"ដំរីមានជើងតែពីរទេ"

400 52 8
                                        

ស្នាមថើបដំបូង

     ភាគទី៥៥

        «កំពុងតែគម្រាមខ្ញុំមែនទេ?»  សុងហ៊ុនញាក់ចិញ្ចើមម្ខាងសួរបកទៅកាន់ថេយ៉ុងវិញដោយប្រយោគហាក់ដូចជាកំពុងឌឺដងផ្ចាញ់ផ្ចាល់អោយថេយ៉ុងវិញយ៉ាងអញ្ចឹង ទាំងដែលគេខ្លួនឯងដឹងហើយថា ន័យនៃការនិយាយនេះ គឺជាការគម្រាមរបស់ថេយ៉ុងចេញមកទាំងស្រុង

        «មានឯណា គ្រាន់តែនិយាយការពិត ជល់មួយ!» ថេយ៉ុងតបដោយប្រយោគបែបនេះវិញ នៅពេលបានឃើញជុងហ្គុកដើរមកកាន់ពួកគេទាំងពីរវិញហើយនោះ។ គេមិនចង់ឲ្យជុងហ្គុកមានការបារម្ភខ្លាំងពេកចំពោះរឿងនេះ ហើយគេក៏សង្ឃឹមថា ចាប់ពីថ្ងៃនេះទៅ សុងហ៊ុននឹងលែងហ៊ានធ្វើរឿងឡប់ៗអ្វីអោយកើតឡើងទៀត

       «ថេយ៉ុងឯងស្រវឹងហើយ ផឹកតាំងពីព្រឹក ល្មមឈប់ផឹកហើយ ប្រយ័ត្នក្រិនថ្លើម» ជុងហ្គុកមិនសូវជាបានផឹកស្រាប៉ុន្មានទេ ព្រោះគេត្រូវមើលហ្គោឌេនផង អាំងសាច់ផង ទើបហេតុនេះហើយ ស្រាគឺគេផឹកបានតិចជាងគេ

        «ឯងមិនមែនមិនស្គាល់យើងឯណា?យើងផឹកមិនចេះស្រវឹងទេ គួរតែមើលប្អូនឯងទៅល្អជាង» ថេយ៉ុងតបមិត្តរួច ភ្នែកក៏ងាកទៅសម្លឹងមើលសុងហ៊ុនសារជាថ្មី។ ខណៈគេត្រូវភ្ងាក់ផ្អើលនឹងភ្នែក នៅពេលបានឃើញថាសុងហ៊ុនដេកច្បាបបិទភ្នែកនៅលើតុបាត់ទៅហើយ មើលទៅប្រហែលស្រវឹងខ្លាំងហើយ បានជាដល់ថ្នាក់សន្លប់បែបនេះ

        «អ៎ាវ សន្លប់ហើយ?មិញនេះឃើញអង្គុយអកស្រាសោះ»

        «យកគេទៅដេកទៅ យើងបានជប់លាងជាមួយគ្នាស្រួលជាងនេះ» ថេយ៉ុងផ្តល់ជាមតិអោយមិត្តយកសុងហ៊ុនទៅដេកអោយបាត់ទៅ! មិនដឹងជាយ៉ាងមិចទេ អោយតែឃើញមុខអាម្សៀលនឹង មានអារម្មណ៍អស់ល្អកើតឡើងរហូត ធ្វើអោយគេមានអារម្មណ៍ថាស្អប់សុងហ៊ុនខ្លាំងណាស់ ប្រៀបដូចជាមនុស្សអត់និស្ស័យជាមួយគ្នាយ៉ាងអញ្ចឹង

        «អឹម យើងគ្រាគេយកទៅដេកសិនអញ្ចឹង» ក្រោយនិយាយឆ្លើយតបរួច អ្នកជាបងក៏លើកគ្រាប្អូនឡើង ដើរចូលទៅខាងក្នុងភូមិគ្រឹះដើម្បីបើកបន្ទប់ថ្មីមួយអោយប្អូនបានដេកលក់ស្រួលបួលជាងនេះ

ស្នាមថើបដំបូង💋✔Where stories live. Discover now