ភាគទី២៥ : បាត់ខ្លួន

169 13 0
                                        

-ព្រឹកនាថ្ងៃថ្មី

         អីុបូហើយនិងចាន់បាននាំគ្នារៀបចំសម្លៀកបំពាក់ដាក់វ៉ាលី ព្រោះពួកគេនឹងត្រឡប់ទៅវិញនៅព្រឹកវេលាបន្តិចនេះទៀត ហើយអីុបូក៏បានខលប្រាប់ទៅតាវសុងឲ្យតាវសុងចេញឡានមកទទួលពួកគេដូចគ្នា។

       បន្តិចក្រោយមកឡានរបស់តាវសុងក៏បានមកដល់ អីុបូក៏បានឲ្យតាវសុងលើកវ៉ាលីយកទៅដាក់នៅខាងក្រោយឡាន ហើយនាយក៏បណ្ដើរចាន់ចេញមកខាងក្រៅផ្ទះតាមពីក្រោយ ខណៈនោះផងដែរយើងក៏បានឃើញលីជីងឈរនៅម្ខាងជិតរបងផ្ទះយំសឺតសតលើកដៃជូតទឹកភ្នែកផង អីផង ព្រោះនាងមិនដាច់ចិត្តពេលដែលមិត្តសម្លាញ់ត្រូវឃ្លាតឆ្ងាយទៅភ្លាម។ ទោះជារាប់អានជាមួយចាន់ក្នុងរយះពេលខ្លីក្ដី តែនាងនិងចាន់ពិតជាមាននិស្ស័យនឹងគ្នាណាស់ ដូចជាពួកគេពីរនាក់ធ្លាប់ស្គាល់គ្នាតាំងពីយូរហើយអញ្ចឹង។ ឯចាន់ដោយឃើញនាងយំអណ្ដឺតអណ្ដកបែបនេះក៏ងាកទៅញញឹមស្ងួតដាក់អីុបូបន្តិច ទើបបោះជំហានមកលួងលីជីង៖

《 អេ!ឯងយំធ្វើអី គ្នាមិនមែនទៅធ្វើសង្គ្រាមឯណា! 》នាយតូចដាក់ដៃលើស្មាលីជីង និយាយជាមួយទឹកមុខញញឹមស្រស់។ កន្លងមកនេះលីជីងមិនត្រឹមតែជាមិត្តរបស់គេទេ នាងក៏ដើរតួជាបងស្រីម្នាក់ដូចគ្នា កាលពីគេចូលមករស់នៅដំបូង ជួបការលំបាកខ្លាំងណាស់ មានលីជីងនេះហើយជាអ្នកជួយណែនាំគេ។

《 ហឹក..!យើងខ្លាចយើងនឹកឯង..! 》លីជីងនៅតែអណ្ដឺតអណ្ដកដូចកូនក្មេង ហើយក៏ស្រាប់តែស្ទុះឱបចាន់ជាប់

《 អឺណា៎! យើងនឹងមកលេងឯងវិញ ពេលសម្រាលកូនហើយ តែបើឯងនឹកយើងឯងឡើងទៅរកយើងក៏បានណា៎ ផ្ទះយើងស្វាគមន៍ឯងជានិច្ច 》ចាន់ក៏ទះខ្នងលួងលោមលីជីង ហើយក៏បានគ្រាន់បើបាត់យំស្អីទៀត  បន្ទាប់មកអីុបូនិងចាន់ក៏នាំគ្នាឡើងឡាន ចាន់លើកដៃគ្រវីលាគ្រប់គ្នានិងលីជីងមកពីក្នុងឡាន ហើយឡានក៏បើកចេញទៅដោយមានតាវសុងជាអ្នកបើកចង្កូត។

      ក្រោយការធ្វើដំណើរអស់រយះពេលគួរសម ឡានរបស់ពួកគេក៏បានបើកចូលដល់ភូមិគ្រឹះតូចដែលជាផ្ទះរបស់ពួកគេ ប៉ុន្ដែចាន់បានគេងលក់កើយស្មាអីុបូតាំងពីនៅតាមម្ល៉េះ ព្រោះទំនងជាអស់កម្លាំង ដូច្នេះទើបពេលតាវសុងជាន់ហ្វ្រាំង អីុបូក៏ជាអ្នកលើកបីចាន់ចូលមកក្នុងផ្ទះនឹងយកទៅដាក់ឲ្យគេងនៅបន្ទប់គេង។

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now