ស្នាមថើបដំបូង
ជុន ជុងហ្គុក/ផាក ជីមីន
20voteសម្រាប់ភាគបន្ទាប់ណាសំណព្វចិត្ត😚
ភាគទី៥៨
«ខ្ញុំដឹងថាវាខុស ប៉ុន្តែខ្ញុំស្រឡាញ់ជីមីនមកជាយូរហើយ ក្តីស្រឡាញ់ខ្ញុំធំធេងជាងបងទៅទៀត ឬមួយបងមិនអាចអោយវាមកខ្ញុំបាន?បងមិនអាចធ្វើជាបងប្រុសម្នាក់ដូចកាលពីមុន ដែលលះបង់សូម្បីតែការសិក្សារបស់ខ្លួនឯងចោលដើម្បីខ្ញុំដូចពេលនេះបានទេ មែនទេ?ដើម្បីបង្ហាញពីក្តីស្រឡាញ់ដែលបងមានចំពោះខ្ញុំទេ?» សុងហ៊ុនបន្តនិយាយប្រយោគមួយនេះបន្តទៅកាន់ជុងហ្គុកទៀត គេនិយាយថាគេបានដឹងថាខ្លួនខុសដែលមានចិត្តប្រាថ្នាលើប្រពន្ធបងប្រុសពិតមែន ប៉ុន្តែការនិយាយស្តីរបស់គេចេញមកហាក់ដូចជាគ្មានចិត្តថាខ្លួនឯងខុសអ្វីបន្តិច! នៅហ៊ាននិយាយថាខ្លួនឯងមានក្តីស្រឡាញ់ធំធេងជាងគេដែលជាប្តីរបស់ជីមីនបានថែមទៀត!
«ឯងដឹងបានយ៉ាងមិច?ថាក្តីស្រឡាញ់ឯងធំធេងជាងខ្ញុំ?ពេលដែលឯងវាចាពាក្យមួយម៉ាត់ថា"លះបង់"មកកាន់ខ្ញុំនេះ ឯងមានចិត្តមនសិការគិតថាវាខុសឬត្រូវខ្លះឬអត់?លះបង់?ត្រូវហើយ ខ្ញុំលះបង់ឲ្យឯងបានគ្រប់យ៉ាង ព្រោះឯងជាប្អូនប្រុសរបស់ខ្ញុំ!! តែនេះឯងហារមាត់មកសុំប្រពន្ធរបស់ខ្ញុំពីខ្ញុំបែបនេះ? ឯងគិតថាវាជារឿងត្រឹមត្រូវហ្អេស?ម្យ៉ាងទៀត ការបង្ហាញក្តីស្រឡាញ់រវាងបងប្អូនក៏មានច្រើនបែប ហេតុអីចាំបាច់ទាល់តែលះបង់ប្រពន្ធខ្លួនឯងអោយទៅប្អូនប្រុស ទើបវាហៅថាការបញ្ជាក់ក្តីស្រឡាញ់?» ជេខេក្រោកឈរពេញកម្ពស់ ស្រែកដាក់សុងហ៊ុនខ្លាំងដោយកំហឹង ឈាមច្រាលឡើង ធ្វើអោយមុខរបស់គេប្រែទៅជាក្រហមងាំង បញ្ជាក់យ៉ាងច្បាស់ភ្នែកថាគេកំពុងតែខឹងនឹងសុងហ៊ុនបំផុតហើយដែលយកប្រពន្ធគេលេងសើចប្រៀបដូចជាទំនិញបែបនេះ
«ប៉ុន្តែខ្ញុំមកមុនបង ខ្ញុំស្រឡាញ់គាត់ចង់10ឆ្នាំមកហើយ ខ្ញុំខំប្រឹងធ្វើអោយខ្លួនឯងមានឈ្មោះល្បីល្បាញដល់សព្វថ្ងៃនេះក៏ដោយសារតែជីមីនដូចគ្នា បងប្រុស បងមកក្រោយខ្ញុំទេ សូមអង្វរ បងលះបង់អោយខ្ញុំបានទេ?» គេនៅតែបន្តនិយាយសម្តីឆ្កួតឡប់បែបនេះឡើងមកដដែល ទឹកមុខអង្វរករបស់គេពេលនេះបង្ហាញបានដូចជាគេស្រែកឃ្លាននិងខ្វះមនុស្សស្រីណាស់អញ្ចឹង មនុស្សនៅលើលោកមានច្រើនណាស់មិនថាប្រុសស្រីនោះទេ ហេតុអីសុងហ៊ុនសម្លឹងឃើញតែប្រពន្ធរបស់គេម្នាក់?មិនអាចដកចិត្តចេញមកវិញបាន?ហេតុអីគេមិបព្រមធ្វើដើម្បីបងប្រុសវិញ?ហេតុអីមិនព្រមដកចិត្តស្រឡាញ់ពីបងថ្លៃខ្លួនឯងបាន??
«ខ្ញុំកោតឯងចេះនិយាយពាក្យបែបនេះចេញមកទៅរួច ឯងនិយាយដោយមិនគិតពីចិត្តខ្ញុំទេហ្អេស?ឥឡូវខ្ញុំសុំឯងវិញចុះ ក្នុងនាមខ្ញុំជាបងប្រុសរបស់ឯងម្នាក់ ឯងលះបង់ក្តីស្រឡាញ់ដែលមានលើមីនទាំងអស់ចោលទៅ! ព្រោះក្តីស្រឡាញ់ខ្ញុំបង្កើតជាមួយជីមីនក៏ជាក្តីស្រឡាញ់ពិត ពួកយើងថែមទាំងមានកូនជាមួយគ្នាថែមទៀត ឯងមិនគិតថាវាខុសពេកទេហ្អេសសុងហ៊ុន!?» បើសិនជាគេមិនមានកូន ហើយគេមិនបានស្រឡាញ់ជីមីន ប្រាកដណាស់ ថាគេអាចលះបង់រឿងមួយនេះអោយទៅប្អូនប្រុសបាន ប៉ុន្តែពេលនេះគេស្រឡាញ់ហើយ គេថែមទាំងមានកូនជាមួយជីមីនថែមទៀត ហេតុអីសុងហ៊ុនវាចាពាក្យថាសុំប្រពន្ធពីគេកើតនោះ?ឯណាទៅ តម្លៃរបស់ប្រពន្ធគេ?
«ខ្ញុំមិនអាចធ្វើបានទេ... ខ្ញុំពិតជាស្រឡាញ់ជីមីនណាស់បងប្រុស ខ្ញុំមិនអាចរស់បានទេ បើគ្មានជីមីន!! សូមអង្វរបងទៅចុះ អោយជីមីនមកខ្ញុំវិញមក ខ្ញុំចង់បានជីមីន ខ្ញុំចង់បានជីមីនខ្លាំងណាស់បងឮទេ?» សម្តីចេញមកដូចមិនសមនឹងចំណេះដឹងដែលមាន ទោះស្រឡាញ់ តែក៏អាចកាត់ចិត្តបានមិនអញ្ចឹង?ហេតុអីមិនធ្វើដើម្បីបងប្រុសវិញ?ចាំបាច់ត្រូវអោយបងប្រុសលះបង់អោយខ្លួនវិញអញ្ចឹងមែនទេ?វាមិនសមហេតុផលអ្វីសូម្បីតែបន្តិច សរសើរសុងហ៊ុនណាស់ដែលហើបមាត់និយាយពាក្យនេះចេញមកទៅរួច គេអស់វាចាមែនទែនហើយនៅពេលនេះ
YOU ARE READING
ស្នាមថើបដំបូង💋✔
Random" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
