ភាគ1: អាក្មេងសំរាម

Start from the beginning
                                        

<< Kim teahyung អ្នកគ្រូប្រាប់ហើយមែនទេ ថាមកយឺតត្រូវទទួលពិន័យ មកឈរត្រង់នេះមក! >> អ្នកគ្រូស្តីបន្ទោសប៉ុន្មានម៉ាត់រួច ក៏ហៅឲ្យក្មេងតូចមកឈរខាងមុខក្តាខៀនដើម្បីទទួលពិន័យឲ្យសិស្សឯទៀតមើល ហើយកុំយកគំរូតាមគេ

<< បាទអ្នកគ្រូ...! >> ក្មេងតូចសម្លេងស្រាលដូចសំឡី ប្រឹងដើរឱនៗទៅកាន់កន្លែងដែរអ្នកគ្រូបង្ហាញ

<< បានហើយចូលកន្លែងចុះ... >> អ្នកគ្រូវាយនាយតូចប៉ុន្មានរំពាត់ រួចទើបដេញឲ្យគេទៅកាន់តុវិញ

<< បាទអរគុណអ្នកគ្រូ...! >> Teahyung ឱនក្បាលគោរពជាថ្មីម្តងទៀតមុននឹងចូលទៅកាន់កន្លែងអង្គុយរបស់ខ្លួន

<< មើលអាក្មេងសំរាមនេះចុះ សមមុខហើយដែលអ្នកគ្រូវៃមកយឺតស្ទើរមិនលួសថ្ងៃ >> ក្មេងស្រីរួមថ្នាក់ម្នាក់ វាចាខ្សឹបខ្សេវបន្ទាប់ពីឃើញរាងតូចដើរកាត់មុខ

<< អ្នកគ្រូសមតែពិន័យឲ្យខ្លាំងជាងនេះ មនុស្សស្អីរូបរាងក៏អាក្រក់ ទុកសក់ឡើងវាងដូចពួករើសសំរាមតាមផ្លូវចឹង >> ក្មេងស្រីក្បែរគ្នាម្នាក់ទៀតបន្ទរ

<< នាំគ្នាស្ងាត់ ចាំផ្តើមចូលមេរៀនបន្ត... >> អ្នកគ្រូឃើញក្មេងៗ គិតតែពីខ្សឹបខ្សេវគ្នាមិនឈប់ គាត់ក៏ស្រែកឲ្យពួកគេស្ងាត់

នេះមិនមែនជាលើកទីមួយទេ ដែលមិត្តរួមថ្នាក់និយាយអាក្រក់ពី teahyung ព្រោះនាយមិនអាចទិញនូវឈុតរៀនថ្មីៗដូចអ្នកឯទៀតឡើយ គេត្រូវប្រឹងប្រែងសន្សំសំចៃទុកសម្រាប់តែថ្លៃសាលា ឯចំណែកខ្លះក៏ត្រូវម្តាយរបស់គេយកទៅទិញម្ហូបឬសំភារៈប្រើប្រាស់ផ្សេងៗដែរគាត់ត្រូវការ

ទោះបើ teahyung គ្មានលុយញុំាឆ្អែតស្លៀកពាក់ស្អាតដូចគេឯង តែនាយមិនដែលគិតនឹងបន្ទោសម៉ាក់របស់គេឡើយ ជាគាត់តែម្នាក់ប៉ុណ្ណោះដែលត្រូវរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះឪពុកចុងនាយ មិនចេះរកការងារអ្វីធ្វើឡើយមួយថ្ងៃៗ គាត់ដើរតែផឹកស្រាស្រវឹងស្រែកជេរឡូឡានិងមានខ្លះក៏វាយដំម្តាយកូនគេទាំងពីរទៀតផង

ហើយហេតុផលដែល teahyung មិនព្រមធ្វើខ្លួនស្អាតបាតនឹងទុកសក់វាងនោះគឺ ម៉ាក់របស់គេមិនព្រមឲ្យនាយមានសម្លៀកបំពាក់ថ្មីស្អាតឡើយ បើគាត់ឃើញថាមានមួយឈុតណាថ្មីហើយក៏ស្លៀកទៅស្អាត គាត់នឹងវាយធ្វើបាប teahyung រហូតនឹងយកខោអាវនោះហែកចោលទៀតផង

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now