"អនាគតជីមីនអាចក្លាយជាប្រពន្ធខ្ញុំ"

961 92 5
                                        

ស្នាមថើបដំបូង💋

ភាគទី១៨

«បានហើយ ទៅផ្ទះមិនចង់ បូរបាច់ប៉ប៉ាច់ប៉ប៉ោចជាមួយហ្នឹងលោកច្រើនទេ» មិនចង់នៅយូរ ស្តាប់ពាក្យនិយាយសម្តីផ្អែមល្ហែមរបស់គេជាងនេះ រាងតូចក៏កញ្ឆក់កាយតូចមួយទំហឹងចូលឡានមុនបាត់ទៅ បើនៅរង់ចាំស្តាប់ពាក្យវាចាផ្អែមជាងស្កររបស់គេទៀត ច្បាស់ណាស់ថារាងតូចនេះនឹងត្រូវយល់សប្តិអាក្រក់ជាមិនខាន

ជេខេញញឹមស្រាលក្រវីក្បាលហួសចិត្តនឹងជីមីនដែលអៀននឹងសម្តីផ្អែមរបស់ខ្លួនឡើងថ្ពាល់ទាំងសងក្រហមដូចប៉េងប៉ោះទុំទៅហើយ គេដឹងថាសម្តីរបស់គេនេះផ្អែមខ្លាំងណាស់ រហូតដល់ថ្នាក់បានជ្រលក់មាត់ជាមួយស្រីណាហើយក៏តែងតែជាប់អន្ទាក់របស់គេរហូតដល់ប្រគល់ខ្លួនប្រាណឲ្យគេរាប់ភ្លេច តែមនុស្សដូចជាគេនេះសុីរើសបន្តិច ទាល់តែនៅZinទើបគេសុី បើមិនបរិសុទ្ធគឺគេមិនជ្រលក់ជាមួយដាច់ខាត

«នៅយូរទៀតទេ?ប្រញាប់ទៅផ្ទះ» រាងតូចអើតក.មកសួរទៅកាន់គេម្តងទៀតបែបរង់ចាំយូរ គេនេះចូលចិត្តផ្គើនឌឺណាស់ ប្រាប់ថាប្រញាប់ៗនឹងហើយ នៅតែធ្វើអីយឺតៗថែមទៀត

«ទៅហើយៗ» ឆ្លើយតបវាចារួចហើយ រាងសង្ហាមាំក្រាស់ក៏ដើរវាងចូលទៅក្នុងខាងបញ្ជាចង្កូតបើកចេញទៅគោលដៅទៅផ្ទះរបស់ជីមីន ឡានសេរីទំនើប បើកចេញមកដល់ផ្លូវធំដែលមានយាន្តជំនិះបើកបរច្រើន ទើបគេនឹកឃើញថាគេមិនបានស្គាល់អាស័យដ្ឋានផ្ទះរបស់រាងតូចនោះទេ ព្រោះសូម្បីតែម្តងក៏មិនបានទៅដែរ សូម្បីតែផ្ទះរបស់អ្នកមីងដែលជាម៉ាក់របស់មីននីក៏ដោយចុះ៖

«ប្រាប់អាស័យដ្ឋានមក ថានៅឯណា?» រាងក្រាស់បើកឡានរំកិលទៅមុខជារឿយៗ ចំណែកមាត់ក៏ឆ្លៀតសួរទៅរាងតូចដែលនៅអង្គុយក្បែរខ្លួនគេ ភ្នែកក៏សម្លឹងទៅផ្លូវខាងមុខមិនដកដើម្បីជាសុវត្ថិភាពក្រែងលោមានអភូត្តហេតុអ្វីមួយធ្វើឲ្យគេនេះក្រឡាស់ខ្លួនយកសុខកាយមិនទាន់

«នេះជាអាស័យដ្ឋាន ខ្ញុំមិនដឹងគួរប្រាប់ទៅលោកបែបណាទេ» កាយស្តើងហុចទូរស័ព្ទដែលមានផែនទីផ្ទះរបស់គេស្រាប់នោះឲ្យទៅរាងក្រាស់ ជេខេទទួលយកវាមកក្នុងដៃ ខណៈឡានក៏បន្ថយទៅជាយឺតៗវិញដើម្បីមើលអាស័យដ្ឋានកាន់តែច្បាស់កុំអោយមានការភ័ន្តច្រឡំ វង្វេងផ្លូវទាំងអស់គ្នា

ស្នាមថើបដំបូង💋✔Where stories live. Discover now