ភាគទី១២ : ស្មុគស្មាញ

236 16 0
                                        


រឿង : ប្រពន្ធឆ្នាស់

ភាគទី១២ : ស្មុគស្មាញ

Enjoy Your Reading 📖🍵

React Album Please🔪😕

_______________________

[......]

《 ទ...ទេ!!! នេះ....ហឹក...បងនិយាយ..បានយ៉ាងមិច? ហឹកៗ..លែង..លែងលះបានយ៉ាងមិច? កូន! កូនយើងបងគិតយ៉ាងមិច? 》ចាន់ក៏ស្ទុះងើបទៅចាប់អង្រួនដើមដៃអីុបូខ្លាំងៗ ហាក់គិតមិនស្មានដល់ថានាយហ្នឹងនិយាយពាក្យនេះ គេហាក់បាត់បង់សតិអស់ហើយ ពាក្យដែលមិនចង់លឺបំផុត វាក៏ធ្លោយចេញមកពីមាត់ប្ដីហើយ។ គេសុខចិត្តខាំមាត់ ស៊ូថានឹងធ្វើជាមនុស្សគថ្លង់ តែពេលនេះហេតុអីក៏នាយហាពាក្យនេះចេញមករួច តើស្រីម្នាក់នេះសំខាន់ប៉ុណ្ណាទៅ ទើបជានាយហ៊ានប្រើពាក្យ"លែងលះ" ទាំងដែលគេកំពុងតែពពោះ តើនាយមិនអាណិតអាឡោះអាល័យនឹងក្មេងដែលមិនទាន់កើតចេញមកស្គាល់ពន្លឺថ្ងៃទេឬ?

《 បងដឹងថាអូនស៊ូទ្រាំនឹងបងយូរមកហើយ បើពួកយើងលែងលះគ្នា យើងនឹងលែងពាក់ព័ន្ធគ្នា ទោះជាបងមានស្រីនៅឯណា វាក៏លែងមានអ្វីឲ្យអូនឈឺចាប់ទៀតដែរ ក្រែង....ពាក្យទាំងអស់នេះអូនជាអ្នកធ្លាប់និយាយប្រាប់បងមែនទេ? 》អីុបូឈានជំហានថយក្រោយបន្តិចនិយាយចេញមកទាំងដាច់ចិត្ត។ ចាន់សំឡឹងមកនាយជាមួយក្រសែភ្នែកអស់សង្ឃឹម មិនចង់ជឿ មែនហើយគេមិនជឿឡើយ មនុស្សដែលកំពុងឈរនិយាយជាមួយគេពេលនេះមិនមែនជាប្ដីរបស់គេទេ ប្ដីរបស់គេស្រឡាញ់គេ យកចិត្តទុកដាក់ចំពោះគេ មិនមែនដូចជាពេលនេះដែលកំពុងតែវាយប្រហារផ្លូវចិត្តគេទេ!

《 បង....ពិតជាចង់លែងលះមែនហេស? វ៉ាង អីុបូ! ខ្ញុំ....សួរបងម្ដងទៀតជាលើកចុងក្រោយ...បងចង់ចាកចោលកូនរបស់បងដែលមិនទាន់កើតមកមែនហេស? ហឹកៗ...បងឆ្លើយមក!! 》

( ទេ! បងប្រាកដជាមិនចង់ឡើយ តែ..... )

《 ក្រោយពួកយើងលែង...លែងលះគ្នា បងអនុញ្ញាតឲ្យអូនចិញ្ចឹមកូន! 》អីុបូនិយាយទាំងរដាក់រដុប មួយពាក្យៗនាយស្ទើរតែនិយាយមកមិនចេញ តែនេះជាការសម្រេចចិត្តគេ គេសម្រេចចិត្តបែបនេះ សម្រេចយ៉ាងអាត្មានិយមដើម្បីសុវត្ថិភាពរបស់កូននិងប្រពន្ធ។ នាយប្រើកែវភ្នែកសំឡឹងចាន់បន្តិចងើយមុខទប់ទឹកភ្នែកកុំឲ្យហូរហើយក៏រហ័សស្ទុះបែរខ្នងលើកដៃទាញទ្វារបើកបម្រុងនឹងដើរចេញពីបន្ទប់

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now