ម៉ោអ្នកអើយ ភាគនេះកាបូឈឺសាច់ទៀតហើយ🌚🙊....
រឿង : ប្រពន្ធឆ្នាស់
ភាគទី៣ : ចាញ់កូន
Enjoy Your Reading📖💞
______________________
- ពេលល្ងាច
"ងឺត!"
អីុបូជាន់ហ្វ្រាំងឡានឈប់ ហើយក៏លើកដៃដោះខ្សែក្រវាត់សុវត្ថិភាពចេញ ងាកមុខឈោងដៃយកអាវធំខាងក្រៅមកពាក់នឹងដៃ និងថង់នំមកយួរ រួចបើកទ្វារចេញពីឡាន សម្ដៅចូលទៅក្នុងផ្ទះ។
នំដែលគេកំពុងកាន់នេះគឺជានំម៉ូឈី(Mochii)ដែលចាន់ចូលចិត្តញាំុ ក្រោយចេញពីធ្វើការគេក៏បានឈប់ចូលទិញយកមកផ្ញើរចាន់ ព្រោះដឹងថាបើចាន់បានញាំុហើយនឹងបានសប្បាយចិត្ត តួនាទីជាប្ដីគឺត្រូវតែធ្វើបែបនេះហើយ។
ពេលឈានជើងចូលមកដល់ក្នុងផ្ទះភ្លាម រាងក្រាស់ក៏បង្វិលក្រសែភ្នែករករាងតូចដែលជាប្រពន្ធ ព្រោះមិនទាន់ដឹងថាអីុជូជូនមកវិញឬនៅទេ តែនេះល្ងាចហើយ មិនសមណាមិនទាន់មកនោះទេ។
《 ចាន់! 》អីុបូក៏ប្រទះភ្នែកនឹងចាន់ដែលគេងនៅលើសាឡុងបែរខ្នងដាក់នាយ ទើបនាយរហ័សដើរចូលទៅរកទាំងស្នាមញញឹម ទោះជាធ្វើការហត់ ត្រឹមមកផ្ទះវិញបានឃើញមុខប្រពន្ធគឺបាត់ហត់ហើយ។
《 អូន...អូនកើតអីហ្នឹង?មិនស្រួលខ្លួនមែនទេ? ទៅពេទ្យទេ? 》អីុបូចាប់ផ្ដើមឆ្លេឆ្លាភ្លាមពេលលើកដៃទាញខ្លួនចាន់មក ឃើញទឹកមុខចាន់ស្លេកស្លាំងជាខ្លាំង។ នាយរហ័សទម្លាក់ថង់នំនិងអាវធំដាក់លើតុលុតជង្គង់ចុះផ្ទាល់ឥដ្ឋការ៉ូ លើកដៃស្ទាបថ្ងាសនិងខ្លួនរបស់ចាន់។
《 អូនមិនកើតអីទេ គ្រាន់តែរាងវិលមុខ..អស់កម្លាំង...ចង់ក្អួត! 》ចាន់ប្រឹងហើបមាត់តិចៗឆ្លើយតបទៅប្ដីសម្លាញ់ ព្រោះមិនចង់ឲ្យនាយបារម្ភពីខ្លួនច្រើន ប្រហែលជាសម្រាកបន្តិចទៅ អស់អីក៏ថាបាន។
《 នេះ អាជូននាំអូនទៅណាខ្លះ? ហេតុអីអូនត្រឡប់មកវិញក្នុងសភាពបែបនេះ? 》អីុបូចងចញ្ចើមសួរទៅប្រពន្ធទាំងក្ដីបារម្ភ ទោះបីជាចាន់ប្រាប់ថាមិនអី តែក៏មិនអាចហាមចិត្តនាយមិនឲ្យបារម្ភកើតដែរ។
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
