<< កុំឲ្យគេដឹងរឿងនេះអី...! >> រាងក្រាស់ដាក់សំណើទៅកាន់អ្នកគ្រប់គ្នាដែលដឹងរឿងនេះ ហើយឲ្យជួយគ្នាលាក់បាំងរឿងឪពុកម្តាយរបស់ស្លាប់ដើម្បីកុំឱ្យគេខូចចិត្តលើសពីនេះទៀត ថារួចនាយក៏បោះឯកសារទៅលើតុព្រុះ
<< ទោះជាពួកគាត់នៅរស់ក៏មិនអាចឲ្យ teahyung ទៅនៅជាមួយនឹងគាត់វិញបានដែរ...! តាមដែលលោកពូ jeon និយាយ ប៉ាចុងម្នាក់នោះធ្លាប់បានរំលោភ teahyung មុនហើយ ប្រហែលជាបែបនេះទើបម៉ាក់របស់គេលក់គេចេញ ម្តាយបែបនេះក៏មិនល្អអីដែរ... >> កំលោះពេទ្យយើងខឹងខ្លាំងណាស់ពេលនិយាយដល់រឿងមួយនេះ ម្នាក់ៗមេត្តាដល់រាងតូចណាស់វ័យទើបតែ16ឆ្នាំទេ តែបានជួបរឿងកខ្វក់លើសពីមនុស្សម្នាឯទៀតឆ្ងាយណាស់
<< ឯងអាចនិយាយតិចៗបានទេ? >> រាងក្រាស់នាយហាមព្រោះខ្លាចថាគេនិយាយខ្លាំងពេកនាំឱ្យឮដល់ត្រចៀករាងតូច គ្រប់យ៉ាងក៏ត្រូវបានស្ងប់ស្ងាត់ទៅវិញតាមរយៈក្រសែភ្នែកជាច្រើនគូរកំពុងសម្លឹងទៅក្មេងតូចដោយក្តីអាណិតអាសូរយ៉ាងពន់ពេក
_______________________
ត្រលប់មកមើលពីបន្ទប់ VIP របស់លោកពូ jeon វិញ ពេលនេះគាត់កំពុងតែផឹកស្រាយ៉ាងច្រើនព្រោះតែខូចចិត្តដែលបាត់បង់រាងតូចទៅ ស្របពេលនោះដែរកូនប្រុសរបស់គាត់ jeon jungkook ក៏ដើរសំដៅមករកគាត់ល្មម
<< នេះប៉ាមើលច្រឡំទេដឹង? កូនប្រុសរបស់ប៉ាចេះមកលេងប៉ាហើយមែនទេបន្ទាប់ពីចេញពីផ្ទះអស់ឡើងបីឆ្នាំ? >> Jungkook បានចាកចេញពីផ្ទះអស់រយៈពេលបីឆ្នាំហើយ នាយមិនសូម្បីតែឈានជើងមួយជំហានឡើយ តែថ្ងៃនេះនាយអាចមករកលោក jeon គាត់ច្បាស់ណាស់់ក្នុងចិត្តថាដោយសាររឿងអ្វី គ្រាន់តែគាត់ចេះតែចង់ឌឺដងនឹងកូនប្រុសប៉ុណ្ណោះ
<< ខ្ញុំមានរបស់ខ្លះចង់ឲ្យលោកមើល...! >> រាងក្រាស់យើងថាហើយក៏លើក video នៅក្នុងទូរស័ព្ទខ្លួនឲ្យទៅឪពុកមើល លោកពូឃើញហើយក៏ប្រឹងបើកភ្នែកធំៗ
<< ឯងចង់យ៉ាងម៉េចជាមួយប៉ា? >>
<< ឈប់ទៅរវល់នឹងក្មេងនោះទៀត! ប៉ាគេយកលុយទៅឲ្យលោកវិញហើយតើ ឬនៅខ្វះការប្រាក់ទេ? មិនថាប៉ុន្មានក៏ដោយខ្ញុំនឹងឲ្យលោកវិញគុណនិងពីរ >> នាយវាចាមួយៗប៉ុន្តែច្បាស់លាស់នឹងមុឺងមាត់មត់ចត់ មួយប្រយោគៗស្ទើតែធ្លុះធ្លាយប្រមាត់សួត
ភាគ10: តទៅគេជាមនុស្សរបស់ខ្ញុំ
Start from the beginning
