ភាគ5: សងបំណុលគុណនិងពីរ

1.7K 92 0
                                    

ប្រយោគជាច្រើនជាមួយនិងទឹកភ្នែករាប់លានដំណក់ក៏ត្រូវបានកន្លងផុតទៅ ទោះបន្តនៅសួរនាំច្រើនក៏ឥតបានផល យ៉ាងណាក្នុងចិត្តអ្នកមីងមិនអាចអាណិតអាសូរដល់រាងតូចឡើយ ទន្ទឹមគ្នានឹងរឿងនេះ teahyung ក៏ដើរឆ្ពោះទៅកាន់ឡានសេរីទំនើបដែលនឹងត្រូវនាំនាយទៅកាន់ក្លឹបរាត្រីមួយកន្លែង

ស្របពេលដែលឡានកំពុងតែចេញដំណើរពីផ្ទះនាយតូចទៅ លោកឪពុកចុងក៏ត្រលប់មកពីទីណាក៏មិនដឹង ពេលឃើញប្រពន្ធកំពុងបញ្ជូនរាងតូចឡើងឡានមួយគ្រឿងនោះ គាត់ក៏មានប្រថ្នូរមិនស្រួលភ្លាមទើបប្រញាប់រត់តាមឡានឃាត់ឲ្យរាងតូចឈប់ តែអ្នកម៉ែគាត់ឃើញហើយក៏រត់តាមទៅឃាត់ប្តីគាត់ដូចគ្នា

<< ឈប់ឡានភ្លាម...! ពួកឯងចង់យកគេទៅណា...? ឆាប់ឲ្យគេមកយើងវិញភ្លាម....!!! >> លោកពូព្យាយាមស្រែកពីខាងក្រៅកញ្ចក់ឡាន និងគោះវាខ្លាំងៗយ៉ាងពេញទំហឹង


<< បង...! បានហើយបងឈប់តាមទៅ... ឈប់តាមទៀតទៅវាគ្មានប្រយោជន៍នោះទេ...! >>

<< នាងចង់មានន័យថាម៉េច? នេះនាងហ៊ានលក់គេ? >> ឮប្រពន្ធខ្លួននិយាយមួយឃ្លានេះភ្លាម ក៏ធ្វើឲ្យគាត់ដឹងភ្លាមថាប្រពន្ធបានធ្វើអ្វីទៅកូនប្រុស គាត់រួមរស់ជាមួយគ្នាយូរណាស់ហើយ ល្មមអាចដឹងពីចិត្តគ្នាទៅវិញទៅមកបាន ជាពិសេសគឺកញ្ចប់លុយដែរនៅក្នុងដៃប្រពន្ធរបស់គាត់ គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់

<< មែនហើយ...! លក់ហើយតើវាយ៉ាងម៉េច គឺបងនឹងមិនអាចទៅរកវាបានទៀតនោះទេ!? >> លោកស្រីស្រែកយំរហាមតវ៉ានិងអ្នកជាប្តី ដោយសម្លេងឮរំពងពេញដងផ្លូវ

<< ចឹងនាងគិតថាខ្ញុំនឹងអាចនៅជាមួយនិងនាង? សុំទោស...! ចឹងនាងគិតខុសហើយ ខ្ញុំរស់នៅជាមួយនាងក៏ព្រោះតែក្មេងម្នាក់នោះតែប៉ុណ្ណោះ បើគ្មានគេហើយនាងក៏កុំសង្ឃឹមថាមានខ្ញុំ...ទៅយកគេត្រលប់មកវិញមក ទៅយកគេមកវិញឥឡូវនេះភ្លាម... >> លោកពូគាត់ពិតជាខឹងឡើងញ័រសាច់ គាត់ចាប់ច្របាច់មាត់ប្រពន្ធយ៉ាងខ្លាំង ក៏ប្រឹងដំឡើងសម្លេងរហូតប៉ោងសសៃរករប៉ុនៗកូនដៃ

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now