[....]
+មួយសប្ដាហ៍ក្រោយមក
កន្លងមកមួយសប្ដាហ៍ហើយ លោកគ្រូពេទ្យក៏បានអនុញ្ញាតឲ្យចាន់និងកូនត្រឡប់មកផ្ទះវិញ។
ឡានស្ព័រទំនើបពណ៌ខ្មៅរលោងបានបរចូលយឺតៗមកក្នុងភូមិគ្រឹះតូច។ តាវសុងដែលជាអ្នកកាន់ចង្កូតឡានខាងមុខរហ័សចុចជាន់ហ្វ្រាំងឡានឈប់ ខណះអីុជូក៏ម្នីម្នាលើកដៃទៅបើកទ្វារឡានចុះ ដើរមកជួយលើកពរក្មួយប្រុសដើរចូលទៅក្នុងផ្ទះវិញ ហើយអីុបូក៏ប្រញាប់បើកទ្វារឡានចុះដូចគ្នាដើរមកជួយគ្រាចាន់ចុះពីឡាន ចំណែកតាវសុងក៏ដើរទៅបើកគូទឡានយកអីវ៉ាន់ចូលទៅតាមក្រោយ។
《 អា៎ៗ ហេតុអីក៏ធ្វើមុខបែបនេះ? សប្បាយចិត្តពេលបានត្រឡប់មកផ្ទះវិញមែនទេ ក្មួយប្រុស? 》អីុជូដាក់ខ្លួនអង្គុយចុះលើសាឡុង សួរក្មួយប្រុសហើយក៏ឱនមុខថើបថ្ពាល់ក្មួយខ្សឺតៗដោយក្ដីខ្នក់ខ្នាញ់ ឡើងថ្ពាល់របស់អាហ្វូឡើងក្រហមព្រឿងៗ ព្រោះសាច់ទារកដែលទើបនឹងកើតបែបនេះ វាខ្ចីល្ហក់ប៉ះតែបន្តិចក៏ក្រហមដែរ
《 នេះឯងក្រញិចកូនបងឬ? តិចឈប់ឲ្យពរ 》អីុបូពោលឡើងទាញស្មារតីឲ្យអីុជូរហ័សងាកទៅតាមមើលភ្លាម ទាំងធ្វើមុខស្អុយ ស្អី?គ្រាន់តែនាងថើបក្មួយបន្តិចសោះ ក៏លែងចង់ឲ្យនាងពរក្មួយហើយហេស? អីក៏ឪពុកកំណាញ់ម្ល៉េះ
《 បងហ៊ានហ៎? តែបងហ៊ានខ្ញុំនឹងទៅប្រាប់ម៉ាក់មិនខាន 》អីុជូខាំមាត់តបទៅអីុបូជាបងវិញទាំងមិនចេះចាញ់ដូចរាល់ដង ហើយក៏ប្រើក្បាច់ដូចរាល់ដង គឺយកអ្នកស្រីវ៉ាងមកធ្វើជាខ្នង ឯអាល្អិតក្បាលខូចអាយុបានមួយសប្ដាហ៍ក៏ស្រាប់តែសើចកិលក្អឹកៗឡើងទាំងខ្លួនមិនដឹងខ្យល់ ពេលបានលឺសម្ដីមីងស្អាតរបស់ខ្លួនពោលគំរាមទៅលោកប៉ារបស់ខ្លួន មិនដឹងក្មេងស្អីទេ ឆ្លាតអីឆ្លាតយ៉ាងនេះ?
《 នែ៎! សមមុខបងទេ? សូម្បីតែអាហ្វូក្មួយសំណព្វរបស់ខ្ញុំ ក៏សើចចំអកឲ្យបងដែរ! 》អីុជូបានដៃពោលឡើងម្ដងទៀត ពេលគិតថាក្មួយសើចគាំទ្រកាន់ជើងនាង ធ្វើឲ្យទាំងបីនាក់នោះព្យាយាមទប់សើចរាងខ្លួន ជាពិសេសគឺអីិុបូដែលហួសចិត្តនឹងប្អូនស្រី ច្រើនតែអាយុ ធំតែរូបរាង តែគំនិតដូចក្មេងមួួបកន្លះ
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
