ភាគ9: ជីវិតគឺមានតម្លៃ

1.5K 72 0
                                    

ព្រឹកព្រលឹមថ្ងៃថ្មីបន្ទាប់ពីសន្លប់បាត់ស្មារតីអស់ពេលជាយូរមកហើយ រាងតូច teahyung បើកភ្នែកមកសន្សឹមៗមើលឃើញជុំវិញខ្លួនព្រាលៗ ហើយរបស់ដែលគេមើលឃើញច្បាស់មុនគេនោះគឺដបសេរ៉ូម រំពេចនោះទឹកភ្នែកនាយក៏ស្រក់ហូរមកដូចទឹកបាក់ទំនប់

<< ខ្ញុំមិនទាន់ស្លាប់? ហេតុអី...ៗក៏ខ្ញុំមិនស្លាប់ទៀត? ហុឹក...ៗ...ៗ! >> ហេតុដែលនាំឱ្យរាងតូចស្រែកយំខ្លាំងបែបនេះនោះគឺ ព្រោះនាយមិនចង់ត្រលប់ទៅរស់ក្នុងនរកវិញឡើយ

<< អេស៎ក្មេងតូចកំសត់ នៅរស់មិនមានអ្វីគួរឱ្យស្អប់នោះទេ! ហេតុអ្វីក៏ចាំបាច់ធុញទ្រាន់នឹងវាយ៉ាងនេះ? >> កំលោះសង្ហារ jeon jungkook ដែលអង្គុយក្បែរគ្រែនោះឮអ្វីដែលរាងតូចនិយាយទាំងយំរហាមហើយនោះ ក៏ចូលមកក្បែររួចធ្វើការលួងលោមក្មេងឲ្យមានសតិបញ្ញាឡើងវិញ ឯរាងតូចគ្រាន់តែឃើញរាងក្រាស់ចូលមកក្បែរខ្លួន គេស្ទុះក្រោកអង្គុយរំកិលខ្លួនថយចេញរក្សាគំលាតពីគ្នាបន្តិច

<< ខ្លាចខ្ញុំហេស៎? បើមុននេះមិនមែនខ្ញុំជាអ្នកជួយឯងទេ ឯងច្បាស់ជាត្រូវពួកអាអ្នកលេងនោះចាប់ទៅជាមិនខាន >> ដោយឃើញអិរិយាប្បត្តិនាយតូចហាក់ខ្លាចៗ នាយក៏ដកថយទៅចាក់ទឹកមកឲ្យរាងតូចផឹកនឹងនិយាយប្រាប់គេបណ្តើរ

<< ជួយខ្ញុំ? លោកពូជួយខ្ញុំពីមនុស្សទាំងនោះហេស៎? >> ដំបូងរាងតូចហាក់ខ្លាចៗទេ តែដល់ឮថារាងក្រាស់បានជួយខ្លួនពីមនុស្សរបស់លោក jeon ភ្លាមនាយក៏រហ័សងើយមុខចោទសួរទៅរាងក្រាស់វិញយ៉ាងតក់ក្រហល់

<< ត្រូវហើយ...! ខ្ញុំបានជួយឯងពីមនុស្សអស់នោះ ហើយឯងនៅតែមិនស្រលាញ់ជីវិតខ្លួនឯងទៀត? >> នាយពោលបណ្តើរក៏ហុចទឹកទៅឲ្យរាងតូចជាលើកទីពីរ ឯក្មេងតូចបានត្រឹមសម្លឹងកែវនោះរួចក៏បន្តមើលទៅមុខរាងក្រាស់ក្នុងចិត្តគេពេលនេះមិនបានខ្លាចរាងក្រាស់ទៀតទេ តែវាជាអារម្មណ៍កក់ក្ដៅចម្លែកម្យ៉ាងដែលកន្លងមកហាក់ធ្លាប់ជួបម្តង

<< ដឹងខ្លួនហើយមែនទេ? ពិតជាល្អខ្លាំងណាស់ បងបានចំអិនបបរខ្លះឲ្យឯងញុំាដែរ មកញ៉ាំតែម្តងទៅទាន់នៅក្តៅ... >> Jea in យើងបានមកដល់តាំងពី jungkook លួងលោម teahyung ដំបូងម្ល៉េះ ហើយនាងក៏ឃើញទិត្ឋភាពដែលពួកគេទាំងពីរកំពុងតែសមហលឹងមុខគ្នារហូតដល់ភ្លឹកដែរ ដល់យល់ថាមិនគួរឈរមើលយូរពេក ទើបនាងព្រមចូលមកខាងក្នុង

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now