ភាគ1: អាក្មេងសំរាម

Comincia dall'inizio
                                        

<< លោកយាយហា៎! ចានខ្ញុំលាងសំអាតរួចរាល់ហើយ តុក៏រៀបចំទុកដាក់រួចដែរ សំរាមក៏សំអាតហើយទៀត ចឹងខ្ញុំសូមផ្ទះហើយណ៎ា? >> នាយតូចបានធ្វើការងារយ៉ាងច្រើនមុននឹងលាស្រ្តីចំណាស់ទៅផ្ទះវិញ

<< ទៅហើយឬ? នេះប្រាក់ប្រយ័ត្នផងណា មើលទៅមេឃដូចជាចង់ភ្លៀងហើយ តិចលរម៉ាក់ស្តីបន្ទោសទៀតទៅ >> លោកយាយនោះហុចប្រាក់ 2000won ឲ្យទៅនាយតូចល្អិតនៅលើដៃគេ រួចផ្តែផ្តាំក្រែងភ្លៀងធ្វើឱ្យពិបាកត្រឡប់ទៅផ្ទះវិញ

<< មិចក៏ថ្ងៃនេះឲ្យប្រាក់ខ្ញុំច្រើនម្ល៉េះលោកយាយ យកទុកវិញខ្លះទៅ! >> ក្មេងតូចដ៏ស្លូតត្រង់របស់យើងឃើញប្រាក់ដែលលោកយាយនោះឲ្យមកច្រើនលើសពីសព្វដង ក៏រុញឱ្យទៅគាត់វិញ

<< មិនយកវិញទេ ឯងយកទៅ ថ្ងៃនេះភ្ញៀវច្រើនណាស់ ប្រាក់ក៏រកបានច្រើន ឯការងារឯងក៏ធ្វើច្រើនលើសពីសព្វដងដែរ យកទុករៀនទៅណា >> លោកយាយអាណិតស្រឡាញ់ដល់ការតស៊ូរបស់ក្មេងតូចយើងណាស់ គាត់តែម្នាក់គត់ដែលមើលឃើញពីផលលំបាករបស់នាយតូច តែមិនអាចជួយអ្វីគេបានឡើយ ក្រៅពីជួយឱ្យការងារគេធ្វើ

<< តែវាច្រើនពេកហើយលោកយាយ... >> Tea

<< យកទៅចុះ បើនៅអែអង់ទៀតច្បាស់ជាខកពេលមិនខាន >> លោកយាយក្តោបដៃក្មេងតូចឲ្យក្តាប់លុយនោះយ៉ាងណែន រួមទាំងវាចាដោយស្នាមញញឹមផ្អែមស្រទន់

<< ខ្ញុំអរគុណខ្លាំងណាស់លោកយាយ ចឹងខ្ញុំទៅហើយណា លោកយាយកុំភ្លេចចូលផ្ទះបិទទ្វារបង្អួចឲ្យស្រួលបួលផង >> tea វាចាលាលោកយាយហើយក៏ប្រញាប់រត់ចេញទៅ

<< ឯងក៏ត្រូវចេះប្រយ័ត្នប្រយែងខ្លួនឯងផង ប្រយ័ត្នដួលណា៎! >> លោកយាយឃើញក្មេងតូចរត់ទៅយ៉ាងលឿនដូចនេះក៏ស្រែកប្រាប់បន្ថែម

<< ខ្ញុំដឹងហើយលោកយាយខ្ញុំចេះប្រយ័ត្នហើយ... ឆាប់ចូលផ្ទះទៅ... >> សម្លេងខ្សាវៗស្តាប់សឹងលែងឮ រត់ផងស្រែកផងបក់ដៃលាលោកយាយបណ្តើរផង បើគិតពីចំងាយផ្លូវពីទីនេះទៅផ្ទះរបស់ក្មេងតូចយើង វាហាក់នៅឆ្ងាយបន្តិចដែរ តែម្តុំនោះស្មើនេះជាធម្មតាមិនធ្លាប់មានរឿងអ្វីកើតឡើងឡើយ
Tea បានឆ្ងាយបន្តិចមេឃស្រាប់តែធ្លាក់ភ្លៀងចុះមកយ៉ាងខ្លាំង បណ្តាលឲ្យខោអាវគេទទឹកជោគ

<< វីវរហើយ! ខ្លួនខ្ញុំទទឹកជោគអស់ហើយម៉ាក់ច្បាស់ជាវាយខ្ញុំស្លាប់មិនខានទេ >> ក្មេងតូចទោះបើដឹងថាចូលទៅក្នុងផ្ទះទាំងសើមបែបនេះ ច្បាស់ជាម៉ាក់គេវាយធ្វើបាប តែគេក៏នៅតែត្រូវទៅផ្ទះវិញដូច្នេះមានតែបង្ខំខ្លួនឯងរត់ឲ្យលឿនជាងនេះ

<< ជើងអើយ៎! រត់ឲ្យលឿនជាងនេះបានទេ បើខ្ញុំចូលផ្ទះយឺតច្បាស់ជាស្លាប់មិនខានទេ >> រាងតូចរត់ផងស្រែកប្រាប់ខ្លួនឯងផង ឲ្យប្រញាប់ទៅផ្ទះវិញគេត្រូវដាំបាយធ្វើម្ហូបសម្រាប់ឪពុកម្ដាយបរិភោគទៀត ទោះចូលទាំងសើមក៏ត្រូវវាយដំ ទោះចូលផ្ទះយឺតឬគេចផ្ទះក៏ត្រូវគាត់វាយដំ ជីវិតនេះគ្មានជំរើសទេបើចង់ទទួលបានពាក្យថាគ្រួសារ គេត្រូវអត់ធន់គ្រប់យ៉ាងដែលកើតឡើងមកលើគេ

ភ្លៀងដ៏សន្ធោសន្ធៅអើយ អ្នកធ្លាក់ជារើយៗ បង្កឲ្យខ្ញុំជួបនឹងបញ្ហា ខ្ញុំកូនគាត់សោះ បែរគ្មានមេត្តា វាយដំប្រហារ មិនគិតខុសត្រូវ

To be continued.....🌧️

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Dove le storie prendono vita. Scoprilo ora