"ស្នាមថើបដំបូងត្រូវតែជាប្រពន្ធខ្ញុំ!"

1.1K 111 15
                                        

ស្នាមថើបដំបូង💋

ភាគទី១២

«ខ្ញុំនិយាយអីទៀតហើយ?ជីមីនឯងឆ្កួតហើយ» រាងតូចស្តើងរត់ចេញពីក្រុមហ៊ុន គោលដៅគឺត្រូវត្រឡប់ទៅផ្ទះវិញ មិនចង់ប្រឈមមុខនឹងគេនោះទេ គេមិនអាច មិនអាចនៅទីនេះបានទៀតទេ ហេតុអីក៏គេហ៊ានម្លេះ ទៅនិយាយបែបនេះដាក់គេ?ពុទ្ធោអើយ បើជួបគ្នាថ្ងៃស្អែតើគួរនិយាយថាមិច?

"ម៉ាក់ ខ្ញុំត្រឡប់ទៅផ្ទះវិញមុនម៉ាក់ហើយ ព្រោះមានការបន្ទាន់ត្រូវទៅ បាយៗ" ជីមីនវាយសារផ្ងើរទៅកាន់អ្នកម៉ាក់អោយបានដឹងមុន រួចក៏ឡើងឡានតាក់សុីត្រឡប់ចេញទៅ ដោយកាយវិការរបស់ជីមីនកំពុងត្រូវបានជុងហ្គុកសម្លឹងមើលមិនដាក់ ហើយក៏លួចញញឹមតិចៗផងដែរ បែបក្នុងចិត្តកំពុងគិតអី និយាយចេញមកមិនត្រូវ

«បើនៅតែបែបនេះទៀត ប្រាកដណាស់ ខ្ញុំនឹងឆ្កួតដោយសារគេ» ជុងហ្គុកប្រមូលស្មារតីត្រឡប់មកវិញ ហើយក៏ដើរទៅបន្ទប់ការិយាល័យធ្វើការរបស់ខ្លួនបន្ត គេមិនគួរគិតរឿងអោយកាន់តែវែងឆ្ងាយនាំអោយសៅហ្មងនោះទេ ក្មេងម្នាក់នោះ អាចគ្រាន់តែនិយាយជាមួយគេបែបលេងៗក៏ថាបាន

«ត្រូវហើយ ខ្ញុំនិយាយលេងៗទេ មិនបាននិយាយមែនទែនទេ!» អ្នកនៅក្នុងឡានឯណេះវិញកំពុងតែគិតរឿងនេះឡើងវិញពេញខួរក្បាល គេនិយាយលេងទេ តែគេក៏ខ្លាចថាបុរសម្នាក់នោះគិតថាគេនិយាយមែន ហើយតាមសុំស្រឡាញ់គេ ដល់ពេលនោះគិតយ៉ាងមិចទៅ?

«ឆាប់ចេញពីខួរក្បាលខ្ញុំភ្លាម ខ្ញុំអត់ចង់គិតទៀតទេ ហាៗៗ» ជីមីនយំរំអុកពេញលើឡានហាក់ដូចជាមិនខ្មាស់ម្ចាស់តាក់សុីដែលកំពុងលួចសម្លឹងមើលខ្លួនជារឿយៗនោះសោះ ទឹកមុខឆ្ងល់របស់គាត់បានធ្វើអោយជីមីនបញ្ឈប់សកម្មភាពឆ្កួតឡប់បែបនេះភ្លាម

«កើតអីឬអត់ក្មួយ?ហេតុអីមើលទៅដូចជាពិបាកម្លេះ?» លោកពូតាក់សុីសួរទៅកាន់គេ ដោយគេពេលនេះជាភ្ងៀវជិះឡានតាក់សុីរបស់គាត់ ទើបចេះតែសួរគេលេងៗទៅ

«គ្មានកើតអីទេលោកអ៊ុំ បើកតទៅមុខចុះ» ជីមីនញញឹមស្រាលតបទៅកាន់លោកអ៊ំតាក់សុីវិញ ហើយក៏សម្រួលឥរិយាបថធ្វើជាធម្មតាវិញ ដើម្បីកុំអោយគេឯង អ្នកផងទាំងពួងនេះយល់ច្រឡំ ថាគេជាមនុស្សឆ្កួត សតិមិនគ្រប់គ្រាន់

ស្នាមថើបដំបូង💋✔Where stories live. Discover now