«ហេតុអីបងនិយាយមិនបាន ជីមីន យើងត្រូវគ្នាវិញបានទេ?» ជុនយ៉ុងនិយាយដោយដៃក៏លូកទៅចាប់ក្រសោបដៃទាំងត្រសងរបស់រាងតូចមកក្តោបក្នុងដៃរបស់គេ ដោយភ្លាមៗមិនរង់ចាំអោយផុតមួយវិនាទី ជីមីនក៏ក្រឡាស់ដៃចេញមកវិញយ៉ាងលឿន
«គ្មានថ្ងៃទេ មនុស្សដូចជាលោកនេះហ្អេស៎ ត្រូវអោយខ្ញុំទៅវិលត្រឡប់ជាមួយលោកវិញ?វាមិនអាចនោះស្តាប់អោយច្បាស់ណា! សេចក្តីស្រឡាញ់ វាមានតែចំពោះមនុស្សដែលរស់នៅលើស្រទាប់ផែនដី វាមិនមានអោយសត្វខ្ចាត់ព្រាត់ ពាហនៈដូចជាលោកឡើយ! អ៊ុំស្រី ខ្ញុំមិនបានញុាំទេ នេះលុុយ ខ្ញុំប៉ាវគេដែលចុះ!» រាងតូចក្រោកឈរពេកម្ពស់ គោះលុយដាក់លើតុខ្លាំងៗ ហើយក៏ដើរចេញទៅ មនុស្សដូចជាគេនេះ សុំមិនប្រាថ្នាជួបទៀតទេ កាន់តែជួបមុខពេលនេះ កាន់តែមានអារម្មណ៍ថាស៊យពេលហ្នឹង
«ចាំមើលចុះ បងនឹងតាមរហូតដល់អូនចិត្តទន់ ជីមីនមិនអាចក្លាយជារបស់អ្នកណាបានឡើយ!» ជុនយ៉ុងសម្លឹងមើលដំណើររបស់សង្សារចាស់ពីក្រោយដោយលេចស្នាមញញឹុមឡើង គេមិនជឿថា ជីមីនអាចភ្លេចគេបានមួយរយភាគរយនោះទេ រឹតតែមិនគិតថាជីមីននឹងអាចឈប់ស្រឡាញ់គេបានដូចគ្នា យ៉ាងហោចណាស់ក៏មានតិចតួចដែរ គេនឹងព្យាយាមពន្លូតអោយវារីកសុះសាយឡើងវិញទៅចុះ ចាំមើលគេទៅ!
𒊹︎︎︎𒊹︎︎︎𒊹︎︎︎
ពេលវេលាគឺដើរលឿនណាស់ អង្គុយធ្វើការមិនទាន់ដឹងអីផង មេឃធ្លាក់ល្ងាចបាត់ទៅហើយ បុគ្គលិកនាំគ្នាចេញទៅផ្ទះអស់ហើយ នៅឡើយតែជុងហ្គុកមិនទាន់ក្រោកចេញពីកៅអីធ្វើការនៅឡើយ នេះហើយដែលជាកត្តាជម្រុញអោយជុងហ្គុកគ្មានពេលមើលមនុស្សស្រីអោយចូលមកក្នុងជីវិតគេទាល់តែសោះ ព្រោះអោយតែពេលធ្វើការគឺដឹងតែងប់និងវក់ មិនចង់ងើបចេញពីកៅអីហើយមិនចង់ទៅផ្ទះតែម្តង
«ជុងហ្គុក រួចហើយឬនៅ?ទៅញុាំបាយពេលល្ងាចជាមួយប៉ាម៉ាក់តោះ» លោកជុនដើរចូលក្នុងបន្ទប់កូនប្រុសដែលចំហរស្រាប់ ដើរទៅជិតតុធ្វើការរបស់គេ ចំពេលគេធ្វើរួចហើយល្មមចេញទៅក្រៅបាន
«បាទ រួចរាល់ហើយ តោះប៉ាម៉ាក់» និយាយហើយ ជុងហ្គុកក៏ក្រោកឈរពេញកម្ពស់បិទកុំព្យូទ័រអោយបានត្រឹមត្រូវ មុននឹងទាញអាវក្រៅធំរបស់ខ្លួន កៀកស្មារបស់លោកប៉ាអ្នកម៉ាក់ចេញទៅក្រៅដោយស្នាមញញឹម
ESTÁS LEYENDO
ស្នាមថើបដំបូង💋✔
De Todo" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
"ស្នាមថើបដំបូងត្រូវតែជាប្រពន្ធខ្ញុំ!"
Comenzar desde el principio
