«ហឹម យកទៅចឹង» គេហុចកាបូបលុយដែលមានលុយក្នុងនោះទាំងប៉ុន្មានអោយទៅជីមីនទាំងអស់ ខណៈជីមីនកិដកលុយរបស់គេសែសិបដុល្លារហុចផ្គួបចូលគ្នារបស់ខ្លួនឯងដែរ អោយទៅបុគ្គលិកក្នុងហាងនោះហើយ មុននឹងបន្លឺប្រយោគប្រាប់គេ
«ប្រញាប់ទៅផ្ទះវិញ ខ្ញុំត្រូវការសម្រាកណាលោក»
«អត់ទាន់ទៅទេ នៅញុាំការ៉េមសិន»
«ចាំញុាំថ្ងៃក្រោយទៅ ខ្ញុំចង់ទៅផ្ទះហើយ»
«ខ្ញុំឃ្លានការ៉េមពេលនេះ ហើយចង់អោយខ្ញុំទៅញាំុពេលក្រោយ មិចនឹងកើតទៅ?»
«ហ៊ើយ ជាងក្មេងទៀត! លឿនៗខ្ញុំប្រាប់អ៊ុំប្រុសឥឡូវហើយ»
«ចង់ប្រាប់ថាមិច?ពួកគាត់មានតែសប្បាយចិត្តដែលខ្ញុំនាំជីមីនមកញុាំអីនៅខាងក្រៅបែបនេះ គ្មានអ្នកណាបន្ទោសខ្ញុំទេ» រាងក្រាស់ក្រោកឈរ យកគូទឈរផ្អែកនឹងតុ ក្រព័ទ្ធដៃេង់ចាំមើលទឹកមុខរបស់ជីមីន បន្ទាប់ពីឃើញជុងហ្គុកឌឺបែបនេះហើយ តើគេនឹងធ្វើអ្វីបន្តទៀត!
«ម៉ោះៗ កុំនិយាយច្រើន» ដោយប្រកែកហើយនៅមិនឈ្នះទៀត មានតែជម្រើសចុងក្រោយ រាងតូចក៏អូសដៃជុងហ្គុកដើរចេញទៅតែម្តង បើនៅប្រកែកទៀត មិនដឹងពេលណាបានចេញពីហាងទេ បើមើលទៅគេដូចជាមិនព្រមចាញ់សោះបែបនេះ
«អូសខ្ញុំទៅណាទៀត?ហួសឡានហើយ..» ជុងហ្គុកស្រែកប្រាប់ទៅកាន់ជីមីនដែលគិតតែពីអូសគេដើរទៅទាំងមិនមើលឡានគេសោះ ឡើងហួសដល់ចម្ងាយណាណីហើយនៅមិនព្រមឈប់
«ក៏អូសលោកទៅផ្ទះនឹងហើយ លឿនឡើងខ្ញុំប្រញាប់ទៅផ្ទះវិញ» រាងតូចទន្រ្ទាំជើងធ្វើមុខឡើងជូរហួញ បែបធុញថប់ដល់កម្រិតហើយ តំបន់នេះមិនសូវមានឡានឬយានជំនិះសម្រាប់ដឹកទៅផ្ទះសោះ ហើយណាមួយក្នុងហោប៉ៅគេក៏អស់លុយរលីងថែមទៀត អញ្ចឹងមានតែអង្គុយរំអុកអោយគេប្រញាប់ជូនខ្លួនទៅផ្ទះហ្នឹងហើយ
«មិនមែនចង់អូសខ្ញុំចូលផ្ទះពូសំមីងណាក់ឯណាហី?» រាងក្រាស់ច្បូញមាត់អោយរាងតូចមើលផ្ទះសំណាក់នៅទល់មុខកន្លែងដែលពួកគេឈរនោះ ដើរឆ្លងផ្លូវតែមួយជំហានគឺដល់ផ្ទះសំណាក់នោះហើយ ទើបគេនឹកគិតចងញ៉ោះជីមីនលេងតែម្តងទៅ
«សួរលោកដូចឆោត ពេលមានសង្សារលោកព្រានដាក់គេគ្រប់គ្នាអញ្ចឹងមែនទេ?»
«មិនដែលមានសង្សារទេ ដឹងត្រឹមថាពេលនេះគឺខ្ញុំគ្មាន ហើយចរិតរបស់ខ្ញុំគឺព្រានដាក់គេគ្រប់តែគ្នាហ្នឹងឯង»
«អញ្ចឹងបានន័យថា បើមានប្រពន្ធហើយក៏នៅតែព្រានដាក់គេគ្រប់គ្នាដដែល?»
«បើប្រពន្ធខ្ញុំជាអ្នកផ្សេង ចរិតខ្ញុំយ៉ាងមិចគឺខ្ញុំនៅតែបន្តធ្វើដដែល ប៉ុន្តែបើប្រពន្ធខ្ញុំជាជីមីន ចរិតព្រានរបស់ខ្ញុំទាំងប៉ុន្មានសន្យានឹងបោះចោលទាំងអស់ ព្រោះតែជីមីនជាប្រភេទមនុស្សដែលខ្ញុំស្រឡាញ់និងពេញចិត្ត~~»
________________
ចរិតចេញមកព្រានសាហាវប្រូនេះ😒
លក្ខខណ្ឌដដែល💕
vote សម្រាប់ភាគបន្ទាប់💞
YOU ARE READING
ស្នាមថើបដំបូង💋✔
Random" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
"ប្រពន្ធខ្ញុំជាជីមីន ខ្ញុំនឹងផ្លាស់ប្តូរចរិត!"
Start from the beginning
