"ការខំប្រឹងត្រូវអាសារបង់!!"

729 76 11
                                        

ស្នាមថើបដំបូង

ភាគទី៤៦

ក្រោយឮការរៀបរាប់របស់ជេខេរួចរាល់ហើយ បុរសសង្ហាម្នាក់នោះក៏ចាប់ភ្ងាក់ឡើងបន្ទរឈ្មោះរបស់រាងតូចពីក្រោយដោយការភ្ងាក់ផ្អើល វាចៃដន្យយ៉ាងនេះឬ?គេគិតថាដើរលេងនៅម្តុំនេះ មិនបានមានគំនិតស្វែងរកផង បែរជារកឃើញជីមីនដោយចៃដន្យបែបនេះទៅវិញ! គេពិតជាភ្ងាក់ផ្អើលខ្លាំងណាស់ ហេតុអីក៏និស្ស័យអ្វីយ៉ាងនេះ!

«មានរឿងអីមែនទេ?លោកស្គាល់ខ្ញុំ?» រាងតូចសួរបន្តទៅកាន់បុរសម្នាក់នោះវិញ ព្រោះគេម្នាក់នោះមើលទៅដូចជាភ្ងាក់ផ្អើលណាស់ ក្រោយឮឈ្មោះរបស់ខ្លួនហើយ ទឹកមុខបង្ហាញទំនងដូចជាបានស្គាល់ខ្លួនហើយយ៉ាងអុីចឹង!

«ត្រូវហើយគឺខ្ញុំណ៎ា ខ្ញុំសុងហ៊ុន សិស្សប្អូនរបស់បង!»

«សុងហ៊ុនហ្អេស៎?» សម្លេងពីរផ្ទួនព្រមគ្នា រវាងរាងក្រាស់និងជីមីន។ ត្រូវហើយម្នាក់ៗពេលនេះគឺផ្លាស់ប្តូរណាស់ ទើបហេតុនេះហើយបានជាពួកគេមើលគ្នាឬចំណាំគ្នាពុំស្គាល់បែបនេះ ជីមីនជាសិស្សច្បងរបស់សុងហ៊ុន ចំណែកជុងហ្គុកគឺជាបងប្រុសរបស់សុងហ៊ុន មិននឹកស្មានថារឿងទាំងអស់វាចៃដន្យដល់ថ្នាក់នេះសោះ ផែនដីនេះពិតជាតូចចង្អៀតពិតមែន បង្វិលចុះ បង្វិលឡើង ពួកគេក៏ក្លាយជាគ្រួសារតែមួយដោយនឹកស្មានមិនដល់

រវាងជីមីននិងជុងហ្គុកសួរថា រវាងអ្នកទាំងពីរ មួយណាដែលមានការភ្ងាក់ផ្អើលច្រើនជាង?ប្រាកដណាស់គឺជាជុងហ្គុកនេះហើយ គេតាមរកប្អូនយូរមកហើយ កាលពីប៉ុន្មានឆ្នាំមុនប៉ាមកប្រាប់ថារកដំណឹងមកឃើញ តែចាប់តាំងពីថ្ងៃនោះមកក៏បាត់ឈឹង សូម្បីរូបថតប្អូនមួយសន្លឹកក៏មិនបានមើល ទើបមកទល់ពេលនេះគេត្រូវភ្ងាក់ផ្អើល នៅពេលបានឃើញប្អូនប្រុសដែលមានភាពសង្ហាជាងមុន តាមការស្លៀកពាក់ក៏ស្រស់ស្អាតជាងមុន ធ្វើអោយគេសឹងចំណាំប្អូនមិនបាន អ្វីដែលគេរំភើបខ្លាំងនៅពេលនេះគឺបានឃើញប្អូនប្រុសម្តងទៀតហើយ ក្រោយពេលបែកគ្នាអស់រយៈពេលប្រាំបីឆ្នាំមកហើយនោះ

«លោកស្គាល់ខ្ញុំមែនទេ?»ដល់ពេលដែលសុងហ៊ុនត្រូវសួរទៅកាន់ជុងហ្គុកវិញហើយ វាក៏ពិតប្រាកដមែន ពេលនេះគេមើលបងប្រុសសឹងមិនស្គាល់ មិនដឹងថាជុងហ្គុកនេះគឺជាបងប្រុសរបស់គេពិតមែនឬបែបណា? តែបើនិយាយថាមានចំណុចស្រដៀងឬអត់?ប្រាកដណាស់មាន គេចាំបានថានៅលើថ្ពាល់របស់បងប្រុសមានស្នាមឆូតមួយដែលជាស្នាមសន្លាក់ ហើយនៅលើថ្ពាល់របស់ជុងហ្គុកពេលនេះគឺមានពិតមែន! ប្រាកដទេ? ថាម្នាក់ដែលនៅចំពោះមុខគេនេះគឺជាបងប្រុសរបស់គេ ដែលមានឈ្មោះថាសេដ្ឋានោះ?

ស្នាមថើបដំបូង💋✔Where stories live. Discover now