ភាគ7: ចង់បានសេរីភាព

Start from the beginning
                                    

តែក្នុងចិត្តក៏គិតរហូតថា ចម្លែកណាស់គាត់ព្រមឲ្យនាយចេញមកខាងក្រៅ រាល់ដងគ្រាន់តែនាយនិយាយពីរឿងសុំចេញមកលេងម្តងៗគាត់ខឹងស្ទើរស្លាប់ រាល់ពេលខឹងនឹងរឿងនេះបើមិនវាយធ្វើបាបអ្នកដែលបំរើនាយទេ ក៏ធ្វើបាបនាយមានសិចនិងនាយតូចខ្លាំងៗដែរ តែថ្ងៃនេះគាត់ល្អនឹងគេណាស់គឺល្អចម្លែកនៅរៀបចំខួបកំណើតឲ្យគេទៀត តិចគាត់មានកំរោងការអ្វីផ្សេងមកលើនាយទេដឹង តើជីវិតក្មេងដែលត្រូវគេយកមកលក់នៅទីនេះសុទ្ធតែមានជីវិតសោកសង្រេងបែបនេះទាំងអស់មែនដែលទេ ហើយបើសុទ្ធតែបែបនេះតើខំប្រឹងរស់ដើម្បីអ្វី teahyung បានបោះជំហានដើរចេញមកតាមលោកអ៊ុំទាំងក្តីកង្វល់នៅក្នុងទ្រូង តែភាពអ៊ូអរសម្លេងទ្រហឹងអឺងកងមិនបានធ្វើឲ្យក្តីសោកសៅរបស់នាយធូរស្បើយឡើយ នាយចូលមកទីប្រជុំជនមែនពិតតែអារម្មណ៍ពិតជាឯកកោរខ្លាំងណាស់

<< happy birthday to you...!!! >> ក្រោយមកដល់តុមួយក៏មានមនុស្សជាច្រើនបានរងចាំ surprise នាយតាមអ្វីដែលលោកម្ចាស់បារបានប្រាប់ឲ្យធ្វើ ម្នាក់ៗសុទ្ធតែភ្លឹកនឹងភាពស្រស់ស្អាតរបស់រាងតូចនេះណាស់ គេស្រស់ស្អាតបែបនេះទេតើ ទើបបានជាលោក jeon ទុកសុីតែខ្លួនឯងមិនព្រមឲ្យគេមកទទួលភ្ញៀវសោះ

<< ចូលទៅនៅឈរភ្លឹកអីទៀត...? >> ដោយសារឃើញថារាងតូចនៅឈរធ្មឹងមិនហ៊ានដើរចូលទៅក្បែរពួកមនុស្សទាំងនោះ លោកពូក៏ក្រៀកដៃនាយតូចឲ្យចូលមកអង្គុយក្បែរគាត់

បើទោះជាថ្ងៃនេះជាថ្ងៃពិសេសរបស់ខ្លួនឯងក៏ដោយតែមើលទៅម្ចាស់ខួបគឺដូចជាមិនសប្បាយចិត្តសោះហើយ នាយគ្រាន់តែអង្គុយញឹមៗអត់មានចេញស្តីវាចាអ្វីជាមួយនរណាសូម្បីមួយមាត់សោះ លោកម្ចាស់ jeon ឃើញបែបនេះក៏សួរ

<< យ៉ាងម៉េចអត់សប្បាយចិត្តទេ? មិនចូលចិត្តបែបនេះ? >> ក្នុងខណៈដែលគេគ្រប់គ្នាផឹកស៊ីរាំរែកស្រែកច្រៀងភ្លើតភ្លើននិងភ្លើងពណ៌ សូម្បីតែលោកប្រុស jeon ក៏ចឹងដែរ តែ teahyung អត់នោះទេគេបែជាត្របាញ់ភ្នែកមើលពួកគេហើយនៅស្ងៀម ក្នុងខួរក្បាលក៏គិតឃើញតែអនាគតដ៏សែនខ្មៅងងឹតសូន្យសុង គ្មានពន្លឺត្រចះត្រចង់ដូចអ្នកឯទៀតឡើយ

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now