ភាគ11: បងពេញចិត្តគេហើយ

1.5K 73 0
                                    


មនុស្សដែលរស់នៅក្នុងផ្ទះតូចនេះសុទ្ធតែជាមនុស្សល្អ ពួកគេមេត្តាដល់រាងតូចណាស់ដូច្នេះ teahyung មិនអាចរមើលគុណនឹងពួកអ្នកទាំងនោះបានឡើយ teahyung កាន់តែស្រលាញ់ការងារច្រើនឡើងក៏កាន់តែស្តាប់បង្គាប់ខ្លាំងដូចគ្នា រហូតមនុស្សនៅក្នុងផ្ទះញញឹមបិទមាត់មិនជិតទេ

<< ពួកយើងនាំគ្នាទៅទិញសំភារៈត្រៀមសិក្សាល្អទេ ទុកថាទៅដើរលេងខ្លះផង...? >> នារីយើងរំភើបជំនួសរាងតូចដែលបានចូលរៀនវិញ ទើបនាងចង់ទៅទិញរបស់ប្រើប្រាស់ខ្លះសម្រាប់ឲ្យរាងតូចទៅសិក្សារ

<< ខ្ញុំ....! >>

<< តោះទៅ...! >> រាងក្រាស់គ្រាន់តែឮរាងតូចរកប្រកែកជាពាក្យក្រែងចិត្តថ្លើមតាមទម្លាប់របស់គេភ្លាម ក៏ប្រញាប់ទាញសោរឡានហើយបបួលពួកគេទៅ រាងតូចកាន់តែដឹងហើយថាទំហំទឹកចិត្តរបស់រាងក្រាស់ហើយនឹងអ្នកឯទៀតធំលើសពីការបរិយាយបាន

លុះមកដល់ផ្សារទំនើបមួយកន្លែងពួកគេបានទិញរបស់របរជាច្រើនហូរហែរហូតនាយតូចកាន់លែងអស់ក៏យកមួយចំនួនមកទុកក្នុងឡានមុន ក្រោយពេលរៀបនឹងទៅវិញទៅហើយ កែវភ្នែកទាំងគូរក៏សម្លឹងទៅឃើញលោក jeon កំពុងតែដើរសំដៅមករកនាយ ភ្លាមនោះនាយតូចយើងហាក់ភ័យស្លន់ស្លោយ៉ាងខ្លាំងក៏ប្រញាប់រករត់គេចទៅហើយ តែរាងកាយតូចៗក៏ត្រូវបានដៃដ៏រឹងមាំមួយចាប់បង្វឹលខ្លួនគេឲ្យបែរមុខទៅខ្ទប់នឹងដើមទ្រូងដ៏ហាប់ណែនរបស់នាយ រួចក៏បន្តដាក់ដៃម្ខាងសង្កត់ក្បាលរាងតូចជាប់មិនឲ្យកំរើកបានឡើយ ឯច្រមុះកោងងរខ្ទឺតក៏សំងំស្រស់ស្រូបយកក្លិនកាយដ៏ក្រអូបប្រហើររបស់រាងក្រាស់និងទទួលយកភាពកក់ក្តៅពីនាយយ៉ាងពេញលេញ

<< ខ្ញុំប្រាប់លោកហើយមែនទេ? ថាឲ្យនៅឲ្យឆ្ងាយពីមនុស្សរបស់ខ្ញុំ >> jungkook នៅតែឃើញឪពុករបស់ខ្លួនដើរសំដៅមករកពួកគេឥតបង្អង់ជើង ទើបនាយវាចាគំរាមជាការទប់ស្កាត់ ឯដៃទាំងគូរនិងដើមទ្រូងដ៏រឹងមាំនៅតែបន្តឱបក្រសោបកាយតូចល្អិតនោះកាន់តែណែនជាងមុន

<< ប៉ាគ្រាន់តែមកយកឡានប៉ាទេហើយក៏ឃើញគេ ទើបប៉ា...! >> លោកពូនៅតែមានចរឹកព្រានមិនខុសគាត់និយាយបណ្តើរ កែវភ្នែកក៏សម្លឹងមកមើលរាងកាយរាងតូចស្រលូនបណ្តើរដោយហាក់ភ្ញាក់ផ្អើល ព្រោះភាពស្រស់ស្អាតរបស់គេពេលនេះវាខុសឆ្ងាយពីនៅជាមួយគាត់ឆ្ងាយណាស់

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Donde viven las historias. Descúbrelo ahora