ឯលោកពូ jeon វិញគាត់ខឹងរហូតស្ទើរស្រក់ឈាមចេញមកទៅហើយ តែក៏មិនអាចធ្វើអ្វីរាងក្រាស់បានឡើយ មួយគេគឺជាកូនទីពីររឿងភស្តុតាងដែលអាចធ្វើឲ្យគាត់ចូលគុកបានទៀត ទើបមានតែបណ្តោយឲ្យទៅតាមហ្នឹងមួយរយ:សិនចុះ
_______________________
កន្លងទៅមួយរយៈពេលហើយដែលរាងតូចនៅផ្ទះនេះជាមួយក្រុមរបស់រាងក្រាស់ ចន្លោះពេលនេះនាយតូចគេឧស្សាហ៍ព្យាយាមណាស់ ការងារទាំងឡាយនៅក្នុងផ្ទះរាងតូចធ្វើទាំងអស់ដោយមិនមានពាក្យត្អូញត្អែរឡើយ រហូតគ្មានការងារសេសសល់សម្រាប់ឲ្យស្រីស្រស់ jea in ធ្វើឡើយ ហើយផ្លូវចិត្តផងដែរវាក៏បែរជាពោរពេញទៅដោយក្តីសុខខ្លាំងណាស់ ព្រោះមនុស្សនៅផ្ទះនេះទាំងចិត្តល្អនឹងមានមេត្តាករុណាចំពោះនាយណាស់ ផ្តល់នូវសេរីភាពការរស់រាន្តមានជីវិតដល់នាយដែលធ្លាប់ចង់បានជាយូរណាស់មកហើយទៀតផង
<< teahyung ahhh!!! >> រាងតូចកំពុងតែបោសសំអាតផ្ទះសុខៗរាងក្រាស់ jungkook ក៏ស្រែកហៅរកគេ
<< បាទ! អ្នកប្រុស....មានអ្វីឲ្យខ្ញុំបំរើមែនទេ? >> រាងតូចក្រោយឮអ្នកមានគុណហៅក៏រត់យ៉ាងលឿនមករកគេ រួមទាំងអង្គុយចុះផ្ទាល់និងការ៉ូរងចាំឲ្យរាងក្រាស់មានវាចាទៀតផង
<< ប្រាប់ច្រើនដងហើយថាមិនបាច់ធ្វើដល់ថ្នាក់នេះចំពោះពួកយើងទេ ឯងមិនមែនអ្នកបំរើក៏ធ្វើខ្លួនឱ្យធម្មតាទៅបានហើយ >> jungkook នាយមិនចូលចិត្តឲ្យរាងតូចបន្ទាបខ្លួនស្មើនឹងអ្នកបំរើនោះទេ ឯការងារទាំងអស់នេះក៏ព្រោះតែនាយតូចខ្លាចចិត្តពួកគេហើយរំអុកធ្វើដោយខ្លួនឯងប៉ុណ្ណោះ
<< បាទអ្នកប្រុស! >> នាយតូចឆ្លើយតែមាត់ប៉ុណ្ណោះ តែនាយក៏មិនព្រមក្រោកមកអង្គុយស្មើរាងក្រាស់ឡើយ jungkook ឃើញហើយដកដង្ហើមធំបន្តិចរួចក៏ហុចក្រដាសប៉ុន្មានសន្លឹកឲ្យទៅរាងតូច
<< នេះជាឯកសារចូលរៀនរបស់ឯង យើងបានចុះឈ្មោះឲ្យឯងរួចហើយ...ចំណែកមួយនេះគឺជាសោរម៉ូតូសម្រាប់ឯងធ្វើដំណើរទៅសាលា មួយនេះវិញទៀតខ្ញុំឲ្យទៅឯងមានការអីក៏ខលមកខ្ញុំបានគ្រប់ពេលវេលាទាំងអស់ណា ខ្ញុំសៀវលេខខ្ញុំនៅក្នុងនោះរួចហើយ >> រាងក្រាស់បានរៀបចំគ្រប់យ៉ាងសម្រាប់រាងតូចបន្តការសិក្សា ហើយក៏ទិញទូរស័ព្ទមួយគ្រឿងឲ្យសម្រាប់ទាក់ទងមកនាយទៀតផង ព្រោះតែរឿងល្អផុសមកភ្លាមៗពេកធ្វើឲ្យក្មេងតូចយើងឡើងធ្វើមុខស្លេរស្លឺ
<< នៅមើលស្អីទៀតទទួលយកទៅ...ឬឯងមិនចង់រៀនទេ? >> ព្រោះតែឃើញរាងតូចនៅតែភ្លឹកមើលទៅរបស់ទាំងអស់ដែលនៅក្នុងដៃនាយមិនហ៊ាននឹងទទួលយក ទើបរាងក្រាស់ត្រូវបង្ខំគេឲ្យទទួលតែម្តងទៅ
<< ទេៗ! ខ្ញុំចង់រៀន...ចង់រៀនណាស់ តែបែបនេះអ្នកប្រុសច្បាស់ជាចំណាយប្រាក់ច្រើនណាស់ហើយខ្ញុំមិនយកម៉ូតូនឹងទូរស័ព្ទក៏បានដែរ ខ្ញុំយកតែ.....! >> នាយតូចពោលទាំងឱនមុខចុះ គេគឺចង់លាក់បាំងស្នាមទឹកភ្នែកដែលហូរចេញពីភាពរំភើបរីករាយដែលរាងក្រាស់បានផ្តល់ឱ្យប៉ុណ្ណោះ
<< បើដឹងថាយើងចំណាយលើឯងច្រើនយ៉ាងនេះហើយ ក៏សងគុណយើងវិញឲ្យល្អទៅ! ត្រូវខំរៀនឮទេ? >> ដោយឃើញថាក្មេងច្រម៉ក់កំពុងសំងំបង្ហូរទឹកភ្នែកហើយនោះ រាងក្រាស់នាយក៏ប្រញាប់និយាយកាត់មុនកុំឱ្យរាងតូចនៅប្រកែកនឹងនាយទៀត
<< អរគុណខ្លាំងណាស់អ្នកប្រុសដែលមេត្តាដល់ខ្ញុំ ហឹកៗ! >> Teahyung លើកដៃទាំងពីរដាក់គងលើថ្ងាស់ រួចក៏ឱនក្រាបផ្ទាល់និងការ៉ូ វាជារបៀបនៃការគោរពមួយដែលមានសម្រាប់អ្នកដែលមានគុណលើសលប់ឥតឧបមាដែលជនជាតិកូរ៉េតែងធ្វើ នៅពេលដែលគេទទួលយកគុណដ៏ធំនោះ
To be continued...........🌻🌻🌻
ភាគ10: តទៅគេជាមនុស្សរបស់ខ្ញុំ
Começar do início
