ភាគទី៤

Start bij het begin
                                    

< សួរស្តីលោកយាយ អូ៎...បងក៏នៅទីនេះជុងហ្គុក ?! មិនបានដឹងទេថាតើបងមកទីនេះដើម្បីប្រាប់លោកយាយពីរឿងដែរខ្ញុំបានបង្កឡើងឬយ៉ាងណាទេ > លីយ៉ុងវាយសម្ដីយ៉ាងប្រហើនទៅកាន់បងប្រុសនឹងមិនភ្លេចញញឹមឌឺដាក់បងប្រុសទៀត

< ឈប់និយាយផ្ដេសផ្ដាសទៅលីយ៉ុង យើងចេញចូលទីនេះតើត្រូវជំរាបដល់ឯងដែលទេ > ជុងហ្គុកពេលនេះចង់តែហក់ទៅវ៉ៃប្អូនខ្លួនឯងអោយស្លាប់ទេ គេកាន់តែប្រហើនហើយ

< អត់ទេជុងហ្គុក...គឺខុសហើយ បងមកទីនេះដើម្បីស្វែងរកក្មេងម្នាក់ដែលជាស្នេហ៍ដំបូងរបស់បងមែនទេជុងហ្គុក ? នេះបងគ្មានសម្ថភាពស្វែងរកគេខ្លួនឯងទេឬបានជាមកសុំជំនួយពីលោកយាយ ? > លីយ៉ុងសើចសប្បាយខណៈពេលដែលនិយាយរឿងពិតរបស់បងប្រុសចេញមកធ្វើដូចមិនខ្វល់សោះ ជុងហ្គុកមិនតបតអ្វីទេគេបានត្រឹមឈរស្ងៀម។

មិនមែនគេមិនតបតព្រោះនោះជារឿងពិតទេតែគេមិនចង់និយាយជាមួយជុងហ្គុកច្រើនជាង

< យ៉ាងម៉េច? មិននិយាយគាំងហើយមែនទេ? កំសាកគ្រាន់បើ កំសាកព្រោះជ្រើសរើសក្មេងធម្មតាម្នាក់ហើយបោះបង់អ្នកគ្រប់គ្នាដែលធ្លាប់ស្រឡាញ់បង បងមិនសមជាស្ដេចចចកទេជុងហ្គុក ត្បិតតែពួកយើងមិនមែនរស់ដើម្បីបឺតឈាមក៏ដោយតែបងអាចនឹងស្លាប់បើសិនជាក្មេងម្នាក់នោះមានរឿងអី >

< យ៉ាងម៉េច? ខ្ញុំនិយាយត្រូវទេលោកយាយ > លីយ៉ុងមានចេតនាមកថាអោយចំៗតែម្តងរួចក៏ងាកទៅសួរលោកយាយតែលោកយាយបែរជាបែរមុខចេញ

< ល្មមៗបានហើយអាចង្រៃលីយ៉ុង > ទ្រាំមិនបានជុងហ្គុកក៏វាយប្រហារទៅលើលីយ៉ុងឥតប្រណីព្រោះតែលីយ៉ុងនិយាយជ្រុលពេកហើយ

< ខ្ញុំនិយាយជាការពិត បងកំសាក > លីយ៉ុងនៅតែញញឹមឌឺមិនខ្លាចជុងហ្គុកបន្តិចសោះ

< អាចង្រៃ...!! > ជុងហ្គុកអត់ទ្រាំមិនបានក៏ស្ទុះទៅវាយលីយ៉ុងមួយដៃហើយលីយ៉ុងក៏ធ្វើការវាយទៅលើបងប្រុសខ្លួនវិញដូចគ្នាវិញ

< ឈប់ទៅ !! ឈប់ឈ្លោះគ្នាតើបានទេ? នេះពួកឯងមិនចេះស្រឡាញ់គ្នាទេ បងប្អូនពួកឯងមិនដែលត្រូវគ្នាម្តងណាទេ លីយ៉ុងទោះជុងហ្គុកយ៉ាងម៉េចវាជារឿងគេឯងកុំទាក់ទងនឹងរឿងគេហើយពួកឯងល្មមឈប់ទៅ > លោកយាយស្រែកឃាត់ទាំងពីរអ្នកបងប្អូននោះទាំងខឹងសម្បារ

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Waar verhalen tot leven komen. Ontdek het nu