"រៀបការនឹងបងណ៎ា~~"

733 53 2
                                        

ស្នាមថើបដំបូង

ភាគទី៧០

ពេលវេលាកាត់មកដល់គ្រួសារជុន កំពុងដើរចូលរួមក្នុងកម្មវិធីមង្គលការរបស់អ៊ុនជេនិងជុនយ៉ុង ការរៀបការត្រូវរៀបចំឡើងបែបប្រពៃណីនៃប្រទេសផ្ទាល់ ទោះពួកគេជាជនជាតិកូរ៉េក្តី ប៉ុន្តែដោយសារតែរស់នៅទីនោះយូរពេក ពួកគេត្រូវចុះសញ្ជាតិជាជនជាតិបារាំង ដូច្នេះរាល់ពិធីមង្គលការទាំងមូល គឺត្រូវគោរពតាមប្រពៃណីរបស់ប្រទេសបារាំង

«សួស្តី លោកជុន ជីមីន...» កូនក្រមុំនិងកូនកម្លោះដឹកដៃគ្នាមកទទួលរាក់ទាក់អ្នកទាំងបីដោយផ្ទាល់ ខណៈជុនយ៉ុងកំពុងសម្លឹងទៅហ្គោឌេន ដែលសម្លឹងមើលគេភ្លឹសៗប្រហែលឆ្ងល់ហើយមើលទៅ ព្រោះមិនដែលចូលរួមកម្មវិធីបែបនឹងពីមុនមកនោះទេ

«បាទ ចូលរួមអបអរផងណា សូមស្រឡាញ់គ្នាអោយបានយូរអង្វែង ឆាប់មានក្មួយផង ខ្ញុំចង់ពរក្មួយ ហេហេ»ជុងហ្គុកនិយាយដោយមិនភ្លេចហុចបាច់ផ្កាចូលរួមអបអរមង្គលរបស់អ្នកទាំងពីរផងដែរ និងមិនភ្លេចនិយាយលេងជាមួយអ្នកទាំងពីរតិចតួច ទោះធ្លាប់មិនត្រូវគ្នាជាមួយជុនយ៉ុង យ៉ាងណាក៏គួរតែអរគុណគេដែរបានជួយគ្រប់យ៉ាងនៅពីក្រោយខ្នងផងដែរ

«បាទ អរគុណអ្នកទាំងពីរដូចគ្នា អញ្ជើញមកទីនេះមក អង្គុយទីនេះសិនទៅ» ជុនយ៉ុងជូនដំណើរពួកគេមកអង្គុយនៅតុមួយ ដាច់ដោយឡែកពីគេ រួចហើយក៏ដើរទៅទទួលភ្ងៀវផ្សេងៗបន្តទៀត

«ពេលឃើញភ្ងៀវមកច្រើនបែបនេះ អូននឹកឃើញកាលពួកយើងរៀបការ ស្ងាត់ៗ ភ្ងៀវក៏គ្មាន» បង្ហើរប្រយោគនេះចេញមកដូចជាអស់សង្ឃឹមខ្លាំងណាស់ កែវភ្នែករបស់ជីមីនសម្លឹងទៅភ្ងៀវដែលចូលមកដោយស្នាមញញឹមជាបន្តបន្ទាប់ បំណងប្រាថ្នារបស់គេក៏បែបនោះ តែបែរជាមិនអាចធ្វើបាន

«ឬអូនចង់រៀបការម្តងទៀត?»

«ទេ មិនមែនទេ អូនគ្រាន់តែនិយាយលេង អត់អីនិយាយ ហាសហា» រាងតូចនិយាយបានត្រឹមប៉ុណ្ណេះហើយក៏ទាញកែវទឹកក្រូចក្រេបតិចៗ ខណៈជុងហ្គុកនៅតែតាមសម្លឹងប្រពន្ធឥតឈប់ គេដឹងថាជីមីនកំពុងតែអន់ចិត្តដែលការរៀបការរបស់ខ្លួនមិនអធិកអធមដូចជាការរៀបការរបស់ជុនយ៉ុងនិងអ៊ុនជេ

ស្នាមថើបដំបូង💋✔Where stories live. Discover now