ភាគ1: អាក្មេងសំរាម

Start from the beginning
                                        

ចំណែកសក់វាងៗនេះវិញ ជាបញ្ជារបស់ម៉ាក់នាយផ្ទាល់តែម្តង គាត់ធ្លាប់មកស្រែកជេរអ្នកគ្រូលោកគ្រូរួមទាំងនាយកសាលាផងដែរ ហាមមិនឲ្យពួកគេកាត់សក់ teahyung ឲ្យខ្លីជាដាច់ខាត រហូតមកទល់ពេលនេះនាយក៏បន្តគិតដូចគ្នាហេតុអីម៉ាក់របស់គេស្អប់គេយ៉ាងនេះ ស្អប់ដល់ថ្នាក់មុខកូនបង្កើតខ្លួនឯងក៏មិនចង់យកភ្នែកមើលផង ទើបព្រមឲ្យកូនទុកសក់វែងដើម្បីបិទបាំងផ្ទៃមុខ

Teahyung ទោះបើបន្តរៀនទាំងអារម្មណ៍សោកសៅបន្តិចមែន តែទាំងអស់នោះមិនអាចជាហេតុផលធ្វើឱ្យគេបោះបង់ការសិក្សាចោលឡើយ កន្លងទៅរបស់ពេលវេលានៅក្នុងថ្នាក់រៀនត្រូវបានបញ្ចប់ ពេលនេះក៏ជាពេលត្រឡប់ទៅផ្ទះវិញហើយ
មានសិស្សកំហូចមួយចំនួន នៅមិនព្រមចេញទៅណាឡើយ គឺពួកគេនៅទីនោះដើម្បីចាំធ្វើបាបដល់ teahyung ទុកជាការកំសាន្តអារម្មណ៏របស់ពួកគេ

ក្មេងអស់ទាំងនោះគិតថាពួកគេថ្លៃថ្នូរណាស់ តែបែរជាត្រូវក្មេងក្រីក្រដូចជា teahyung ចូលថ្នាក់តែមួយ បណ្តាលឲ្យពួកគេត្រូវអាប់ឱនឈ្មោះដោយសារតែគេ ហេតុនេះទើបពួកគេលេងសើចដោយបំផ្លាញ់របស់សិក្សាមួយចំនួនរបស់ teahyung

ឯ teahyung មិនអាចនៅតដៃនិងពួកគេវិញ ដោយគ្នាច្រើនឬគ្នាតិចអ្វីទេ តែនាយត្រូវស្រូតទៅធ្វើការដើម្បីរកប្រាក់មករៀនសូត្រទៅវិញទេ នាយតូចស្រវាក្តោបកាតាបរួចរត់ចេញវឹងពីក្រុមក្មេងទំនើងអស់ទាំងនោះ

<< អីយ៉ា teahyung ហា៎! នេះឯងត្រូវមិត្តរួមថ្នាក់ធ្វើបាបទៀតហើយមែនទេ ទើបសភាពពិបាកមើលយ៉ាងនេះ? >> ស្រ្តីចំណាស់ក្រោយឃើញក្មេងតូចរត់ចូលមកដល់ហាងខ្លួនភ្លាម ក៏ស្រែកលាន់មាត់ដោយក្តីបារម្ភ

<< មិនអីទេណា៎លោកយាយ យ៉ាងណាខ្ញុំក៏សុំាទៅហើយ ហិហិ! ភ្ញៀវច្រើនខ្លាំងណាស់ ខ្ញុំប្រញាប់ចូលទៅធ្វើការវិញលោកយាយ >> នាយតូចមិនគិតខ្វល់ខ្វាយពីអ្វីដែលអ្នករាល់គ្នាធ្វើដាក់គេឡើយ ក្នុងចិត្តគេអាចទៅរៀន អាចរកលុយក៏ជាផលបុណ្យណាស់ទៅហើយសម្រាប់គេ

នាយតូចរវាស់រវៃក្នុងការងារណាស់ មិនថាបោសសំអាតលាងចានកែវ លើកម្ហូបអាហារឬយកអ្វីដែលភ្ញៀវត្រូវការ គេក៏ធ្វើវាយ៉ាងរហ័សហើយដោយម៉ត់ចត់ទៀត ហើយការងារក្រៅម៉ោងនេះមិនយូរប៉ុន្មានផង មេឃក៏ងងឹតបាត់ទៅហើយ

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now