Skip...
ព្រឹកថ្ងៃថ្មីនៃភូមិគ្រឹះជុន ថ្ងៃនេះផ្ទះរៀងអ៊ូអរបន្តិច ព្រោះគ្រួសារបីនាក់ប៉ាៗគេនេះនៅផ្ទះទាំងអស់តែម្តង។ដោយសារនេះជាវិស្សមកាលសម្រាប់ការឈប់សម្រាករយៈពេលមួយអាទិត្យដែលពួកគេព្រមព្រៀងគ្នាថានឹងឈប់ ដើម្បីមានពេលវេលាជួបជុំគ្រួសារ និងផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក
«ជិតសង់បានហើយ ហ្គោឌេនត្រូវតែធ្វើឲ្យបាន» សម្លេងប្រណាំងគ្នា នៃការស្រែករបស់ប៉ាមីននិងប៉ាហ្គុក ដែលចង់និយាយអំពីការសង់ផ្ទះរបស់ហ្គោឌេនដោយឯកឯង តាមពិតសង់ផ្ទះនេះមិនលំបាកទេ ពួកគេក៏ជួយបានលឿនខ្លាំងណាស់ តែពួកគេទាំងពីរមិនចង់ទេ បង្កើតកូនប្រុសមកដើម្បីអោយគេមានភាពរឹងមាំ មានជំហរមួយឈរខ្លួនឯងដោយឯករាជ្យ ដូច្នេះហើយ សុខចិត្តខាតពេលវេលា អោយតែកូនមានទម្លាប់រស់នៅល្អ ឪពុកម្តាយក៏សប្បាយចិត្តតាមនោះ
«យេ~~! សង់បានហើយ...» ហ្គោឌេនលើកដៃទាំងសងឡើងទៅខាងលើ អរដោយសេចក្តីរំភើបដែលខ្លួនឯងអាចសង់ផ្ទះបានយ៉ាងដូចរូបរាងដើមបេះបិទតែម្តង ខណៈដៃក៏លើកទៅហាយហ្វាយជាមួយនឹងប៉ាៗទាំងពីរញញឹមឡើងលឹបភ្នែកអស់ហើយ
«កូនប៉ាឆ្លាតណាស់ កាត់មករកលោកប៉ាច្បាស់ណាស់កូនប្រុស..» ជុងហ្គុកទាញកូនប្រុសមកដាក់លើភ្លៅ អោបកូនប្រុសពីក្រោយដោយសេចក្តីស្រឡាញ់ជ្រាបពេញទំហំចិត្ត បានកូនប្រុសនេះមួយគេសែនសំណាង មិនដែលអោយហត់មាត់យ៉ាងមិច ស្តាប់បង្គាប់បានល្អណាស់ និយាយទៅស្រឡាញ់ស្មើកែវភ្នែកតែម្តង
«អោយតែកូនឆ្លាត ដឹងតែកាត់ទៅរកបងហើយ ចុះខ្ញុំ?»
«ហ្គោឌេនមានមុខស្អាត ព្រោះកាត់ទៅរកអូន ចំណែកហ្គោឌេនមានបញ្ញាឆ្លាត កាត់មករកបង ក្រែងអូនតែងហៅបងថាទន្សាយមិនអុីចឹង?»
«អឹម សមហេតុផលល្អណាស់ ហ្គោឌេន យកផ្ទះនេះទៅទុកក្នុងបន្ទប់កូនទៅ ចេញមកវិញពួកយើងទៅផ្សារទំនើបទាំងអស់គ្នាណ៎ា»
«យ៎េ កូនយកផ្ទះទៅទុកសិនហើយប៉ាៗ..ហិហិ» ក្មេងប្រុសហក់ឡើងយ៉ាងសប្បាយចិត្ត ខណៈក៏លើកផ្ទះដែលខ្លួនបានសង់រួចនោះទៅក្នុងបន្ទប់ទៅ រួចរត់ត្រឡប់មករកប៉ាទាំងពីរវិញយ៉ាងលឿន ខ្លាចលោកប៉ាទាំងពីរទៅចោលខ្លួនបាត់
YOU ARE READING
ស្នាមថើបដំបូង💋✔
Random" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
"ទាយត្រូវសុីក្រញរ!"
Start from the beginning
