"ទុកថ្ពាល់ឲ្យប្រពន្ធថើប!"

973 96 6
                                        

ស្នាមថើបដំបូង💋

ភាគទី១៩

ប្រយោគរបស់គេបន្លឺទាំងអម្បាល់ម៉ាន ជីមីនកត់ត្រាទុកក្នុងខួរក្បាលយ៉ាងស្ទាត់ របៀបដូចគេនិយាយនេះដូចជាទាយអនាគតទុកមុន សម្តីចេញមកហាក់ដូចប៉ងប្រាថ្នាចង់បានជីមីនធ្វើជាប្រពន្ធយ៉ាងអញ្ចឹង កាយវិការ សម្តីប្លែកៗរបស់គេនេះ ធ្វើឲ្យរាងតូចតាមសឹងមិនទាន់នឹងអត្តចរិតរបស់គេនេះតែម្តង

«បានហើយ ខ្ញុំចូលផ្ទះហើយ ធ្វើដំណើរដោយសុវត្ថិភាព រាត្រីសួស្តី» រាងប្រញាប់បោះសម្តីជាការលាគ្នាត្រឹមប្រយោគនេះ ដោយចុងក្រោយក៏ដើរចេញពីឡានចូលទៅក្នុងផ្ទះបន្ត ដោយរាងក្រាស់ឈរចាំមើលសកម្មភាពរបស់ជីមីនរហូតដល់ផុតឃើញថាជីមីនចូលផ្ទះដោយសុវត្ថិភាពហើយ ទើបគេដាច់ចិត្តបើកឡានចេញត្រឡប់ទៅវិញ ព្រោះយប់ជ្រៅណាស់ហើយ ខ្លាចថាអ្នកម៉ាក់និងលោកប៉ាចាំមើលផ្លូវ

«ឃើញដំបូងសុភាពៗចឹងទេ ដល់ពេលបានដើរជាមួយទើបដឹងថាអាបុិនេះព្រាននារីសុទ្ធសាធតែម្តង» រាងតូចដើរចូលមកក្នុងផ្ទះបោះកាបូបស្ពាយទៅលើពូករអ៊ូរងូវៗដោយសារតែមួយថ្ងៃនេះស្តាប់ពាក្យញ៉ែរបស់រាងកហរាស់ពីមួយប្រយោគទៅមួយប្រយោគដូចជាគ្មានដាច់មួយឃ្លាសោះ គេនេះពូកែវោហាសព្ទខាងលេងពាក្យសម្តីតែម្តង ល្មមៗអីលង់សម្តីគេមិនដឹងខ្លួនទេ

ទឺត~~~

សម្លេងរោទិ៍ទូរស័ព្ទបន្លឺឡើង រាងតូចបញ្ឈប់កាយដែលបម្រុងនឹងចូលទៅក្នុងបន្ទប់ទៅហើយ ដើរបកមករកកាបូបដែលមានទូរស័ព្ទក្នុងនោះវិញ ដោយបៀកមើលទៅក៏ឃើញថាជាលេខរបស់អ្នកម៉ាក់ មីននីញញឹមប្រញាប់ចុចទទួលលេខអ្នកម៉ាក់ភ្លាម

(ហេឡូមីន មកផ្ទះវិញហើយមែនទេកូន?) សម្លេងស្រ្តីចំណាស់ចាប់សួរឡើងពេលឃើញថាកូនបានទទួលទូរស័ព្ទនោះហើយ កាលដែលនិយាយមកនេះមិនដឹងបារម្ភពីកូនឬមួយក៏មកពីខ្លាចគម្រោងការមិនបានសម្រេចឲ្យប្រាកដនោះទេ វាមានន័យពីរផ្សេងគ្នា អ្នកដឹងបានដឹងថាក្នុងចិត្តរបស់អ្នកម៉ាក់ពេលនេះកំពុងគិតអី

«ទើបតែត្រឡប់មកពីញុាំអាហារពេលល្ងាចជាមួយនឹងជុងហ្គុកអម្បាញ់មិញនេះឯងអ្នកម៉ាក់ កូនគិតថារៀបចំងូតទឹកទៅហើយ ចៃដន្យម៉ាក់ខលមកក៏ទទួលសិនទៅ»

ស្នាមថើបដំបូង💋✔Where stories live. Discover now