ភាគទី៤០ : ប្រុសក្មេង

Start from the beginning
                                        

"ឯងល្មមសន្សំលុយខ្លះទៅ បើខ្វះចាំបងជួយចេញក៏បាន"ចាន់ទម្លាក់ស្លាបព្រាចុះ ងើយសំឡឹងមុខស៊ូជីន ព្រោះអម្បាញ់មិញស៊ូជីននិយាយរឿងដែលគេចង់ទិញផ្ទះ តែគ្មានលុយគ្រប់ តែវាក៏ធ្វើឲ្យអ្នកលួចស្ដាប់គិតទៅន័យផ្សេងឯណាឆ្កុយ

(អូនយកលុយបងទៅឲ្យប្រុសក្មេងទៀត?)អីុបូឧទានក្នុងចិត្តទាំងអួលដើមកទឹកភ្នែកហូរច្រាកៗ មិនគួរណាគេសង្ហារប៉ុណ្ណេះដែរប្រពន្ធនៅលួចមានប្រុសទៀត ពីមុនធ្លាប់តែក្បត់គេលួចមានស្រី ដល់ពេលគេក្បត់លួចមានប្រុសវិញ ឈឺចុកៗណាស់ផះអង្គអើយ ><

"មិនអីទេបង បងជួយខ្ញុំមកច្រើនហើយ ទុកឲ្យខ្ញុំតបស្នងបងវិញចុះ"ស៊ូជីនសើចញឹមៗ មែនហើយកាលនៅរៀនចាន់ជួយនាយច្រើនណាស់

"ណែ បើថាតបស្នងត្រូវគុណនឹងពីរណា៎"

(គុណនឹងពីរ? ចាន់អូនឃោរឃៅណាស់ ដឹងទេថាបងឈឺ?)អីុបូលើកដៃទប់ទ្រូង មានអារម្មណ៍ថាចង់ក្អួតឈាម ទ្រាំស្ដាប់ទៀតមិនបានឡើយ ទើបនាយស្រវាដៃទប់តុទាំងរញីរញ័រក្រោកឈរដើរមិនត្រង់ផ្លូវចេញពីហាង

+ភូមិគ្រឹះតូច
និយាយពីអីុហ្វូដែលត្រូវអីុបូខលឲ្យត្រឡប់មកវិញជាបន្ទន់ នាយក៏ប្រញាប់ស្រូតមកផ្ទះ តែមិនឃើញមានវត្តមាននរណាឡើយ នេះគេលេងឈ្នះចប់ឡើងពីរដងហើយក៏មិនទាន់ឃើញនរណាមកវិញដែរ ខលទៅអីុបូក៏មិនលើកទៀត។

'ទីត!!'
សំឡេងសីុផ្លេឡានបន្លឺឡើង អីុហ្វូទម្លាក់ដៃហ្គេមចុះរត់់ទៅមើលក៏ឃើញជាឡានរបស់អីុបូ។

"លោកប៉ា!!"គ្រាន់តែបើកទ្វារឡានឃើញសភាពស្រវឹងជោគរបស់អីុបូ អីុហ្វូក៏រហ័សរត់ទៅជួយគ្រានាយចុះពីលើឡាន មើលចុះមិនដឹងផឹកឬងូតឲ្យប្រាកដទេស្រាធំុឡើងងឺង

"ប៉ាទៅខូចចិត្តស្អីមកហ្នឹង?"អីុហ្វូសួរបណ្ដើរលើកដៃមកខ្ទប់ច្រមុះបណ្ដើរ ក្លិនស្រាធំហើយក៏មសនអារម្មណ៍ថាឈឺក្បាលដែរ ចេះតែបើកឡានមកដល់ផ្ទះរួច

"ប៉ា..Broken..Appaឯង...អឹក..ក្បត់ប៉ា!"អីុបូនិយាយទាំងក្រងួ អីុហ្វូស្ដាប់ត្រចៀកស្ដាំហើយហើរចេញតាមត្រចៀកឆ្វេង មិនដឹងនិយាយអីឲ្យប្រាកដទេលោក

"ប៉ាតូចយ៉ាងមិច?"អីុហ្វូសួរបណ្ដើរហើយគ្រាអីុបូចូលផ្ទះបណ្ដើរ ពេលគ្រាចូលមកដល់ក្នុងផ្ទះហើយអីុហ្វូក៏ទម្លាក់ឲ្យអីុបូដេកលើសាឡុង មិនទាន់បានអីស្រួលបួលផងអីុបូក៏ងើបអង្គុយឆ្ងក់ វិសតែធ្វើឲ្យអ្នកជាកូនលួសព្រលឹងហោះទៅទៅសីុខោអាវឈូក

"អាហ្វូ!ប៉ាខូចចិត្ត...ប៉ាអន់ចិត្ត...ហឹកៗ...ឯងមើលមកប៉ាមើល៍ ប៉ាចាស់ពេកមែនទេ?"អីុបូហូរទឹកច្រាកៗសួរទៅកូន អីុហ្វូបានតែលើកដៃអេះក្បាលខ្វាកនឹងឫកពាប្លែកៗរបស់លោកប៉ា

"ពុទ្ធោ!អ្នកណាថាឲ្យលោកប៉ាខ្ញុំចាស់ លោកប៉ាខ្ញុំសង្ហារសឹងអីហ្នឹង!"អីុហ្វូចូលទៅអង្គុយឲ្យអីុបូផ្អែកស្មាហើយប្រឹងនិយាយលួងលោម ពីមុនគេអ្នកយំលោកប៉ាជាអ្នកលួង ឥឡូវដល់វេនគេអង្គុយលួងលោកប៉ាវិញហើយ

"គឺAppaឯង....ចាន់ៗក្បត់ប៉ាហើយ គេទៅរកប្រុសក្មេងហើយកូន!"អីុបូក្រវាក្រសោបមុខអីុហ្វូទាំងធ្លាក់បែកមិនចង់រួចដូចកូនឆ្កែ

"Appaឯណាទៅក្បត់ប៉ានោះ? ប៉ាស្រវឹងហើយ!"អីុហ្វូគ្រវីក្បាលហួសចិត្ត

"ឯងមិនជឿប៉ាមែនទេកូន? ប៉ាទៅឃើញផ្ទាល់ៗភ្នែក លឺផ្ទាល់ៗភ្នែក Appaកូនឯងយកលុយប៉ាទៅឲ្យប្រុសក្មេង....អឹក"

"ខ្ញុំមិនជឿទេប៉ា"

"អាហ្វួ...ប៉ាដឹងថាឯងទទួលយកមិនបាន..អឹក..ប៉ាក៏ដូចគ្នា ប៉ាទទួលយកមិនបានទេដែលចាន់គេមានប្រុសក្មេងក្បត់ប៉ា តែកុំភ័យកូន ប៉ានឹងចិញ្ចឹមឯងណា ប៉ាមិនឲ្យឯងអត់ឃ្លានទេ"អីុបូស្រវាឱបអីុហ្វូទាំងយំទួញសោក ធ្វើឲ្យអ្នកដែលទើបមកដល់លឺហើយផុយផ្សែងតាមត្រចៀក

"ក្បត់ក្បួយ ប្រុសក្មេងប្រុសចាស់ស្អី តាបិុ វ៉ាង អីុបូ!!!!"ចាន់ទម្លាក់កាបូបចុះស្រែកសួរមួយទំហឹង ខឹងឡើងមុខក្រហម គិតទៅមើលអ្នកណាមិនខឹង បើមកលឺពេញៗត្រចៀកប្ដីកំពុងតែប្រាប់កូនថាខ្លួនមានប្រុសនោះ?

"ចាន់?...../ប៉ាតូច?....."

~~~~~

To be continue....❤

ជួយvoteឲ្យផង🥺💜

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now