ភាគ12: បងសូមទោស

ابدأ من البداية
                                    

<< គេមិនធ្លាប់បាត់យូរដល់ថ្នាក់នេះទេ ទូរស័ព្ទក៏តេមិនចូលទៀត ច្បាស់ជាមានរឿងអីមិនខាន! >> Jungkook ថាតែប៉ុណ្ណេះនាយក៏ទាញសោឡានបើកចេញទៅតាមរកនាយតូចភ្លាមដោយមិនបង្អង់យូរឡើយ

<< ចាំពួកយើងផង...! >> Jimin ក្រោយឃើញថារាងក្រាស់ពិតជាអន្ទះសាខ្លាំងណាស់សូម្បីចង់ចេញដំណើរទៅតាមរករាងតូចក៏មិនព្រមចាំពួកគេទៅជាមួយគ្នាឡើយ ទើបនាយនឹងគ្នីគ្នាឯទៀតចេញឡានរបស់ yoongi ទៅតាមពីក្រោយតែម្តងទៅ


ឯ jungkook ដែលនៅក្នុងឡានមួយតែម្នាក់ឯងឯណេះវិញ គេពិតជាព្រួយបារម្ភពីរាងតូចខ្លាំងណាស់ គឺគេខ្លាចថារាងតូចបានជួបនឹងឪពុករបស់ខ្លួនក៏ត្រូវគាត់ចាប់យកទៅម្តងទៀត ពេលគិតដល់រឿងនេះបេះដូងនាយលោតរាប់ពាន់ដងក្នុងមួយនាទី រាងក្រាស់ជាន់ហ្គែឡានស្ទើរតែហោះក្នុងចិត្តអន្ទះសារចង់តែទៅឲ្យដល់មួយរំពេចទេ ភ្លាមនោះនាយក៏សម្លឹងឃើញរាងតូចពីចម្ងាយរត់មកយ៉ាងលឿន ហើយក៏រអិលជើងជួលប្រុះមួយទំហឹង ខ្លួនប្រាណមានរបួសក៏មិនព្រមឈប់សម្រាក់ហើយមើលរបួសសិនទេ គេប្រញាប់ក្រោកហើយក៏រត់បន្ត រាងក្រាស់ឃើញហើយរំភើបលាយខឹង តើមានរឿងអ្វីទើបបានជាក្មេងនេះរត់មកផ្ទះទាំងភ្លៀងទូរស័ព្ទមានមិចមិនខលប្រាប់នាយ

<< Kim teahyung....ម៉េចបានជាឯងរត់? >> រាងក្រាស់បោះជំហានជើងវាងៗសំដៅចូលទៅរករាងតូចម្តងបន្តិចៗទាំងក្តីមួរម៉ង

<< អ្នកប្រុសខ្ញុំគ្មានចេតនាទៅផ្ទះវិញយឺតនោះទេ ខ្ញុំគ្រាន់តែ....! >> ដំបូងឃើញរាងក្រាស់ដើរសំដៅមកដោយកំហឹងរួមជាមួយនឹងសំនួរដ៏កាចសាហាវផងនោះ teahyung ខំប្រកែកឡើងញ័រមាត់ តែដល់រាងក្រាស់មកដល់ក្បែរខ្លួនគេ ក៏បែរជាទាញយករាងកាយរបស់ខ្លួនឯងទៅឱបយ៉ាងណែនក្នុងប្រអប់ទ្រូងដ៏កក់ក្តៅរបស់នាយទៅវិញ ទើបធ្វើឲ្យរាងតូចស្ងាត់មាត់ឈឹងពាក្យពេជ្រជាច្រើនដែលចង់បកស្រាយក៏ភ្លេចបាត់សូន្យសល់ត្រឹមអារម្មណ៍ល្អៗដែលមានក្នុងពេលនេះ

" ដើមទ្រូងរបស់គាត់គឺពិតជាកក់ក្តៅខ្លាំងណាស់ ទោះជាឈរនៅកណ្តាលភ្លៀងក៏នៅតែមិនមានអារម្មណ៍ថារងាដែរ...! ហេតុអ្វីទៅ...ព្រោះខ្ញុំមិនធ្លាប់ជួបនឹងមនុស្សល្អដាក់ខ្ញុំកន្លងមកមែនទេ? "

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)حيث تعيش القصص. اكتشف الآن