ព្រះសុរិយារំកិលខ្លួនយឺតៗចូលមកជំនួសកន្លែងព្រះចន្ទ្រា ចូលមកបំពេញភារកិច្ច បញ្ចេញពន្លឺអង្គរស្មីពណ៌មាស បំភ្លឺលោកទាំងមូលឲ្យមានពន្លឺ នឹងដាស់តឿនឲ្យមនុស្សទាំងអស់ភ្ញាក់ឡើង ចាប់យកការងារធ្វើតាមឋានៈតួនាទីរៀងខ្លួន។
ថ្ងៃរាងជ្រេណាស់ទៅហើយដែរ ចាន់លើកដៃបើកទ្វារបន្ទប់ចេញមកខាងក្រៅទាំងនៅស្ងាបម្ហមៗ មិនដឹងយ៉ាងមិចដែរ តាំងពីមានពោះមានពង្សមកងងុយរកតែដេកមិនចង់ក្រោកឲ្យតែរហូតហ្មង កំណើតកូនខ្ជិលមិនថាទេ។ រាងតូចស្លៀកខោខាប៊យពណ៌ខៀវបែកស អាវយឺតពណ៌ស និងអាវបិទឡេវដៃវែងខាងក្រៅពណ៌ទឹកសមុទ្រ ដូចតាមធម្មតា ព្រោះថ្ងៃនេះត្រូវទៅបេះស្លឹកតែទៀតហើយ។
ចាន់ដើរតាំងៗសំដៅទៅមុខបន្ទប់របស់អីុជូដើម្បីដាស់នាង ថាគេមានកូនទើបដេកសំកុក ប៉ុន្ដែនាងតូចនេះហួសគេទៀត ស្មើនេះទៅហើយមិនទាន់ក្រោកមកទៀត។
"តុក តុក"
《 អា...ហឹម! 》ឆ្លៀតស្ងាបមួយសិន
《 អាជូ!ភ្ញាក់ឡើង លីជីងមកដល់ឥឡូវហើយ! 》ចាន់ក៏ស្រែកប្រាប់ទៅអ្នកនៅក្នុងបន្ទប់។ ជាធម្មតារៀងរាល់ថ្ងៃ បន្តិចទៀតលីជីងប្រាកដជាជិះកង់មកយកពួកគេមិនខាន វាក្លាយទៅជាទម្លាប់ទៅហើយ។ តែចាំបាត់ៗ ចាន់វិសនឹងងោកក្បាលនឹងទ្វារបន្ទប់នាងទៅហើយ អីុជូនៅមិនទាន់តបមកវិញទៀត។
ចាន់ភ្ញាក់ស្មារតីគ្រវីក្បាលឡើងខ្ញាល់បណ្ដេញភាពងងុយចេញ យប់មិញគេក៏ចូលគេងយប់ជ្រៅទៀត ទើបព្រឹកឡើងធ្លាក់ក្នុងសភាពដុនដាបដល់ថ្នាក់នេះ។
《 អាជូ!លឺបងហៅទេ? 》ចាន់ស្រែកម្ដងទៀត តែក៏នៅតែគ្មានសំឡេងអីុជូឆ្លើយតបមកវិញឡើយ ធ្វើឲ្យរាងតូចចាប់ផ្ដើមចម្លែកចិត្ត ចងចញ្ចើមឆ្ងល់ឡើងមក ហើយក៏សម្រេចចិត្តទម្លុះទ្វារចូលទៅ ក្រែងលោរអីុជូមានរឿងអីមិនស្រួលកើតឡើង ព្រោះមិនឃើញនាងឆ្លើយតបសោះ
"ក្រាក!"
《 អាជូ....!! 》ស្អាត! ពេលដែលចាន់បើកទម្លុះទ្វារបន្ទប់ចូលមក គឺទទេរស្អាត! លើពូកគ្មានអីុជូគេងឡើយ។ ចាន់ចាប់ផ្ដើមភ័យហើយរហ័សចូលទៅមើលក្នុងបន្ទប់ទឹក តែក៏នៅតែមិនឃើញនាងតូចឡើយ ធ្វើឲ្យចាន់ចាប់ផ្ដើមខ្វល់ចិត្តជាខ្លាំងម្ដងទៀត ហើយពេលទៅរកមើលក្នុងទូសម្លៀកបំពាក់ អាវយឺតតែមួយរបស់អីុជូក៏មិនឃើញស្រមោលដែរ និយាយពីថាទទេស្អាត នោះស្អាត!
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
