"អរគុណស្នាមថើបដំបូង💋"

Start from the beginning
                                        

         «ហ៊ើយ  មិនគួរចាញ់បោកសោះ ខ្ញុំអើយខ្ញុំ» ហ្គោឌេនក្រោកឈរពេញកម្ពស់ឡើងមកយ៉ាងមួម៉ៅ កាលមិនទាន់មានប្អូន ចង់បានប្អូន ដល់ឥឡូវបានប្អូនហើយ បែរជាចង់បញ្ជូននាងល្អិតនេះទៅក្នុងពោះម៉ាក់វិញ ព្រោះមួយថ្ងៃៗកូរគេណាស់ ក្រោកឡើងងើបពីដេកភ្លាមឃ្លានភ្លាម ឡើងទៅដាស់គេដល់បន្ទប់អោយគេឆុងបបរគ្រប់គ្រឿងអោយញុាំ ចាក់ទឹកដោះគោអោយផឹក ហើយនៅបើកទូរទស្សន៍អោយមើលហើយ ទើបគេឡើងទៅដេកតបាន

         មើលទូរទស្សន៍សុខៗឃ្លានទៀត ឡើងមកដាស់គេទៀតអោយុកនំមកអោយញុាំ គេកមិនបដិសេធឡើងទៅយកមកអោយញុាំហើយនៅត្រៀមទឹកសម្រាប់នាងល្អិតនេះទៀត ខ្លាចញុាំនំហើយស្រែកទឹក ចុងក្រោយក៏នៅតែដាស់គេដដែល អញ្ចឹងបានថាគេដេកមិនដែលស្កប់ទេ បើសាលាវិស្សមកាលតែមួយខែទៀត គេប្រហែលត្រូវដេកឈឺលើគ្រែដោយសារដេកមិនគ្រប់គ្រាន់នឹងនាងល្អិតតាមប្រើជាមិនខាន

         ហ្គោឌេនដើរចូលមកផ្ទះវិញ តាមសម្លក់ប្អូនឡើងថ្លែរ ដែលអង្គុយលើសាឡុងហើយលាអណ្តាតដាក់គេនោះ ចាំមើលកុំតែមើលប្រើគេអោយសោះ គេនឹងមិនចុះមកយកអោយនាងដាច់ខាត អោយឃ្លានទាល់តែដាច់ខ្យល់ស្លាប់ចុះ ម៉ាក់ប៉ាមិនអនុញ្ញាតអោយញុាំនំផង ចាំមើលពឹងអ្នកណាបានពេលឃ្លានម្តងៗ

        «អួយ ឃ្លានទៀតហើយ ព្រឹកមិញបានញុាំតែសូកូឡា មិនទាន់បានញុាំនំផង ឥឡូវកូរពោះហើយ» នាងល្អិតអង្គុយទប់ពោះដែលកូរឥតឈប់ ព្រោះទម្លាប់រាល់ដងទាល់តែបានញុាំនំ ទើបអាចគេងលក់ស្កប់ស្កល់បាន ហើយឥឡូវបងប្រុសខឹងទៀត បានអ្នកណាយកនំអោយញុាំទៅ?មិនគួរសោះ មិនគួរធ្វើអោយបងប្រុសខឹងទាល់តែសោះហើយ

         «អើច! យកមិនដល់ទេ តកៅអីប៉ុណ្ណឹងហើយនៅមិនដល់ទៀត»នាងល្អិតព្យាយាមយកកៅអីមកតឡើងទៅដើម្បីយកនំមកញុាំ តែតយ៉ាងមិចក៏មិនដល់ ព្រោះកន្លែងដាក់នំខ្ពស់ជាងខ្លាំងពេក ជម្រើសចុងក្រោយ គឺមានតែទៅពឹងបងប្រុសប៉ុណ្ណោះ

         នាងតូចដើរតិះតាសៗ ឡើងទៅខាងលើបន្ទប់បងប្រុស ក្រោមក្រសែភ្នែករបស់លោកប៉ាអ្នកម៉ាក់ដែលសម្លឹងមើលកូនស្រីពៅដោយស្នាមញញឹម ដំណើរនឹងទៅសុំអោយបងយកនំអោយខ្លួនញុាំហើយ វាគ្មានអីផ្សេងពីនឹងទេ

ស្នាមថើបដំបូង💋✔Where stories live. Discover now