយកខ្លាំងណាស់ដែលបាត់បង់សាច់ញាតិម្ដងម្នាក់ៗរហូតសូម្បីលោកប៉ាអ្នកម៉ាក់ក៏លែងនៅក្បែរគេដែរ

ដើរបន្តបានបន្តិច ហ្សេនដេលក៏សង្កេតឃើញថាដើរសឹងតែលែងរួចទៅហើយ គេក៏លើកថេយ៉ុងឡើង បីក្នុងរង្វង់ដៃដើររហូតទៅដល់ឡានក៏មានកូនចៅរបស់គេបើកទ្វារចាំទទួល ហ្សេន ដាក់ថេយ៉ុងអង្គុយនៅលើភ្លៅផ្ដេកក្បាលរបស់គេទៅនិងទ្រូងរបស់ខ្លួន

« ទៅខនដូររបស់យើង » ហ្សេនដេល ប្រាប់ទៅកូនចៅដែលបញ្ជាចង្កូតឡាន ទើបទម្លាក់កែវភ្នែកមកសម្លឹងអ្នកនៅក្នុងរង្វង់ដៃរបស់គេវិញ អង្អែលសក់ថេយ៉ុងតិចៗហើយក៏ឈ្លាតជូតទឹកភ្នែកឲ្យគេ ថេយ៉ុងមិននិយាយបែបនេះពីរថ្ងៃទៅហើយ ពីរថ្ងៃមកនេះគឺគិតតែយំ អ្វីក៏មិនញ៉ាំទាំងអស់ គេក៏ខ្សោយណាស់ បើយ៉ាងនេះតើអាចឲ្យហ្សេនដេលទុកគេចោលតែម្នាក់ឯងម៉េចនិងបានទៅ

🔒💓ចង្វាក់បេះដូង💓🗝️Where stories live. Discover now