"ប្រពន្ធខ្ញុំជាជីមីន ខ្ញុំនឹងផ្លាស់ប្តូរចរិត!"

1K 95 4
                                        

ស្នាមថើបដំបូង💋

ភាគទី១៧

«កាត់បន្ថយខ្លះទៅ បើថ្ងៃណាមួយគ្មានអាពួកនេះ មុខរបស់ជីមីននឹងទៅជាស្អីទៅហើយ?បើកាត់បន្ថយបានគួរតែឈប់ប្រើខ្លះទៅ»

«ដេកចាំទៅ! ចាំលោកក្លាយជាប្តីខ្ញុំសិន ចាំខ្ញុំនេះស្តាប់តាមលោកនិយាយចុះ» ជីមីននិយាយហើយក៏បន្តញុាំអាហាររបស់ខ្លួនធ្វើមិនដឹង ម៉ាក់គេប្រាប់មិនស្តាប់ផង ទម្រាំតែជុងហ្គុកនេះទៀតហ្អេស៎ ខ្ជិលយាយ!

«ចាំសម្តីទុកណ៎ា បើខ្ញុំក្លាយជាប្តីជីមីនពេលណា ជីមីនមិនស្តាប់តាមខ្ញុំទេ ខ្ញុំនឹងដាក់ទោស!» ជុងហ្គុកចង្អុលជីមីនជាករប្រមានទុក គេដក់គោលដៅរបស់គេរួចហើយ គោលដៅរបស់គេមួយនេះនឹងត្រូវសម្រេច មិនថាយ៉ាងណាក៏ដោយ ជីមីនក៏ត្រូវតែមានជម្រើសមួយគឺរៀបការហើយក្លាយជាប្រពន្ធគេអោយទាល់តែបាន!

រាងតូចលេបទឹកមាត់ក្អឹក សម្លឹងមើលមុខរបស់គេដែលកំពុងញញឹមញាក់ភ្នែកមកកាន់ខ្លួន សម្តីរបស់គេចេញមកហាក់ចង់បញ្ជាក់ថាអនាគតទៅ នឹងបានជីមីនធ្វើជាប្រពន្ធគេយ៉ាងអញ្ចឹង គួរអោយខ្លាច!

«អាហារនេះញុាំរួចរាល់ហើយ ពួកយើងសុំរៀបចំ ដើម្បីដាក់ការ៉េមថែមជូននេះអោយអ្នកទាំងពីរម្តង» ក្រោយពេលញុាំអាហាររួចហើយ ការ៉េមដែលខាងហាង couple ថែមជូនពួកគេទាំងពីរក៏បានមកដល់ អ្នកទាំងពីរភ្ងាក់ផ្អើលភ្លាមនៅពេលបានឃើញការ៉េមដែលមានត្រឹមមួយចានប៉ុណ្ណោះ អញ្ចឹងបានន័យថា អោយពួកគេញុាំវាជាមួយគ្នា បែបនឹងមែនទេ?

«ដោយសារតែការ៉េមនេះជាការថែមជូន អ្នកទាំងពីរត្រូវបញ្ចុកគ្នាទៅវិញទៅមក ដើម្បីអោយពួកយើងថតរូបរបស់អ្នកទាំងពីរដាក់នៅក្នុងហាងនេះផ្ទាល់តែម្តង» ឮសំណើរបន្ទាប់ ជីមីនបើកភ្នែកធំៗសម្លឹងទៅកាន់ជុងហ្គុកដែលគេហាក់ដូចជាធម្មតាមិនខ្វល់ថាវាជារឿងមិនប្រក្រតីអីបន្តិចសោះ ពួកគេមិនមែនជាគូស្នេហ៍ដូចអ្នកដទៃផង ធ្វើមិចនឹងស្វីតដូចគេកើតទៅ?ទោះស្វីតក៏ស្វីតចេញមកសម្តែងដែរ..

«ប្តូរលក្ខខណ្ឌផ្សេងបានទេ អៀនណាស់~» រាងតូចសួរទៅកាន់បុគ្គលោកស្រីម្នាក់នោះវិញដោយលើកប្រយោគមកនិយាយថាខ្លួនអៀនទៅវិញ ទាំងដែលការពិតគឺមិនបានអៀនទេ គឺខ្ពើមចង់ធ្វើជាមួយជុងហ្គុកទៅវិញទេ

«មិនអាចទេ នេះជាលក្ខខណ្ឌដែលម្ចាស់ហាងតម្រូវមកបែបនេះ អ្នកទាំងពីរអាចធ្វើបាន ព្រោះអ្នកទាំងពីរជាគូស្នេហ៍នោះអី»

ស្នាមថើបដំបូង💋✔Where stories live. Discover now