ភាគ10: តទៅគេជាមនុស្សរបស់ខ្ញុំ

1.5K 78 11
                                    


នៅឯវីឡា jeon jungkook ថ្ងៃនេះមើលទៅហាក់មានភាពអ៊ូអរចម្លែកណាស់ មិនមែនមានត្រឹមរាងតូច teahyung តែម្នាក់ដែលជាសមាជិកថ្មីនោះទេ jungkook ក៏បានហៅភ្ញៀវសំខាន់ម្នាក់ទៀតមកឲ្យស្គាល់និងរាងតូចដែល ហើយដែលសំខាន់ជាងនេះទៀតនោះគឺហៅឲ្យធ្វើការឲ្យនាយតែម្តង

<< ទាំងនេះគឺជាឯកសារដែលខ្ញុំរកមកបានពីប្រវត្តិគ្រួសាររបស់គេ >> បុរសមុខមាំស្ងួតតែពោពេញទៅដោយអំណាចរូបនេះឈ្មោះ min yoongi ជាមិត្តម្នាក់ទៀតរបស់ jungkook នាយគឺទទួលសំណើពីរាងក្រាស់ឲ្យស្រាវជ្រាវប្រវត្ដិរូបរាងតូច ទើបនាយយកឯកសារមកបោះឲ្យ រួចក៏ងាកមើលទៅរាងតូចដែលកំពុងតែស្រោចដំណាំផ្កានៅឯខាងក្រៅផ្ទះ

<< ឯមួយនេះគឺជាភស្តុតាងសំខាន់ដែលអាចធ្វើឲ្យប៉ារបស់ឯង លែងហ៊ានមករញ៉េរញ៉ៃនិងពួកឯងទៀត >> និយាយរួចនាយក៏លើកទូរស័ព្ទមកបង្ហាញឲ្យរាងក្រាស់បានឃើញ

<< នេះជាប៉ារបស់ teahyung តើស៎!? លោកពូ jeon សម្លាប់គាត់? ឬមកពីគាត់ចង់ទៅយក tea ទៅវិញទេដឹង? ច្បាស់ណាស់ក្នុងកញ្ចប់នោះគឺជាលុយ...! >> Jimin ដែលនៅជាមួយគ្នានោះពេលឃើញ video ដែលលោក jeon សំលាប់ឪពុកចុងរបស់រាងតូចហើយនោះ ក៏ព្យាយាមវិភាគតាមរូបភាពបានបង្ហាញ

<< ក្រោយពេល teahyung ត្រូវបានបញ្ជូនមកក្លឹបប៉ារបស់ jungkook លោកពូនោះក៏តាមមករកកូនម្តងហើយម្តងទៀតដើម្បីយកគេទៅវិញ តែលោកពូ jeon គាត់មិនព្រមហើយក៏សំលាប់គាត់ចោលដើម្បីកុំឲ្យរំខានតែម្តង ឯម៉ាក់របស់គេវិញបានលក់គេដោយផ្ទាល់ វាជាដើមហេតុដែលធ្វើឱ្យពួកគាត់ឈ្លោះប្រកែកគ្នារហូតប្តីរត់ចោលគាត់ អ្នកមីងខូចចិត្តខ្លាំងពេកគាត់ក៏លេបថ្នាំសម្លាប់ខ្លួនតាំងពីពេលនោះមកម្ល៉េះ...! >> មុខមាំខំរៀបរាប់យ៉ាងក្បោះក្បាយតាមដំណើររឿង គ្រប់គ្នាគ្រាន់តែស្តាប់ឮជីវៈប្រវត្តិ teahyung គួរឱ្យអាណិតបែបនេះហើយក៏នាំគ្នាងាកទៅមើលរាងតូចដែលនៅខាងក្រៅតាមបង្អួចកញ្ចក់ព្រាត

<< គេពិតជាគួរឱ្យអាណិតណាស់ នៅក្មេងសោះក៏កំព្រាឪពុកទៅហើយ ឥឡូវក៏ត្រូវមកកំព្រាម្តាយទៀត...ហុឺ! >> នារីរូបស្រស់ jea in យើងវាចាដោយកែវភ្នែករលីងរលោង ព្រោះតែអាណិតដល់រាងតូចគេនៅក្មេងសោះតែជីវិតជួបនឹងបញ្ហាស្មុកស្មាញជាច្រើនហួសពីអាចទទួលយកបាន សូម្បីតែនាងជានារីដែលពេញវ័យទៅហើយក៏នៅមិនអាចទ្រាំទ្ររួចមួយចំណិតរាងតូចផង

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now