ភាគ9: ជីវិតគឺមានតម្លៃ

Start from the beginning
                                        

<< សុំទោសអីទៅ! គឺខ្ញុំមិនត្រូវទៅវិញទេ បែរជាចង់ប៉ះពាល់ខ្លួនប្រាណអ្នកដទៃដោយមិនបានសុំការអនុញ្ញាតជាមុនសិន កុំប្រកាន់នឹងខ្ញុំអីណា...! >> លោកពេទ្យកំលោះនៅតែបន្តវាចាដោយស្នាមញញឹមជាប់នឹងផ្ទៃមុខនាយជានិច្ច ធ្វើឱ្យរាងតូចព្រមបើកចិត្តញញឹមតបវិញ

ទាំងអស់គ្នាដែលនៅទីនោះមិនថាជារាងក្រាស់ ឬ jimin & jea in ទេពួកគេនាំគ្នានិយាយលេងសើចពីនេះពីនោះ ជាការកំដរអ្នកជំងឺ ឯរឿងរំភើបរីករាយរបស់ពួកមនុស្សធំ ក៏បានធ្វើឲ្យនាយតូចសប្បាយចិត្តភ្លេចអស់ទុក្ខកង្វល់តិចៗដែរ

រហូតមកដល់ពេលល្ងាច ជាពេលដែលរាងតូចអាចចេញពីមន្ទីរពេទ្យបានហើយ teahyung កំពុងតែគិតពីកន្លែងស្នាក់នៅ ក៏ត្រូវបានបងៗទាំងនោះដឹងទើបពួកគេបបួលរាងតូចឲ្យទៅនៅជាមួយមួយរយៈសិន ដំបូងរាងតូចមិនចង់ទៅនោះទេតែដល់ពួកគេឲ្យនាយធ្វើការងារផ្ទះប្តូរនឹងថ្លៃហូបចុកស្នាក់នៅទើបរាងតូចយល់ព្រមទៅ

ក្នុងពេលធ្វើដំណើរចេញពីមន្ទីរពេទ្យដល់ខាងក្រៅអាគារ រឿងចង្រៃក៏នៅតែចាំនៅខាងមុខមន្ទីរពេទ្យនោះទៀតហើយ គឺលោក jeon បានដាក់ឲ្យកូនចៅប៉ុន្មាននាក់នៅស្ទាក់ចាំចាប់រាងតូច ចេញពីពេទ្យពេលណាក៏ត្រូវចាប់គេយកទៅវិញពេលនោះ teahyung គ្រាន់តែក្រឡេកឃើញពួកនោះភ្លាមក៏ស្គាលថាជាមនុស្យរបស់លោកម្ចាស់ ទើបគេប្រញាប់រត់វឹងទៅចោលគ្នីគ្នារបស់រាងក្រាស់ព្រោះតែភ័យខ្លាច ក្រុមអង្គរក្សទាំងនោះយកខ្លួនទៅវិញ

<< tea កុំរត់អីមកវិញមក... >> Jimin នាយឃើញរាងតូចបោលលឿនដូចព្យុះក៏ដឹងថាខ្លាចមនុស្សទាំងនោះចាប់គេទៅវិញ ទើបនាយដេញតាមនឹងស្រែកហៅឲ្យគេឈប់

ឯក្រុមពួកមនុស្សរបស់លោក jeon ឃើញរាងតូចនៅដាច់ឆ្ងាយពីរាងក្រាស់ហើយនោះ ក៏ប្រញាប់ដេញតាមចាប់ដូចគ្នា តែថា jungkook ឯណាព្រមឲ្យនាយតូចទៅដល់ដៃពួកគេងាយៗនោះ រាងក្រាស់រត់លឿនជាងព្យុះសង្ឃរាហក់ចាប់កាយល្អិតបានមុនគេ

<< អាយយយ៎! លែងខ្ញុំ...លែងខ្ញុំទៅ អា៎....!!! >> ព្រោះប្រញាប់តែរត់ឲ្យផុតពីមនុស្សអាក្រក់ នាយក៏មិនដឹងទេថាជារាងក្រាស់ ទើបគិតតែពីស្រែកនិងរើបំរះយកម៉ាឈ្នះដៃ

<< ខ្ញុំទេៗ ស្ងប់អារម្មណ៍ទៅ....!!! >> រាងក្រាស់ស្រែកខ្លាំងៗនឹងអង្រួនខ្លួនរាងតូចតិចៗប្រាប់ទៅនាយតូច ឲ្យបើកភ្នែកមើលមុខនាយ រួចក៏បោះកាយល្អិតប្រគល់ឲ្យទៅ jimin មើលថែបន្ត ឯនាយវិញក៏ងាកមកដាល់ពួកកូនចៅរបស់ប៉ានាយមិនឲ្យទៅចាប់រាងតូចបាន

<< tea កុំខ្លាចអីគឺពួកខ្ញុំទេ...! >> ក្រោយទទួលបានកាយតូចពីរាងក្រាស់រួច គេក៏ព្យាយាមលួងលោមឲ្យក្មេងល្អិតរបស់យើងមានសតិឡើងវិញ

<< tea មិនអីទេណា! ពួកបងកំពុងជួយអូនហើយ... >> ស្រីស្រស់ jea in ដែលរត់មកដល់ក្រោយគេ ក៏មកលួងលោមរាងតូចម្នាក់ទៀតទាំងដែលខ្លួនឯងដង្ហក់ខ្យល់ចង់ស្លាប់

" គាត់កំពុងវៃគ្នាដោយសារការពារខ្ញុំឬ? អ្ចឹងលើកមុនក៏បែបនេះដែរមែនទេ? ពួកគាត់ទាំងនេះកំពុងព្យាយាមជួយខ្ញុំពីដៃមនុស្សអាក្រក់!? តើខ្ញុំកំពុងយល់សប្ដិទៀតហើយមែនទេ...? មានមនុស្សល្អកំពុងព្យាយាមជួយការពារខ្ញុំ តែ...មិចក៏យល់សប្តិនេះដូចជាការពិតម្ល៉េះ...!? "

ក្នុងពេលដែល jungkook ប្រើប្រាស់កំលាំងបាយដើម្បីការពារខ្លួន teahyung ក៏សម្លឹងមើលទៅទាំងរលីងរលោងអារម្មណ៍នឹកស្មានមិនដល់ថាខ្លួនអាចមានសំណាងបានជួបនឹងក្រុមមនុស្សល្អទាំងនេះឡើយ

ក្រោមកំលាំងដៃដ៏ខ្លាំងរបស់រាងក្រាស់ រួមទាំងពួកអស់នោះមិនហ៊ានវៃបកទៅនាយវិញផងនោះ ក៏នាំឲ្យពួកក្រុមអង្គរក្សទាំងនោះទ្រោមខ្លួនយ៉ាងខ្លាំង ហើយដោយខ្លាចថាក្រុមមនុស្សទាំងនេះតាមទៅស្គាល់កន្លែងស្នាក់នៅរបស់ខ្លួន នាយក៏ប្រាប់ទៅ jimin ឲ្យនាំរាងតូចនិងសង្សារសំណព្វចិត្តចេញដំណើរទៅមុន ចំណែកឯនាយនៅធ្វើជាខែលដល់ពួកអស់នោះសិន

<< នាំគេទៅមុនទៅ! ទុកឱ្យខ្ញុំនៅមើលពួកនេះ... >>

ទាំងពីរនាក់បងប្អូនត្រកូល park ក៏នាំយកក្មេងតូច teahyung យើងទៅមុនតាមដែលរាងក្រាស់ប្រាប់
នាយតូចចាកចេញទៅទាំងយកទឹកភ្នែកឡើងឡានទៅជាមួយ ព្រោះគេទាំងភ័យទាំងបារម្ភនឹងនឹកស្មានមិនដល់ថា រាងក្រាស់នឹងមិត្តៗរបស់គេត្រូវមកទទួលរងនូវទុក្ខលំបាកដោយសារតែខ្លួនឡើយ តើអ្វីទើបអាចតបស្នងបំណងល្អទាំងនេះបាន???

៚ ជីវិតបីដូចជាក្រដាសសរមួយផ្ទាំង បើត្រូវបានប៊ិចសរសេរពីលើហើយ ភាពសរស្អាតនិងត្រូវបាត់បង់ តែអ្វីដែលទទួលបាននោះគឺជា មេរៀន ៚

To be continued.......🌸🌸🌸

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now