«មែនហើយ មានអីពិបាកទៅអូនសម្លាញ់?ដួសមួយស្លាបព្រាមក..» ជុងហ្គុកលើកស្លាបព្រាដែលខ្លួនបានដួសការ៉េមនោះឡើងមកមុនដោយរាងតូចឃើញអញ្ចឹងហើយក៏លើកមួយស្លាបព្រាឡើងមកដែរ ពួកគេបញ្ចុកគ្នាទៅវិញទៅមកដោយស្នាមញញឹម ក្រោយពេលថតផ្តិតយករូបភាពហើយក៏ប្តូរស្នាមញញឹមចេញវិញភ្លាមៗ
«ច៎ាស រួចរាល់ហើយ អ្នកទាំងពីរអាចញុាំការ៉េមនៃក្តីស្រឡាញ់នេះដោយរីករាយបាន»
បុគ្គលិកស្រីម្នាក់នោះដើរចេញទៅបាត់ហើយ ជីមីនក៏ទាញស្លាបព្រាពីដៃរបស់ជុងហ្គុកមកវិញតែទាញមិនទាន់នោះទេ ជុងហ្គុកចាប់ជាប់ដួសការ៉េមក្នុងចាននោះមកញុាំទាំងដែលស្លាបព្រានេះគឺជាស្លាបព្រាដែលគេដួសបញ្ចុកជីមីនអម្បាញ់មិញសោះ
«ជាតិណាស់ ផ្អែមជាងការ៉េមធម្មតា~» សម្តីលាន់មាត់ចេញពីនរៈសង្ហាមួយនេះ ទៅកាន់រាងតូច ជីមីនក្តាប់ដៃខឹងនឹងជុងហ្គុកជាខ្លាំង ស្អប់នោះស្អប់ ចេះមកធ្វើបែបនឹងទៅកើត មិននឹកស្មានសោះហ្មងថាជុងហ្គុកជាមនុស្សព្រានសម្តីផ្អែមលាក់ពុតបែបនេះសោះ
«ញុាំទៅ ខ្ញុំគ្មានផ្ទុកមេរោគអេដស៍ទេ» ឌឺមិនគ្រប់ នៅឆ្លៀតឌុកអោយជីមីនញុាំស្លាបព្រាដដែលមាត់គេបន្ថែមទៀត បុរសម្នាក់នេះស្គាល់ជាក់ច្បាស់ទើបដឹងថាគេនេះព្រានខ្លាំងប៉ុណ្ណា នៅជាមួយគេប៉ុន្មានម៉ោងនេះស្គាល់គេច្បាស់ចង់ប៉ែតសិបភាគរយទៅហើយ
«មិនញុាំទេ ឆើសគិតលុយ!» រាងតូចក្រោកឈរ លើកដៃជាសញ្ញាអោយបុគ្គលិកមកយកលុយសរុបអាហារមួយអេលនេះ ដោយជុងហ្គុកនៅតែអង្គុយញុាំការ៉េមស្ងៀមធ្វើមិនដឹងដដែល
«សរុបទាំងអស់គឺ80$ច៎ាស» បុគ្គលិកម្នាក់ហុចវិក្កយបត្រឲ្យទៅជីមីន រាងតូចពិនិត្យមើលគ្រប់សព្វជ្រុងជ្រោយទាំងអស់ ដោយបម្រុងគិតថាប៉ាវអាហារមួយពេលនេះអោយគេ តែភ្លេចទៅថាលុយមិនទាន់បានទៅដកនៅក្នុងកុងនៅឡើយ ក្នុងខ្លួនពេលនេះសល់តែ40$ហ្នឹង ទៅប៉ាវគេស្អីកើត?
«ន៎ែ ចេញលុយស្មើគ្នា អោយ40$មក»
«គ្មានទេ ឮថាជីមីនចង់ប៉ាវខ្ញុំ បើអញ្ចឹងប៉ាវទៅ ខ្ញុំគ្មានលុយទេ» ជុងហ្គុកអង្គុយឆ្កឹសស្លាបព្រាដាក់ការ៉េមចូលមាត់ដោយទឹកមុខញញឹមឡើងស្រស់ អោយតែបានធ្វើបាបជីមីនគឺគេសប្បាយចិត្តនិងត្រេកអរខ្លាំងណាស់ វានិយាយអោយចំទៅគឺអារម្មណ៍ល្អតែម្តង
«អោយលឿនឡើងកុំជោរ! គេរង់ចាំយូរហើយ» ជីមីនអោនខ្សឹបក្បែរគេ ព្រោះខ្មាស់បុគ្គលិកក្នុងហាងណាស់ មិននឹកស្មានសោះថាគេនៅសល់ក្នុងខ្លួនត40$ បើដឹងអញ្ចឹងមិនខ្លាំងនៅចំពោះមុខគេបែបនេះទេ
YOU ARE READING
ស្នាមថើបដំបូង💋✔
Random" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
"ប្រពន្ធខ្ញុំជាជីមីន ខ្ញុំនឹងផ្លាស់ប្តូរចរិត!"
Start from the beginning
