ស្នាមថើបដំបូង
ភាគបញ្ចប់
បច្ចុប្បន្ន
គ្រប់រូបភាព គ្រប់រឿងរ៉ាវដែលបានឆ្លងកាត់ក្នុងជីវិតរបស់ពួកគេ គឺសុទ្ធតែជាការចងចាំ ដែលពួកគេមើលរូបថតទាំងអស់នោះតែប៉ុណ្ណោះ តាមពិតរឿងនេះគឺវាកន្លងផុតទៅអស់ម្ភៃឆ្នាំទៅហើយ ដែលជីវិតអាពាហ៍ពិពាហ៍របស់ពួកគេបានឆ្លងកាត់ ទោះប៉ុន្មានឆ្នាំក្រោយមកនេះ ពួកគេរស់នៅជាមួយគ្នាប្រកបដោយសន្តិភាព ក៏មិនប្រាកដថា រាល់ការចងចាំពីអតីតពួកគេអាចភ្លេចនោះដែរ គ្រប់យ៉ាងគួរអរគុណសៀវភៅ memories មួយនេះ ដែលធ្វើអោយគេអាចរំលឹករាល់ការចងចាំទាំងអស់នេះមកបានឡើងវិញ
«ពួកយើងឆ្លងកាត់រឿងជាច្រើនមកជាមួយគ្នា មកទល់ពេលនេះ បងនៅតែនិយាយពាក្យនេះដដែល ថាបងពិតជាមានសំណាងដែលមានអូនជាភរិយា» វ័យកាន់តែចាស់ វាគ្រាន់តែជាតួលេខ ភាពផ្អែមល្ហែមរបស់គេនៅតែមានអោយគ្នាទៅវិញទៅមកដដែល ជាពិសេសចរិតដែលប្រច័ណ្ឌហួសព្រំដែនរបស់ជុងហ្គុកក៏នៅតែមាន គេចូលចិត្តប្រច័ណ្ឌបែបនេះ ឥឡូវក៏នៅតែចូលចិត្ត ព្រោះប្រពន្ធអាយុកាន់តែចាស់មែន ប៉ុន្តែកាន់តែស្អាត បើមិនអោយគេប្រច័ណ្ឌទើបចម្លែក
«ផ្លាស់ប្តូរចេញទៅ អាចរិតពូកែប្រច័ណ្ឌនឹង អូនចាស់ហើយ មានអ្នកណាស្រឡាញ់អូនទៀត?» រាងតូចសើចតិចៗនៅពេលឮលោកស្វាមីនិយាយបែបនេះ គេមើលទៅនៅតែដដែល ចរិតចូលចិត្តប្រច័ណ្ឌនៅតែមានដូចដើម ដូចកាលនៅពីក្មេងមិនខុសអីបន្តិចទេ
«អូនចាស់តែអាយុតែមុខអូននៅក្មេង មនុស្សខ្លះគេមិនខ្វល់នឹងអាយុទេ អោយតែឃើញអូនស្អាត ដឹងតែឆ្មក់ហើយ»
«អូខេ ប្រច័ណ្ឌបន្តទៅអញ្ចឹង»
«ម៉ាក់ៗៗ មើលមីអូនបោចសក់ញុមហ្អេក» កំពុងផ្អែមល្ហែមជាមួយនឹងលោកប្តីក្នុងបន្ទប់សុខៗ ស្រាប់តែឮសម្លេងហ្គោឌេនស្រែកមកពីខាងក្រោម ធ្វើអោយអ្នកទាំងពីរប្រញាប់ចុះទៅមើលភ្លាមព្រោះដឹងថាកូនពៅស្រីនេះឆ្នាស់ណាស់ មួយថ្ងៃៗរករឿងតែបងនាងទេ
ភ្លេចប្រាប់អោយដឹងទៅ ពេលនេះហ្គោឌេនអាយុ16ឆ្នាំហើយ ជិតពេញកម្លោះហើយ ពេលនេះក៏មានប្អូនស្រីពៅម្នាក់ឈ្នោះមីនឈី អាយុទើបតែ5ឆ្នាំទេ តែក្បាលខូចណាស់ អោយតែប៉ាម៉ាក់មិននៅ បោចសក់បងរហូត ដល់ពេលគេចាប់បានតាំងនិយាយថាអាបងវៃ ទាំងដែរខ្លួនឯងជាអ្នករករឿងគេសោះ
YOU ARE READING
ស្នាមថើបដំបូង💋✔
Random" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
