មកដល់គោលដៅដែលខ្លួនឯងប្រាថ្នាហើយ ជីមីនបានមកអង្គុយញុាំអីនៅសាលាវិទ្យាល័យចាស់របស់ខ្លួន ដែលធ្លាប់តែញុាំអីជាមួយគ្នានឹងសុងហ៊ុន ពេលនេះមិនដឹងគេទៅណាហើយទេ សូម្បីតែមណ្ឌលពីមុននោះក៏បាត់អស់ទៀត គេពិតជានឹកដើមដល់សុងហ៊ុនខ្លាំងណាស់
«អ៊ុំស្រី សុំមីស៊ុបមួយចានមក» ជីមីនដើរមកអង្គុយកន្លែងដែលធ្លាប់អង្គុយជាមួយសុងហ៊ុននៅហាងចាស់មួយនេះ ដោយនិយាយកម្ម៉ង់មីស៊ុបទៅកាន់អ៊ុំអ្នកលក់ដែលគេតែងតែញុាំនៅតុបរបស់គាត់រាល់ថ្ងៃមិនដែលខាន ព្រោះតុបគាត់លក់ដាច់ហើយឆ្ងាញ់ខ្លាំងណាស់ សិស្សក្នុងសាលានេះគ្មានអ្នកណាដែលមិនស្គាល់តុបអ៊ុំស្រីនោះទេ
«ជីមីនមែនទេ? សុំរួមតុជាមួយផង» ខណៈជីមីនកំពុងយកភ្នែកទៅសម្លឹងមើលទឹកទន្លេដែលកំពុងហូរមិនដាច់ខ្សែរជាមួយនឹងទេសភាពដែលស្រស់ត្រកាលនោះ ស្រាប់តែឮសម្លេងបុរសម្នាក់បន្លឺមកកាន់ជីមីន ហើយថែមទាំងស្គាល់ឈ្មោះថែមទៀត ទើបជីមីនត្រូវបង្វែរផ្ទៃមុខមកសម្លឹងអោយជាក់ថាជារនរណា ក្រោយពេលងាកមក ទើបដឹងច្បាស់គេម្នាក់នោះជា...
"ត្រូវហើយគេគឺ ជុនយ៉ុង សង្សារចាស់របស់ខ្ញុំ!"
«តែខ្ញុំមិនចង់រួមតុជាមួយនឹងលោកទេ ជួយចេញអោយឆ្ងាយពីខ្ញុំទៅ!» ជីមីនបន្លឺប្រយោគ ប្រៀបដូចជាការដេញអោយជុនយ៉ុងចេញអោយឆ្ងាយពីខ្លួន មិនដឹងថាជាតិមុនមានកម្មអ្វីជាមួយបុរសម្នាក់នេះ ហេតុអីនៅតែជួបគេ នៅតែឃើញមុខដែលគួរអោយធុញសម្រាប់រាងតូចរហូតបែបនេះ?
«តុគឺពេញអស់ហើយ មានតែកៅអីជីមីននោះទេដែលទំនេរ ហេតុអី? គ្រាន់តែបងចង់អង្គុយជាមួយអូនមិនបានឬ?មីន~» សម្តីផ្អែមរបស់គេ ហាក់រំលឹកពីអតីតកាលដ៏សែនថោកទាបរបស់ជុនយ៉ុង អោយខួរក្បាលរបស់ជីមីនសើរើឡើងមកវិញ ដែលធ្វើអោយជីមីននេះកាន់តែមិនចង់ឃើញមុខគេលើសដើម
«កុំមកនិយាយបងអូនជាមួយខ្ញុំ! ប្រយ័ត្នសម្តីបន្តិចទៅ» ឃើញគេផ្លាស់ប្តូរខ្លួនឯង បែរជាចង់អោយគេនេះត្រឡប់ទៅរកខ្លួនវិញ គិតទៅមនុស្សប្រុសនៅលើលោកនេះ មានអ្នកណាថោកដូចជាជុនយ៉ុងទៀតដែលទេ?
YOU ARE READING
ស្នាមថើបដំបូង💋✔
Random" ដោយសារតែការឆក់យកស្នាមថើបដំបូងរបស់បង ត្រូវបានមីនឆក់យកទៅ ទើបពេលនេះបានធ្វើឲ្យពួកយើងក្លាយជាប្តីប្រពន្ធនឹងគ្នា អរគុណអូនដែលព្រមអភ័យនូវរឿងគ្រប់យ៉ាងនិងព្រមទទួលយកបងម្តងទៀត♡︎ت︎ " Jk Top Tae Top [Vhope] Jm Btt Hobi btt [Jikook] ដោយលីសុីន🐝
"ស្នាមថើបដំបូងត្រូវតែជាប្រពន្ធខ្ញុំ!"
Start from the beginning
