«យ៉ាងមិចហើយកូន?មិចក៏ចេះតែបោចសក់បងអញ្ចឹងមីនឈី» អ្នកម៉ាក់ប្រញាប់ចូលមកបំបែកចេញពីគ្នា ខណៈមីនឈីឃើញលោកប៉ាអ្នកម៉ាក់មកទាន់ហើយបានត្រឹមស្ងាត់ជ្រាប មិនហ៊ានតមាត់ ប្រហែលដឹងថាខ្លួនឯងខុសហើយមើលទៅ
«រឿងវាយ៉ាងមិចហ្អាស ហ្គោឌេន?ប្រាប់ប៉ានិងម៉ាក់មកមើស»អ្នកជាឪពុកក៏ប្រញាប់សួររកហេតុផល ព្រោះមិនអាចបន្ទោសដោយមិនស្តាប់ហេតុផលបាននោះទេ វាអាចធ្វើអោយកូនៗមានចិត្តច្រណែនគ្នា ឬស្អប់គ្នាក៏ថាបាន
«កូនឃើញមីអូន ញុាំសូកូឡាប្រឡាក់មាត់ កូនចូលទៅទាញក្រដាសមកជូតមាត់អោយ មានឯណាមីអូនក៏កញ្ឆក់ក្បាលកូនមួយទំហឹងទៅបោចសក់យកតែម្តង..»
«មិនពិតទេ ប៉ាៗអាបងថាមុខកូនប្រឡាក់អាចម៍ អូនញុាំសូកូឡាសោះ មានអាចម៍ឯណា មកប្រឡាក់លើមាត់?» ពេលនេះដល់វគ្គវិភាគទៀតហើយ ពីរនាក់ប្តីប្រពន្ធនេះ រាល់ថ្ងៃគង់តែបានកូនប្រុសស្រីពីរនាក់នឹង ឈ្លោះគ្នាកុំអោយស្ងាត់ផ្ទះ ហើយឈ្លោះម្តងណា លើកណាក៏ដោយ មិនដែលឃើញអាបងឈ្នះទេ ចាញ់តែមីអូនរហូត ព្រោះមីអូនកូនពៅហើយបើអាបងមិនញ៉ោះមុនទេ មីអូនក៏មិនធ្វើស្អីលើគេដែរ
«បើដូចអាមច៍មែន មិនអោយបងនិយាយអញ្ចឹង!?» គេមិនប្រកែក គេនៅតែនិយាយបន្តថាមាត់របស់មីនឈីដូចប្រឡាក់អាចម៍ គេមិនខ្លាចថាអាចនឹងមានសង្គ្រាមលោកលើកទីពីរ ដេញតាមបោចសក់គេម្តងទៀតនោះទេ
«អាបងលែងចង់រស់ហើយមែនទេ?អូននឹងសម្លាប់អាបងចោល» និយាយបញ្ចប់ប្រយោគហើយ មីនឈីក៏រត់ដេញចាប់បងឡើងពេញផ្ទះ ប៉ុន្តែរត់មិនឈ្នះបងនោះទេ បងរត់លឿនជាង តែកូនពៅមានល្បិចច្រើនជាងមិនអញ្ចឹង នាងធ្វើជារត់ដួល មើលជង្គង់ខ្លួនឯង ធ្វើដូចជាកំពុងរងរបួស ខណៈហ្គោឌេនក៏ប្រញាប់រត់បកក្រោយមកមើលប្អូនវិញភ្លាមៗដោយការបារម្ភ
«យ៉ាងមិចហើយមីអូន?ឈឺជង្គង់ឬ..»
«ជុប ហាសហាចាញ់បោកគេ ពេលនេះថ្ពាល់បងក៏ប្រឡាក់អាចម៍ដែរ ប៊េក!» ឃើញបងប្រុសអោនមកជិតហើយរាងតូចឆ្លើតឱកាស មាត់កំពុងតែប្រឡាក់សូកូឡាស្រាប់ទៅអោនថើបថ្ពាល់បងប្រុស បង្កអោយប្រឡាក់ពេញថ្ពាល់របស់ហ្គោឌេនទាំងអស់ ថើបហើយរត់ចេញទៅយ៉ាងលឿន នៅឆ្លៀតលាអណ្តាតឌឺទៀត សូមសរសើរហើយកូនពៅល្បិចរាប់រយជំពូក
YOU ARE READING
ស្នាមថើបដំបូង💋✔
Random" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
"អរគុណស្នាមថើបដំបូង💋"
Start from the beginning
