«ចរិតខ្មើតដូចតែអូនឯងគ្មានខុសទេ ចង់បានអី ទើបទៅលួង បើមិនចង់បានអីទេ កុំសង្ឃឹមទៅលួងមុនហ៎» ជុងហ្គុកវាចាឡើងទៅកាន់ភរិយារបស់ខ្លួនដោយសើចតិចៗ វាអត់ខុសគ្នាពិតមែន មើលទៅចរិតកូនពៅនិងចរិតអ្នកម្តាយនឹងគឺមិនខុសគ្នាតែម្តង
«តែបងក៏ចិត្តទន់ព្រមតាមអូនគ្រប់យ៉ាង ចាំមើលហ្គោឌេន គេកាត់ចរិតរកបងឬអត់» ពីរនាក់ប្តីប្រពន្ធបន្តមើលសកម្មភាពតទៀតថាហ្គោឌេននឹងនៅតែចិត្តរឹងមិនព្រមចុះមកយកអោយប្អូនឬបែបណា គឺមានតែរងចាំមើលតែប៉ុណ្ណោះ
«អាបង អូនឃ្លាននំ ទៅយកនំអោយអូនញុាំបន្តិចមក» នាងល្អិតដើរចូលបន្ទប់បងប្រុសដែលចំហស្រាប់ សុំបងប្រុសដោយទឹកមុខគួរអោយស្រឡាញ់និងគួរអោយអាណិតព្រមគ្នា តែហ្គោឌេនមិនតបហើយថែមទាំងមិនខ្វល់ទៀតផង
«អាបងចង់ឃើញអូនដាច់ពោះស្លាប់មែនទេ?អូនឃ្លានមែនណា» មីនឈីនិយាយបន្តក្រោយពេលឃើញបងប្រុសមិនខ្វល់ហើយថែមទាំងមិនឆ្លើយបែបនេះ នាងកាន់តែពិបាកចិត្ត ព្រោះខ្លាចអត់បាននំញុាំ
«មីអូនញុាំបាយទៅ បើមិនចង់ដាច់ពោះស្លាប់!» គេឆ្លើយតែប៉ុន្មានម៉ាត់ហើយថែមទាំងមិនងាកក្រោយមកមើលនាងវិញថែមទៀត មីនឈីកាន់តែពិបាកចិត្តថែម ព្រោះបងប្រុសមិនដែរចិត្តរឹងដល់ថ្នាក់នេះទេ
«ទៅអោយអូនសុំទោសអាបង ដែលអូនធ្វើអោយប្រឡាក់មុខអាបង ថ្ងៃក្រោយអូនលែងធ្វើបែបនេះដាក់អាបងហើយ អូខេ?ឈប់ខឹងអូនទៅអាបងណា»នាងអង្រួនជើងបងប្រុសតិចៗ សុំអង្វរគេអោយលើកលែងទោស ព្រោះពេលនេះឃ្លានខ្លាំងមែនទែន អោយធ្វើអីក៏ធ្វើដែរ អោយតែបាននំញុាំ សុខចិត្តធ្វើទាំងអស់
«សន្យាណា? ឈប់ធ្វើអញ្ចឹងដាក់បងទៀត ថើបបងមួយសិនមកអញ្ចឹង» ក្រោយងាកមកឃើញថាប្អូនជូតមុខស្អាតហើយ គេកិដាក់ថ្ពាល់អោយប្អូនថើប ខណៈមីនឈីក៏ថើបបងប្រុសមកខ្សឺតយ៉ាងឮ ទើបហ្គោឌេនព្រមដឹកដៃមីនឈីចុះទៅយកនំញុាំ រីឯឪពុកម្តាយបានឃើញកូនប្រុសដឹកដៃប្អូនចុះមកវិញហើយ ដឹងបាត់ទៅហើយថាចរតិដែលមិនដាច់ចិត្តនេះកាត់ទៅរកឪពុកគ្មានខុសទេ ទោះប្អូនធ្វើខុសយ៉ាងមិចក៏មិនដាច់ចិត្ត វាដូចយកតែបេះបិតតែម្តង
YOU ARE READING
ស្នាមថើបដំបូង💋✔
Random" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
"អរគុណស្នាមថើបដំបូង💋"
Start from the beginning
