"ទាយត្រូវសុីក្រញរ!"

579 59 2
                                        

ស្នាមថើបដំបូង

       ភាគទី៥១
សុំទោស ចំពោះអក្ខរាវិរុទ្ធអេដមីនអត់បានពិនិត្យឡើងវិញទេ🙏
    Enjoy Your reading💕

        ឮប្រពន្ធវាចាតបមកកាន់គេបែបនេះ គេរៀងភាំងខ្លួនឯងបន្តិចដែរ វាក៏ពិតមែន គ្រប់សម្លៀកបំពាក់ហ៊ូបីពាក់រាល់ថ្ងៃនេះគឺគេជាអ្នកទិញឲ្យទាំងអស់ តាំងពីដើមមកហើយ។ ហើយសម្លៀកបំពាក់នៅលើខ្លួននេះមិនមែនទើបតែពាក់ទេ ក៏ធ្លាប់ពាក់មកច្រើនដូចគ្នា មកធ្វើថ្ងៃនេះចេញទៅក្រៅពាក់អាវអញ្ចឹងតិចតួច តាំងមកថាគេនេះស្លៀកខ្លីឯណា...

        «អូខេ បងខុស តោះទៅ~~» រាងក្រាស់បិទភ្នែករម្ងាប់នូវអ្វីដែលខ្លួនបានប្រកែក ចុះឡើងៗ គេនេះជាអ្នកខុសដដែល បន្ទោសអ្នកណាមិនបានទេ ព្រោះគេនេះហើយជាអ្នកទិញឲ្យប្រពន្ធស្លៀកបែបនេះខ្លួនឯង

       រាងតូចក៏ដើរទៅតាមការទាញរបស់ថេយ៉ុងទៅ ដោយលួចញញឹមហួសចិត្តនឹងគេតិចៗ គេភ្លេចខ្លួនឯងហើយ ថាចូលចិត្តប្រភេទមនុស្សសុិចសុី ហើយចង់អោយតែហូប៊ីពាក់បែបនេះរាល់ថ្ងៃសោះ។ បែរជាថ្ងៃនេះ ចេញទៅក្រៅធ្វើឫកមកហួងហែងដាច់អហង្ការអីណ៎ា...

        ខានចេញមកក្រៅយូរ អារម្មណ៍នៃភាពចម្លែកផ្សេងៗតែងកើតមាន ត្រូវហើយ ថេយ៉ុងនិងភរិយាខានចេញមកក្រៅមកជាយូរឆ្នាំទៅហើយ រាល់ការចង់ទិញអ្វី សម្លៀកបំពាក់ ម្ហូប បន្លែ ឬគ្រឿងទេសផ្សេងៗ មិនដែលពិបាកទេ ព្រោះក្នុងប្រទេសមានការដឹកជញ្ជូនស្រាប់ ដូច្នេះបើតាមគិតពីពេលនោះរហូតមកទល់ពេលនេះ វាយូរឆ្នាំហើយ ដែលពួកគេមិនបានចេញមកមើលពិភពលោកខាងក្រៅដ៏សែនស្រស់ស្អាតមួយនេះ

        «ចង់ទិញអីក៏ទិញតាមចិត្តចុះ បងបើកដៃអោយអូនទិញ ចាំបងជាអ្នកចេញលុយ» មកដល់ផ្សារទំនើបមួយកន្លែង ដែលហូប៊ីបានស្នើរសុំគេអោយនាំខ្លួនមកផ្សារទំនើបនេះ គេដាក់ប្រពន្ធអោយឈរនៅកន្លែងមុខហាងប្រេនល្បីឈ្មោះមួយកន្លែង រួចហើយក៏ដើរទៅអង្គុយលើសាឡុងរង់ចាំ គង់ទាក់ខ្លាឲ្យប្រពន្ធលើសសម្លៀកបំពាក់បានតាមចិត្ត។

       ហូប៊ីញញឹមស្រស់ មិននិយាយច្រើនក៏ចូលទៅខាងក្នុងដើម្បីរើសសម្លៀកបំពាក់ផ្សេងៗ ខណៈថេយ៉ុងសម្លឹងមើលប្រពន្ធពីខាងក្រៅកញ្ចក់ទៅដោយស្នាមញញឹម ឃើញប្រពន្ធមានក្តីសុខ គេក៏សប្បាយចិត្តហើយ។ គេរស់នៅក្នុងជីវិតសាមញ្ញមកចង់មួយជីវិតទៅហើយ គ្មានអ្នកណាបានស្គាល់គេឡើយ ថាគេជាអ្នកណា មានឥទ្ធិពលអ្វីខ្លះ? គេរស់នៅបែបនេះព្រោះមិនចង់បង្ហាញអោយគេឯងឃើញពីអ្វីដែលគេមានសព្វថ្ងៃ គេចង់រស់នៅដោយគ្មានការតាមប្រម៉ាញ់ពីអ្នកកាសែត ចង់រស់នៅបែបមានសេចក្តីសុខ មានគ្រួសារតូចមួយសម្រាប់គេ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ សម្រាប់ជីវិតដ៏សាមញ្ញរបស់គេនេះ

ស្នាមថើបដំបូង💋✔Where stories live. Discover now