<< អត់នោះទេ jea in វាមិនមែនជាការទទួលខុសត្រូវជំនួសគ្នាអីនោះទេ... កាលនោះបងគិតថាបងពិតជាស្រឡាញ់អូនណាស់...តែក្រោយជួបគេហើយបងក៏សង្កេតឃើញថា ការស្រលាញ់របស់បងពីមុនចំពោះអូនមិនមែនជាការស្រលាញ់បែបជាស្នេហានោះទេ...ពេលនេះបងយល់ពីតំណែងរបស់អូនក្នុងចិត្តបងហើយ! បងពិតជាមិនអាចរស់បានបន្តដោយគ្មានគេឡើយ... >> ទឹកភ្នែករាងក្រាស់ចាប់ផ្តើមស្រក់ចុះមកបន្តគ្នាយ៉ាងសស្រាក់សស្រាំ នាយពិតជាឈឺចាប់ណាស់ដែលធ្វើឱ្យនារីល្អៗដូចជា jea in ខូចចិត្ត តែនាយរឹតតែមិនចង់ឲ្យនាងឈឺចាប់លើសពីនេះទៀតទេ បើបញ្ចប់ត្រឹមនេះនាងអាចនឹងឈឺចាប់តិចក៏ថាបាន
" បងស្រី jea in ត្រូវប៉ារបស់អ្នកប្រុសរំលោភឬ? មិចក៏មានរឿងបែបនេះ មិចបានជាខ្ញុំទើបតែមកដឹងពេលនេះ? អ្នកដែលពិបាកនឹងជួបរឿងអាក្រក់ៗមិនមែនមានតែខ្ញុំម្នាក់នោះទេ....!!! បងស្រីពិតជាគួរឱ្យអាណិត... ចុះខ្ញុំ? ហេតុអ្វីមកធ្វើឲ្យនារីល្អៗដូចជាគាត់ត្រូវមកឈឺចាប់ដោយសារតែខ្ញុំម្នាក់ទៀត? ខ្ញុំជាមនុស្សតែម្នាក់ដែលអាត្មានិយមតែងតែគិតថា ខ្លួនឯងត្រូវគេមើលរំលងរហូតមក ត្រូវគេជាន់ឈ្លីស្អប់ខ្ពើម ត្រូវគេធ្វើឲ្យឈឺចាប់បន្តបន្ទាប់ជារឿយៗ ហើយក៏តែងចង់ឲ្យគេយល់ពីអារម្មណ៍ខ្លួនឯងខ្លះ...! តែពេលនេះគឺជាខ្ញុំ...ដែលធ្វើឲ្យអ្នកដទៃខូចចិត្ត ឈឺចាប់...សុំទោសបងស្រី...! សុំទោស ខ្ញុំពិតជាសុំទោសពិតមែនសុំទោសសម្រាប់រឿងគ្រប់យ៉ាង "
រាងតូច teahyung ទាំងយំទាំងឈឺអួលនៅក្នុងទ្រូងបន្ទាប់ពីបានឃើញបានឮនូវអ្វីដែលរាងក្រាស់នឹងសង្សារនិយាយគ្នា នាយតូចដើរពីទីនោះយ៉ាងប្រុងប្រយ័ត្ន រួចចូលទៅក្នុងបន្ទប់របស់ខ្លួនវិញហើយយំយ៉ាងស្ងាត់ៗ ការយំដ៏ឈឺចាប់បំផុត គឺជាការយំដោយគ្មានសម្លេង រាងតូចយំខ្លាំងស្ទើរតែស្ទះទ្រូងស្លាប់ នាយប្រឹងលើកដៃខ្ញាំសាច់ដើមទ្រូងខ្លួនឯងស្ទើរតែរហែកខ្ចាត់ខ្ចាយ រហូតការយំបានធូរស្រាលបន្តិចទើបគេសម្រេចចិត្តសរសេរសំបុត្រមួយច្បាប់ដាក់នៅលើតុ ហើយក៏ធ្វើការចាកចេញដោយមិនឲ្យនរណាម្នាក់បានដឹងឡើយ
ឯពេលវេលាក៏ចេះតែរំកិលទៅមុខ ពីមួយនាទីទៅមួយម៉ោងហើយក៏បន្តបែបនេះអស់មួយយប់ ព្រឹកថ្ងៃថ្មីមកដល់ជាធម្មតា teahyung តែងចុះមកធ្វើអាហារពេលព្រឹកទុកឲ្យពួកនាយមុនទៅសាលា តែថ្ងៃនេះស្រាប់តែមិនឃើញទើបរាងក្រាស់សម្រេចចិត្តចូលបន្ទប់រាងតូចរកមើលក្រែងលរកើតគ្រុនឡើងមក បន្ទាប់ពីត្រូវភ្លៀងកាលពីយប់មិញ តែផ្ទុយស្រលះពីការគិតពេលរាងក្រាស់នាយចូលទៅដល់ក្នុងបន្ទប់ក៏មិនមែនឃើញអ្វីឡើយ ក្នុងបន្ទប់ត្រូវបានរៀបចំយ៉ាងស្អាតហើយក៏សម្លឹងឃើញសំបុត្រមួយច្បាប់ដែលគេផ្ញើទុកឲ្យពួកនាយ
ភាគ13: ការចាកចេញ
Start from the beginning
