«អូខេ ខ្ញុំចាំបានហើយ..» បញ្ចប់ប្រយោគរាងសង្ហាហុចទូរស័ព្ទទៅឲ្យនាយមាណពវិញ ខណៈឡានក៏ស្រាប់តែស្ទុះវឹងទៅយ៉ាងលឿន អ្នកដែលអង្គុយនៅក្បែរដៃគេទប់ខ្លួនសឹងមិនទាន់ព្រោះតែភ្លាមៗគេបន្ថែមល្បឿនលឿនដូចព្យុះបែបនេះ
«យឺតៗទៅលោក ខ្ញុំមុនទាន់ចង់ស្លាប់ទេ..» រាងតូចលើកដៃឡើងទៅតោងលើប្រដាប់កាន់សម្រាប់អ្នកជិះដោយទឹកមុខភ័យស្លន់រកធ្វើអ្វីមិនត្រូវជាមួយនឹងការសម្លឹងមើលផ្លូវដ៏សែនស្ងាត់និងងងឹតជាខ្លាំង ទាំងដែលវានៅត្រឹមម៉ោង10យប់នៅឡើយសោះ
«ជិះយឺតមិចនឹងសប្បាយ?កុំភ័យ ខ្ញុំមិននាំជីមីនទៅស្លាប់ទេ..វ៉ា ត្រជាក់ល្ហើយស្រួលណាស់!» រាងសង្ហាងាកមកឆ្លើយតបជាមួយនឹងរាងតូចវិញ ដោយភ្លាមៗក៏ស្រាប់តែចុចដំបូលឡានបើកឡើងយ៉ាងធំដែលវាប្រភេទឡានដែលឃើញថាវាគ្មានដំបូលហើយនឹងមានតែពួកសុីវិល័យនិងអ្នកមានលំដាប់ប៉ុណ្ណោះទើបទទួលបានឡានមួយនេះ ដែលមួយពិភពលោកយើងនេះ ឡានមួយនេះគឺផលិតឡើងសម្រាប់អ្នកមានលំដាប់គឺមានតែដប់គ្រឿងប៉ុណ្ណោះដែលមានវា
«បានហើយ លោកពុលខ្ញុំស្លាប់ហើយ..» រាងតូចអង្គុយទប់ដៃនឹងទ្វារឡាន មាត់និយាយអោយគេឈប់ តែភ្នែកនៅតែសម្លឹងគោលដៅទៅមុខបន្ទាប់មិនរបេះ វាគ្មានអីគួរអោយខ្លាចណាស់ណាទេ គ្រាន់តែខ្យល់អាកាសធម្មជាតិនាពេលយប់នេះវាបក់ខ្លាំងពេក ទើបរុញច្រានអោយជីមីនកាន់តែខ្លាចនឹងបរិយាកាសជុំវិញនៃផ្ទៃងងឹតនេះ ដោយគិតថាគូទហើបម្តងៗ ដូចចង់ហោះទៅលើមេឃយ៉ាងមិចមិនដឹងនោះទេ វាជាអារម្មណ៍ភ័យដែលអ្នកគ្រប់គ្នាក៏មានវាដែរមែនទេ?
«ទប់ឲ្យជាប់ទៅ កុំភ័យខ្លាំងពេក ក្រែងជីមីនប្រញាប់មិនអញ្ចឹង? ហ៊ូ សប្បាយណាស់នៀក៎...» នរៈសង្ហាស្រែកឌឺទៅកាន់រាងស្តើងពេញផ្លូវ អាងតែផ្លូវមួយនេះគ្មានមនុស្សជិះទើបគដហ៊ាននិយាយឮៗបែបនេះមិនខ្មាស់អ្នកណា មាត់និយាយឌឺគេហើយ នៅឆ្លៀតបើកឡានតែដៃម្ខាងថែមទៀត ទឹកមុខរំផើយដូចធម្មតាៗសម្រាប់គេទាំងដែលបរិយាកាសនាពេលយប់នេះគួរអោយខ្លាចបំផុត ទីមួយងងឹត ទីពីរគឺខ្យល់បក់ខ្លាំងពេក ទីបីមួយផ្លូវគឺជិះតែឡានគេមួយនឹងឯង ទីបួនគឺស្ងាត់ផ្លូវខ្លាំងពេកនោះហើយ
មីននីស្ងាត់លែងហ៊ានវាចាបន្ត ដោយដៃក៏នៅតែព្យាយាមទប់លំនឹងខ្លួនមិនអោយហើបគូទនៅពេលវេលាកំពុងតែភ័យនេះ មែនហើយ គេនិយាយត្រូវខ្លួនឯងផ្ទាល់នេះហើយជាអ្នកប្រញាប់គេជូនតាមសំណូមពរហើយបែរជានឹកខឹងនឹងគេទៅវិញ តែមិនប្រកែកទេ គេជិះលឿនខ្លាំងពេក នៅបើកដំបូលឡានអោយខ្យល់ចូលចេញថែមទៀត អ្នកល្មមៗអីហ្នឹង គាំងបេះដូងយកហ្មង
ពេលវេលាដប់នាទីកន្លងផុតទៅ អានេះទើបគេហៅថាការជិះបែបបង្ហោះពិតមែន តាមមើលអាស័យដ្ឋានក្នុងហ្គូហ្គលមេប គឺគេកំណត់មកហើយត្រូវជិះដល់ទៅកន្លះម៉ោងឯណោះ តែគេនេះបំបែកកំណត់ត្រា ដប់នាទីលើសបន្តិចក៏មកដល់ផ្ទះ មនុស្សបែបនេះមិនងាយមានទេនៅលើលោកនេះ គឺមានតែគេនេះហើយប្រវត្តិសាស្ត្របែកស្លុយ ព្រាន មានគ្រប់សព្វ ហើយនៅមានរឿងផ្សេងៗទៀត ដែលចម្លែកតាំងពីបាននៅជិតគេពេញមួយថ្ងៃមកនេះ
«មកដល់ហើយ ល្ហើយស្រួលអត់?» ជេខេញញឹមទាញវែនតាខ្មៅចេញពីក្រឡង់ភ្នែក ញាក់ចិញ្ចើមសួរទៅកាន់រាងតូចដែលចុះពីលើរថយន្តដោយដំណើរត្រេតទ្រូត ដូចចង់ពុលក្អួតនឹងឡានរបស់គេយ៉ាងមិចមិនដឹង?បើជិះលឿនម្លឹងៗ សូម្បីតែសក់ក៏ប៊ើងឡើងរញ៉េរញ៉ៃអស់ដែរ មើលលែងយល់ហើយស្រីស្អាតរបស់យើងពេលនេះ
«អរគុណ ថ្ងៃក្រោយស្បថសន្យាថាឈប់ជិះជាមួយលោកមួយជីវិត» មីននីកាន់កាបូបដោយដៃច្រត់នឹងតុនៅខាងមុខផ្ទះរបស់ខ្លួនដើម្បីទប់លំនឹង លើកទីមួយហើយជិះឡានដូខហោះបែបនេះ កាណូត យន្តហោះដូចមិនពុលទេ មកពុលឡានដែលជិះឡើងចង់សឹកគូទនេះទៅវិញ
«កុំសន្យាអី ថ្ងៃតទៅមុខអនាគតយើងមិនអាចមើលឃើញបានទេ វរៗ ខ្ញុំក្លាយជាប្តីរបស់មីនគិតយ៉ាងមិចទៅ?វាមិនក្បត់សន្យាខ្លួនឯងទៅហើយទេ?»
_______________
ឥឡូវដើររកមើលទៅ ណាគេព្រានជាងអាហ៊ានេះទៀត?😔
លក្ខខណ្ឌដដែល💞
អរគុណសម្រាប់អ្នកអានហើយខមិន បើភាគនេះបានអ្នកខមិនច្រើនទៀត សន្យាផុសឲ្យអានរាល់ថ្ងៃ😘
ESTÁS LEYENDO
ស្នាមថើបដំបូង💋✔
De Todo" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
"អនាគតជីមីនអាចក្លាយជាប្រពន្ធខ្ញុំ"
Comenzar desde el principio
