"ប្រាប់ខ្ញុំមក ថាលោកស្រឡាញ់ខ្ញុំ!"

974 85 13
                                        

ស្នាមថើបដំបូង

ភាគទី៣៧+៣៨

ភាពសោកសៅនិងភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់ទៀត សោតបានរុញច្រានអារម្មណ៍របស់រាងក្រាស់អោយកាន់តែកណ្តោចកណ្តែង រាងក្រាស់ក្រោកឈរពេញកម្ពស់ ដើរទៅរកបង្អួចបើកវាឡើងបំណងចង់ស្រូបយកខ្យល់អាកាសបន្ធូរអារម្មណ៍ដែលកំពុងគិតច្រើនអោយវាចាកឆ្ងាយបានខ្លះ

ខណៈបើកឡើងមក វាខុសពីការគិតសឹងបីរយហុកសិបដឺក្រេ គេបែរជាឃើញទិដ្ឋភាពដែលកាន់តែឈឺចាប់នៅចំពោះមុខជំនួសទៅវិញ វាមិនបានស្រាកស្រាន្តនៅក្នុងចិត្ត តែបែរជាធ្វើអោយចិត្តគេកាន់តែគិតច្រើនលើសដើម នៅពេលដែលបានឃើញរូបភាពដែលមិនគួរចង់អោយឃើញនៅក្នុងកែវភ្នែករបស់គេ

កាយវិការរបស់ជុនយ៉ុងដែលបានផ្តល់ទៅលើប្រពន្ធរបស់គេ ក្នុងនាមគេជាប្តីគេហួងហែង គេមិនចង់អោយប្រពន្ធគេត្រូវបានអ្នកណាប៉ះក្រៅពីគេ តែនេះជុនយ៉ុងហ៊ានណាស់ ហ៊ានអោបប្រពន្ធរបស់គេ ហ៊ានចាប់ដៃប្រពន្ធរបស់គេ ហ៊ានធ្វើលើសពីអ្វីដែលគេជាប្តីតែមិនដែលធ្វើបែបនេះដាក់ជីមីនទាល់តែសោះ គេបែរជាមានសិទ្ធិអាចធ្វើបាន តែគេមាននាមជាប្តីបែរជាមិនអាចធ្វើបែបនេះបានសូម្បីតែម្តង គិតទៅ តម្លៃរបស់គេថោកជាងសម្រាមទៅទៀតមែនទេ?

រាងក្រាស់បិទបង្អួចវិញ រម្ងាប់អារម្មណ៍នៅក្នុងចិត្តដែលឈឺគ្មានអ្នកដឹង មកអង្គុយធ្វើការបន្តជំនួសមកវិញនូវអារម្មណ៍ដែលត្រូវផ្តោតទៅលើការងារមិនត្រូវផ្តោតទៅលើរឿងផ្សេង ទោះពេលនេះអារម្មណ៍មិនសូវជាល្អប៉ុន្មាន តែក៏សង្ឃឹមថាគេនឹងអាចបំភ្លេចកាយវិការមួយនេះចេញពីខួរក្បាលរបស់គេបានខ្លះ

"ខ្ញុំច្រណែន ខ្ញុំប្រច័ណ្ឌ ខ្ញុំហួងហែង ឈប់ធ្វើបែបនឹងបានទេ?"

អស់រយៈពេលមួយសន្ទុះធំមកហើយ ការផ្តោតអារម្មណ៍ទៅលើការងារបានត្រឡប់មកវិញ ជុងហ្គុកសម្រាលការងារនៅលើតុចេញទាំងអស់ ប្រមូលកិច្ចការដែលនៅសេសសល់ទាំងប៉ុន្មានអោយជីមីនធ្វើលើកិច្ចការនោះទាំងអស់ នេះគឺជាចរិតរបស់គេទៅហើយ គេចូលចិត្តធ្វើបែបនេះរាល់ពេលដែលគេមានអាក្ការៈប្រច័ណ្ឌទៅលើជីមីន

ស្នាមថើបដំបូង💋✔Where stories live. Discover now