(អូហ៍ កូនទើបតែមកពីខាងក្រៅជាមួយជុងហ្គុកហ៎ ហើយយ៉ាងមិចដែរ?ចាប់អារម្មណ៍គេខ្លះទេ?) លោកស្រីសួរកូនបន្តដោយគិតក្នុងចិត្តនិងត្រេកអរណាស់ដែលកូនៗមានពេលវេលាជាមួយគ្នាបែបនេះ គាត់ពិតជាចង់អោយពួកគេនេះបានស្និទ្ធិជាមួយគ្នាខ្លាំងៗបែបនេះណាស់
«ចាប់អារម្មណ៍ហ្អេស៎?ម៉ាក់កុំសួរខ្ញុំ ខ្ញុំពិតជាខឹងអាបុិនឹងណាស់ មិនដែលប្រទះទេ ស្តេចឌឺ ស្តេចសម្តីផ្អែមលើលោក ចង់ខ្លាចហើយ» នឹកឡើងក្តៅចិត្តរាប់រយអស្សាពិបាកនឹងនិយាយប្រាប់អ្នកម៉ាកើឲ្យដឹងពីទំហំចិត្តដ៏សែនច្របូកច្របល់របស់គេនេះ គេមានអារម្មណ៍ជាច្រើនលាយឡំចូលគ្នា អៀនផង ជ្រេញផង ក្តីសុខផង បែបថាមិនត្រូវ មិនដឹងមួយណាជាចិត្តរបស់គេក្នុងពេលនេះឲ្យប្រាកដទេ
(ពេលខ្លះជំពប់លើណាកូន ម៉ាក់ពេញចិត្តជុងហ្គុក ដូច្នេះម៉ាក់ក៏សង្ឃឹមថាកូននឹងជ្រើសយកជុងហ្គុកជាស្វាមីដូចគ្នា ព្រោះគេយ៉ាងមិច ម៉ាក់មើលដឹងច្បាស់ខ្លាំងណាស់) លោកស្រីបន្តប្រយោគលួងលោមចិត្តកូនអោយគិតលើវាម្តងទៀត គាត់ស្រឡាញ់ក្មេងប្រុសម្នាក់នោះព្រោះឃើញថាគេជាសុភាពបុរស គេជាបុរសដែលមានក្រមសីលធម៌ល្អ ចេះគោរពចាស់ទុំ ចេះរាល់កិច្ចការក្នុងសង្គមមិនថាជាការអភិវឌ្ឍឬការផលិតចេញទំនិញថ្មីទេ គឺជេខេនេះជាអ្នកធ្វើនិងបង្កើតឡើងទាំងអស់ ទើបគាត់គិតថាបុរសបែបនេះហើយដែលសាកសមនឹងកូនប្រុសរបស់គាត់និងជាមនុស្សដែលគាត់ទុកចិត្តនោះ
«បានហើយម៉ាក់ កូនចង់សម្រាកហើយ ស្អែកកូនត្រូវទៅធ្វើការទៀត ហ្គូតណាយ សុបិនល្អណាអ្នកម៉ាក់ ជុប» មិនចង់ឮប្រយោគអូសទាញរបស់អ្នកម៉ាក់បន្តទៀត រាងតូចប្រញាប់ពោលពាក្យលាដោយមិនភ្លេចនិយាយតាមទម្លាប់រាល់ដងដែលតែងធ្វើជាមួយអ្នកម៉ាក់ ទោះនៅឆ្ងាយគ្នាពួកគេក៏តែងធ្វើបែបនេះរាល់ថ្ងៃជាមួយគ្នា ឡើងវាក្កាយជាទម្លាប់ម្តាយនិងកូននេះទៅហើយ
«បើនៅនិយាយឆ្លើយឆ្លងទៀត អ្នកម៉ាក់ប្រាកដជាបង្ខំអោយខ្ញុំរៀបការជាមិនខាន យល់ល្អបិទសិនហើយទើបយប់នេះគេងលក់ស្រួលបាន» រាងតូចបិទទូរស័ព្ទរួចហើយក៏បន្តបោះទៅលើគ្រែគេងវិញសិន តែខណៈអម្បាញ់មិញនេះក្រលៀសភ្នែកទៅបែរជាបចំនឹងរបស់ម្យ៉ាងដែលប្រហែលៗ រាងតូចប្រញាប់ងាក់មកមើលទើបដឹងថា វាជាកាបូបរបស់ជុងហ្គុកដែលនៅនឹងខ្លួននៅឡើយ
«ពុទ្ធោ ខ្ញុំយកកាបូបគេមកមែនទេ?» មីននីយកដៃខ្ទប់មាត់ ចង្អុលទៅកាបូបលុយរបស់ជុងហ្គុកដែលលើពូកគឺវានៅក្បែរនឹងកាបូបរបស់គេដែរ រាងតូចប្រញាប់ហក់ឡើងទៅលើគ្រែទាញកាបូបនោះមកមើលដើម្បីបញ្ជាក់ឲ្យច្បាស់ថាវាពិតទេដែលកាបូបនេះជារបស់ជុងហ្គុក?
YOU ARE READING
ស្នាមថើបដំបូង💋✔
Random" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
"ទុកថ្ពាល់ឲ្យប្រពន្ធថើប!"
Start from the beginning
