ភាគ12: បងសូមទោស

1.5K 73 0
                                    


ដល់រដូវភ្លៀងទៀតហើយ នឹកស្មានមិនដល់សោះថា teahyung បានរស់នៅវិឡាកក់ក្តៅរបស់ jungkook ជិតគ្រប់មួយឆ្នាំហើយ រាងតូចច្រឡឹងក្នុងឈុតសិស្សសាលាបានបោះជំហ៊ានជើងយ៉ាងៗ ព្យាយាមរត់ប្រណាំងនឹងភ្លៀងដែលធ្លាក់ចុះមកឥតឈប់ឈរ អាវស្តើងរហៀកឆ្លុះឲ្យឃើញពីសាច់សរខ្ចីចង្កេះតូចអង្រ្គងដៃទាំងគូរឱបកាតាបជាប់នឹងទ្រូងបិទបាំងនូវតំបន់ពិសេសជិត

<< អ្ហាាា៎....!!! >> កំពុងតែរត់បណ្តើរគិតពីអ្នកនៅក្នុងផ្ទះដែលរងចាំនាយត្រលប់ទៅរៀបចំអាហារនឹងញុំាជុំគ្នាបណ្តើរ ភ្លៀងធ្លាក់ក៏កាន់តែខ្លាំងផ្លូវថ្នល់ក៏កាន់តែរអិល នាយតូចមិនគិតមិនបារម្ភពីខ្លួនឯងសោះហើយក៏ប្រហេសរអិលជើងដួលទៅលើដី ដៃជើងក៏ត្រូវដាច់សាច់ដុំៗចេញឈាមរឹមៗល្មមតែទឹកភ្លៀងជួយលាងសម្អាតបាន ដោយមិនបង្អង់យូររាងតូចក្រោកឡើងហើយព្យាយាមរត់បន្តទៀត ភ្លាមនោះពន្លឺហ្វាឡានក៏បើកជះប៉ះភ្នែកគេ ដៃតូចស្រលូនម្ខាងក៏លើកមកបាំងភ្នែកខ្លួនឯង

_____________________

រីឯអ្នកក្នុងផ្ទះពេលនេះគឺបាត់រាងតូចយូរទៅកាន់តែយូរទៅ រាងក្រាស់គឺបារម្ភរហូតឈរមួយកន្លែងលែងនឹងទៅហើយ ទើបនាយដើរទៅដើរមកទាំងចុចទូរស័ព្ទខលទៅរករាងតូចរហូតឥតឈប់ឈរឡើយ ដោយមិនទទួលបានដំណឹងពី teahyung យ៉ាងណាយ៉ាងណី ភ្លៀងធ្លាក់ក៏មិនស្រាកស្រាន្តធ្វើឱ្យ jungkook តាំងចិត្តស្ងប់មិនបារម្ភពីគេមិនបាន

<< jung បងកុំអន្ទះសាយ៉ាងនេះអី គេអាចជាចូលជ្រកភ្លៀងកន្លែងណាមួយទេដឹង? >> Jea in ឃើញសង្សារនៅមិនសុខអន្ទះសារដើរទៅដើរមកដូចនេះ នាងក៏វាចាប៉ាន់ស្មានឲ្យនាយស្ងប់អារម្មណ៍

<< បើជិះម៉ូតូមក គួរតែមកដល់តាំងពីមុនភ្លៀងម្ល៉េះ មិចសមយូរយ៉ាងនេះទៅ!? >> មុខមាំ yoongi វាចាដោយលើកទូរស័ព្ទចុចមើលម៉ោងបណ្តើរ ម្នាក់ៗសុទ្ធតែបារម្ភពី teahyung ណាស់ ពេលវេលាចេញចូលសាលារបស់រាងតូចម្នាក់ៗសុទ្ធតែផ្ទាងផ្ទាត់មើលណាស់ មិនមែនគ្រាន់តែចាំបាយដូចដែល teahyung យល់ឃើញនោះទេ តែពួកគេមានចេតនាចាំញុំាជាមួយគ្នា ព្រោះចង់ឲ្យរាងតូចត្រលប់មកឲ្យទៀងពេលប៉ុណ្ណោះ

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now