ភាគ14: មកធ្វើជារបស់បងណា៎!?

1.7K 81 0
                                    


ទង្វើដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែហើយមួយខែទៀត ដែល teahyung តែងតែមកបង្ហើរអារម្មណ៍ឈឺចាប់ខូចចិត្តគិតដល់រឿងកន្លងមកតែម្នាក់ឯងប៉ុណ្ណោះ រហូតដល់ថ្ងៃមួយនៅក្នុងហាងកាហ្វេពេលដែលនាយកំពុងតែឈរវេចខ្ចប់ភេសជ្ជៈជូនភ្ញៀវដូចជាសព្វដង

<< សួស្តីលោក! ត្រូវការកម៉្មង់អីដែរ? >> នារីបុគ្គលិកម្នាក់ដែលនៅឈរលក់ជាមួយនឹង teahyung ដែលនោះសួរទៅកាន់ភ្ញៀវម្នាក់ដែលកំពុងតែឈរទល់មុខនាង

<< Kim teahyung...! >> Jungkook

<< ហាស៎...!??? >> នារីបុគ្គលិកភ្ញាក់ព្រោះតែចម្លើយរបស់រាងក្រាស់ឆ្លើយមិនត្រូវនឹងសំនួររបស់នាងឡើយ ក្រោយគិតឡើងវិញទើបដឹងថាភ្ញៀវម្នាក់នេះគឺស្គាល់គ្នាជាមួយរាងតូច

ឯ teahyung ក្រោយឮសម្លេងរបស់រាងក្រាស់ហៅឈ្មោះរបស់ខ្លួន រាងតូចក៏ងាកមុខមកមើលអ្នកខាងក្រោយខ្នងខ្លួន ក្នុងគ្រានោះពួកគេក៏សម្លឹងមុខគ្នាទៅវិញទៅមកដោយភាពស្ងៀមស្ងាត់ ម្នាក់ៗសុទ្ធតែមានទឹកមុខតានតឹងយ៉ាងខ្លាំងក្រៃលែង រហូតនាងក្រមុំដែលឈរនៅក្បែរនោះយល់ថាអ្នកទាំងពីរត្រូវការពេលខ្លះ ក៏សម្រេចឲ្យរាងតូចចេញទៅផ្ទះមុនដើម្បីសម្រួលគ្នាឲ្យហើយ

<< អ្នកប្រុស...! ចង់នាំខ្ញុំទៅណា? >> រាងតូចនៅតាមឡានជាមួយរាងក្រាស់ធ្វើដំណើរក៏ឆ្ងាយពីកន្លែងធ្វើការបន្តិចដែរហើយនៅតែមិនទាន់យល់ពីរាងក្រាស់សោះថាចង់ទៅណាឲ្យប្រាកដ ក៏សួរទៅរាងក្រាស់ដោយវាចាមួយៗហើយខ្សាវៗ

<< ខ្លាចខ្ញុំ? >> Jungkook ឃើញថារាងតូចរៀងរអាក់រអួលនៅមិនហ៊ានមើលភ្នែកខ្លួនឯងចំៗ វាជាចម្លើយបញ្ជាក់បានថាគេខ្លាចក្នុងការប្រឈមមុខជាមួយខ្លួនទើបនាយសួរឌឺរួមជាមួយនឹងស្នាមញញឹមចុងមាត់

<< អ...អត់ទេ! >> នាយតូចប្រញាប់ប្រកែកទាំងញ័រមាត់ ព្រោះតែរាងក្រាស់សួរត្រូវចំនុចខ្លួនឯងពេក ឆ្លើយយកលេសរួចក៏សម្រួលអារម្មណ៍ហាក់ធ្វើធម្មតា
ឯរាងក្រាស់ក៏ដៀងភ្នែកមើលទៅមុខមនុស្សកុហក់បន្តិចឃើញថាគេឈ្ងោកមុខចុះជ្រប់ ទើបនាយជាន់ហ្គែរបន្ថែមល្បឿនឲ្យលឿនជាងមុន

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now