ភាគ10: តទៅគេជាមនុស្សរបស់ខ្ញុំ

Start from the beginning
                                        

<< គុណនិងពីរ? ហុឹស...! មួយនោះសម្រាប់ប៉ាគឺពិសេសណាស់ និយាយដល់ក៏ពិបាកទ្រាំដែរ គេស្រែកហើយក៏យំ សម្លេងដ៏ពិរោះរណ្ដំរបស់គេពិតជាធ្វើឲ្យយើងចូលចិត្តស្តាប់ណាស់...នៅមានសាច់ដ៏ទន់រលោងនឹងក្លិនក្រអូបរបស់គេទៀត ប៉ះកន្លែងណាតែបន្តិចក៏ធ្វើឲ្យក្រហមបាត់ទៅហើយ ហ្អា៎...! បើឯងជាប់ចិត្តនឹងគេដែរប៉ាអាចចែករំលែកម្តងម្កាលឲ្យទៅឯងក៏បានមិនបាច់ទិញយកទេ >> លោកពូគាត់ធ្វើដូចមនុស្សរោគចិត្តអ្ចឹង គាត់វាចាផងធ្វើកាយវិការបិទភ្នែកស្រមៃដល់រូបរាងរបស់រាងតូចផងនៅចំពោះមុខរាងក្រាស់ វាមើលទៅគួរខ្ពើមរអើមណាស់នេះគាត់ឥតកេរ្តិ៍ខ្មាស់ដល់ថ្នាក់នេះផងឬ?

<< លោកដូចជាយល់ច្រឡំធំហើយ! ខ្ញុំមិនមែនមកស្នើសុំមនុស្សពីលោកនោះទេ តែគឺមកបញ្ជាក់ប្រាប់លោកឲ្យដកខ្លួនតាមសម្រួលទៅវិញទេ... ខ្ញុំពិតជាមិនអាចឲ្យមនុស្សស្លូតត្រង់ត្រូវមកខូចឈ្មោះដោយសារតែលោកបានឡើយ តែ...សម្រាប់មនុស្សដែលស្លាប់ទៅនឹងភស្តុតាងដែលបានបញ្ជាក់ថាលោកបានជួញដូរមនុស្សខុសច្បាប់ទាំងនេះ ពិតជាអាចធ្វើឲ្យលោកអង្គុយលែងសុខបានយ៉ាងល្អ...បើលោកមិនឈប់ទេ...ខ្ញុំប្រហែលត្រូវយកភស្តុតាងទាំងនេះទៅឲ្យប៉ូលីសយ៉ាងពិតប្រាកដណាស់...>> រាងក្រាស់វាចាមុឺងមាត់រួមទាំងទឹកមុខដ៏មុតមាំផងនោះសរបញ្ជាក់ឲ្យឃើញថានាយពិតជាបានគ្រោបដណ្តប់លើសមត្ថភាពរបស់ប៉ានាយមែន ក៏ធ្វើឲ្យឪពុកនាយខឹងច្រឡោតឡើងរឹតតែខ្លាំង

<< ប៉ារំលោភសង្សាររបស់ឯងមែនតែវាគឺជាអចេតនាទេប៉ាក៏ព្រមទទួលខុស! តែក្មេងម្នាក់នោះគេជាមនុស្សរបស់ប៉ាទេ ឯងកុំយកគុំនុំចាស់មក ពាក់ព័ន្ធគ្នាអី >> ដើមឡើយកាលពីបីឆ្នាំមុនលោក jeon បានរំលោភសង្សាររបស់ jungkook នាងជា park jea in នេះហើយ ទើបក្លាយជារឿងឪពុកកូនទាំងពីរឈ្លោះប្រកែកបែកបាក់គ្នាបែបនេះទៅ

<< តរទៅគេជាមនុស្សរបស់ខ្ញុំ! បើលោកមិនចង់មានរឿង...នៅឲ្យឆ្ងាយពីគេទៅ... >> នាយពោលដោយទះតុខ្លាំងៗរួចក៏បោះកញ្ចប់លុយមួយដុំធំទៅលើតុរបស់ប៉ានាយហើយក៏ដើរចេញធ្វើព្រងើយ ចំណែកឯលោកពូវិញគាត់ខឹងរហូតបោករបស់របរនៅលើតុចោលអស់

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now