ស្នាមថើបដំបូង
ភាគទី៤៨
សុងហ៊ុនបន្ធូរដង្ហើមចោលមួយខ្សាក ព្យាយាមបន្ធូរការគិតដែលអវិជ្ជមាននៅក្នុងខួរក្បាលពេលនេះ កុំអោយខ្លួនធ្វើរឿងខុសឆ្គងទៅលើគ្រួសាររបស់បងប្រុសដែលមើលទៅពោរពេញដោយសុភមង្គល ទោះជាគេត្រូវរស់នៅតែម្នាក់ឯង តែគេក៏ត្រូវតែមានចិត្តស្មោះសរ គេមិនអាចគិតអាក្រក់បំបែកបំបាក់គ្រួសាររបស់បងប្រុសបាននោះទេ
សេចក្តីច្រណែន វាតែងកើតមានលើមនុស្សគ្រប់គ្នា ប្រសិនបើពួកគេមិនចេះគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួនឯងទេ ប្រាកដណាស់ថាចិត្តច្រណែនឈ្នានីសនិងគ្របដណ្តប់ពេញផ្លូវចិត្តដែលសប្រែក្លាយជាខ្មៅមួយរំពេច! មនុស្សតែងមានគំនិតនិងឧត្តមគតិក្នុងការគិតរៀងៗខ្លួន ពេលនេះក្នុងខួរក្បាលរបស់សុងហ៊ុនកំពុងគិតអ្វីខ្លះ ពួកយើងសុទ្ធតែមិនអាចដឹង រង់ចាំមើលថាសុងហ៊ុននឹងធ្វើបែបណាបន្ត?
បន្ទាប់ពីបន្ធូរអារម្មណ៍បានស្ងប់មកវិញខ្លះហើយ សុងហ៊ុនក៏ឡើងទៅលើរថយន្តដែលខ្លួនបានចតចោលនៅខាងមុខក្រុមហ៊ុននោះបើកចេញទៅតាមអារម្មណ៍របស់ខ្លួនពេលនេះ ទោះមានលុយហើយក៏ដោយ ចង់បានអ្វីក៏វាមិនអាចបានដូចប្រាថ្នា ព្រោះស្នេហាមិនអាចទិញបាននោះទេ គេពិតជាគិតខុសដែលគិតថាពេលដែលយើងមានលុយហើយ បំណងប្រាថ្នារបស់យើងនឹងបានសម្រេច ប៉ុន្តែវាខុសស្រឡះ សូម្បីតែមួយចម្រៀកក៏មិនបានសម្រេចផង ទៅប្រាថ្នាស្អីលើសនេះទៀតទៅ?
«មនុស្សខ្ញុំ ត្រូវរស់នៅដោយគ្មានអ្នកនៅក្បែររហូតដល់ចុងបញ្ចប់នៃជីវិតរបស់ខ្ញុំមែនទេ?តើខ្ញុំនឹងត្រូវតែជាមនុស្សដែលគ្មានប្រយោជន៍រហូត?សូម្បីតែពេលនេះខ្ញុំកំពុងមានឈ្មោះបោះសម្លេងខ្លាំងក៏ដោយចុះមែនទេ?» នឹកឡើងឈឺចិត្តស្អិតទ្រូង សុងហ៊ុនបើកឡានរំកិលទៅមុខជារឿយៗក្នុងចិត្តក៏គិតអំពីរឿងនេះម្តងទៀត ដូចកាលពី8ឆ្នាំមុន ដែលខ្លួនបានគិតដូចនេះដែរ ទោះមានរបស់ជាច្រើនដែលមនុស្សក្នុងសង្គមចង់បាន តែបើរបស់ទាំងនោះវាគ្មានសុភមង្គលសម្រាប់គេដដែល រឿងទាំងអស់នេះគេចាត់ទុកថាជារឿងអត់ប្រយោជន៍ដែរតើមែនទេ?
«ចុងក្រោយ ខ្ញុំក៏ត្រូវតែរស់នៅដោយបែបនេះ...»
«បងគិតទៅមើស ថាវាជានិស្ស័យដែលទេ?អូនលួចស្រឡាញ់បងតាំងពី10ឆ្នាំមុន មិនគិតសោះ ថាម្នាក់ដែលសុងហ៊ុនតែនិយាយកន្លងមកគឺជាបង» ងាកមកខាងប្តីប្រពន្ធមួយគូឯណេះវិញ កំពុងចរចារគ្នាក្នុងបន្ទប់នៅឡើយ ព្រោះត្រូវរង់ចាំអោយហ្គោឌេនក្រោកមកសិន ទើបពួកគេត្រឡប់ទៅផ្ទះវិញ មិនហ៊ានដាស់កូនប្រុសខ្លាចថាកូនភ្ងាក់មកនឹងឈឺ
«អញ្ចឹងមនុស្សប្រុសដែលអូននិយាយកាលពីប៉ុន្មានឆ្នាំមុន គឺជាបងមែនទេ?»
«មែនហើយ បងគឺជាមនុស្សតែម្នាក់ដែលសុងហ៊ុនឧស្សាហ៍និយាយប្រាប់អូន លោកប្តីអូនពូកែថ្នាក់នេះឬ?ចិត្តល្អណាស់ ចេះធ្វើការរកលុយអោយប្អូនរៀន តែមិនរៀនខ្លួនឯង ប្តីអ្នកណាអីក៏ល្អម្លេះ?» រាងតូចដើរមកឡើងទៅអង្គុយលើភ្លៅស្វាមី អោបក.របស់ជុងហ្គុក សរសើរប្តីមិនដាច់ពីមាត់ទាល់តែសោះ ទោះរាល់ថ្ងៃនេះរៀងល្មោភអារឿងលើគ្រែបន្តិចមែន តែសុភាពបុរសពិតៗ បានបុរសបែបនេះធ្វើជាប្តីហើយ មិនអោយអ្នកជាប្រពន្ធសរសើរ ទៅអោយអ្នកណាមកសរសើរ?
«បងខំតែប្រច័ណ្ឌ តាមពិត ម្នាក់នោះគឺបងខ្លួនឯងសោះ»
«សុងហ៊ុនគេពូកែដូចបងអញ្ចឹង ពេលនេះគេស៊ូបានដូចការសន្យារបស់គេពិតមែន គេធ្វើបានហើយ គេពិតជាក្មេងប្រុសម្នាក់ដែលល្អខ្លាំងណាស់» មិនសរសើរមិនបានពីការតស៊ូរបស់សុងហ៊ុន ក្រោយស្តាប់រឿងរបស់គេចប់ហើយ ទើបដឹងថាសុងហ៊ុនស៊ូដល់ថ្នាក់ណា គេធ្វើការបណ្តើររៀនបណ្តើរហើយ គេនៅតែទទួលបានលទ្ធផលមួយគួរអោយកោតសរសើរ នេះសបញ្ជាក់អោយឃើញថាក្មេងប្រុសម្នាក់នេះមិនធម្មតានោះទេ
«មែនហើយ បងជឿជាក់លើគេ ទើបបងខំរកលុយអោយគេរៀនដោយបងមិនរៀនខ្លួនឯង សុងហ៊ុនគេចេះគិតគូរច្រើន គេឆ្លាតសឹងគ្រប់រឿង មកទល់ពេលនេះឃើញប្អូនជោគជ័យដល់ថ្នាក់នេះទៅហើយ បើបងប្រុសមិនសប្បាយចិត្ត វាមិនសមនោះទេ»
«អឹម មែនហើយ ល្ងាចនេះពួកយើងគួរញុាំអី?» ដោយគ្មានពាក្យអ្វីតបតនឹងរឿងរបស់សុងហ៊ុនទៀត រាងតូចក៏បង្វែរប្រធានបទទៅរករឿងម្ហូបវិញ ព្រោះប្រហែលបន្តិចទៀតទេ ហ្គោឌេននឹងភ្ងាក់ហើយ ដល់ពេលនោះពួកគេនឹងត្រូវគិតរឿងម្ហូបមុន ព្រោះថ្ងៃនេះប្រហែលត្រូវញុាំអីនៅខាងក្រៅហើយមើលទៅ
«ញុាំអូន~~»
«និយាយស្អីឆ្កួតអញ្ចឹង មើស៎លែងដៃ រវាមណាស់!»រាងតូចព្យាយាមក្រោកចេញពីលើភ្លៅរបស់ស្វាមីភ្លាមៗ នៅពេលបានដឹងដល់ដៃដែលកំពុងតែលូកចូលមកក្នុងអាវធ្វើការរបស់គេទាំងបែបនេះ ជុងហ្គុកនេះកំពូលមហាឆ្លៀត មួយថ្ងៃៗបុណ្យអោយតែកូនដេកលក់លឿនៗអាលមកញុាំគ្នាជាមួយប្រពន្ធហើយ ឥឡូវចង់មកស្អីណានៅក្នុងបន្ទប់ទៀត គេនេះដូចជាឃ្លានមិនចេះស្រាកស្រាន្តសោះ
«បងខានមកមួយអាទិត្យហើយ យើងធ្វើនៅទីនេះតែម្តងទៅ តែមួយទឹកក៏បាន» គេជាមនុស្សប្រុសគេទ្រាំមិនបាននឹងរឿងបែបនេះទេ តម្រូវការរបស់គេខ្ពស់ហួសការរំពឹងទុក ដូច្នេះហើយ ជានិច្ចកាលមួយអាទិត្យគឺគេមិនអាចអត់ម្តងបានទេ យ៉ាងហោចណាស់ក៏មានមួយដងក្នុងមួយសប្តាហ៍ដែរ ប៉ុន្តែដោយសារអាទិត្យមុនរវល់ធ្វើការរៀងខ្លួន ទើបថ្ងៃនេះចង់មកសុំប្រពន្ធនៅបន្ទប់ធ្វើការនេះតែម្តង
«តែកូនយើងនឹងអាចឃើញណ៎ា..អ្ហឹស៎» ហាមឃាត់មិនទាន់ទេ ដៃរវាមដូចមឹករបស់គេនេះកំពុងតែលូកចូលទៅច្របាច់លេងចុងសុដន់របស់ប្រពន្ធ បង្កជាភាពស្រៀវស្រើបពេញមួយតួរាងកាយរបស់រាងតូច អោយពើតពើងតាមចង្វាក់នៃដៃរបស់គេ មិនអាច control វាបានតទៅទៀត
«មិនអីទេ ពួកយើងធ្វើស្ងាត់ៗទៅ..អឹម» បញ្ចប់ប្រយោគយ៉ាងទាន់ហន់ រាងក្រាស់ទាញប្រពន្ធអោយមកអង្គុយលើភ្លៅទល់មុខនឹងដើមទ្រូងរបស់គេ ប្រើបបូរមាត់របស់ខ្លួនទៅបឺតជញ្ជក់បបូរមាត់សុិចសុីរបស់ភរិយា ខណៈដៃស្រឡូនរបស់អ្នកជាភរិយាកំពុងតែអង្អែលលើដើមទ្រូងរបស់អ្នកជាស្វាមី តាមអារម្មណ៍ពុះកញ្រ្ជោលនាពេលនេះ
ទោះជាខានមួយអាទិត្យក៏ពិតមែន ប៉ុន្តែបបូរមាត់របស់ប្រពន្ធគេនៅតែពង្វក់អោយស្រឡាញ់ចង់តែថែថើបលើបបូរមាត់រលើបរលោងនោះខ្លាំងឡើង។ បបូរមាត់ពណ៌ផ្កាឈូកស្រាល អមដោយទឹករលោងលាបពីលើនោះបន្តិចដែលមានរសជាតិផ្លែប៉េស ធ្វើអោយអ្នកថើបបានដឹងរសជាតិយ៉ាងពិតប្រាកដ ឆ្ងាញ់គួរអោយចង់ថើបហើយថើបទៀត មិនចង់ដកថុយនិងជិនណាយ។
«ប៉ាៗតូច និងប៉ាៗធំ កំពុងធ្វើអីនឹង?»
__________________
កូនពូជ មកភ្ងាក់អត់ដឹងពេលវេលាសោះ😂
200like សម្រាប់ភាគបន្ទាប់<3
ខំឲ្យ2ភាគហើយ កុំភ្លេចvote & cmt ផងឡើប💗
#lysin
YOU ARE READING
ស្នាមថើបដំបូង💋✔
Random" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
