ភាគទី១៥ : សេះស្បើយ

204 20 2
                                        


រឿង : ប្រពន្ធឆ្នាស់

ភាគទី១៥ : សះស្បើយ

[......]

"ងឺត!"

         លោកស៊ាវនិងអ្នកស្រីស៊ាវរហ័សចុះពីលើឡានភ្លាម ក្រោយពេលបរមកឈប់ចតនៅចំណតឡានរបស់ក្រុមហ៊ុនកូនប្រសារហើយ។ ពួកគាត់ទាំងពីរបោះជំហានយ៉ាងញាប់ៗជាមួយទឹកមុខសោះកក្រោះចូលទៅក្នុងក្រុមហ៊ុន។

《 លោក..លោកប្រុស អ្នក...អ្នកស្រី!! 》តាវសុងហាទាំងរដាក់រដុបរហ័សដើរចូលមករកប្ដីប្រពន្ធទាំងពីរដែលដើរចូលមក

《 ចៅហ្វាយឯងនៅទេ? 》លោកស៊ាវពោលសួរមកទាំងសំឡេងរឹងកំព្រឹសធ្វើឲ្យតាវសុងលេបទឹកមាត់លឺសូរតែក្អឺក ក្នុងចិត្តកំពុងតែគិតថាអ្នកទាំងពីរប្រាកដជាបានដឹងរឿងលែងលះរបស់ចៅហ្វាយខ្លួននិងចៅហ្វាយតូច ហើយប្រាកដជាកំពុងតែមករករឿងមិនខានទេ

《 គឺ...គឺចៅហ្វាយនៅខាងក្នុងបន្ទប់ធ្វើការ 》តាវសុងឆ្លើយតបហើយភ្លាមទាំងលោកស៊ាវនិងអ្នកស្រីស៊ាវក៏បោះជំហានទៅភ្លាម ធ្វើឲ្យតាវសុងរហ័សរត់តាមទាំងប្រញេបប្រញាប់

"ក្រាក!"

《 លោកប៉ា! អ្នកម៉ាក់! 》អីុបូស្ទុះក្រោកឈរពីកៅអីធ្វើការពេលទ្វាររបើកឡើងក៏បានឃើញប៉ាម៉ាក់ក្មេកដើរចូលមកទាំងគូ។ ប្ដីប្រពន្ធលោកស៊ាវក៏នាំគ្នាដាក់ខ្លួនអង្គុយចុះលើសាឡុងក្នុងបន្ទប់ធ្វើការរបស់អីុបូ ឯនាយក៏អង្គុយចុះនៅទល់មុខពួកគាត់ធ្វើភ្នែកព្រិចៗខំប្រឹងគេចពីក្រសែភ្នែកដែលពួកគាត់សំឡឹងមើលមក

《 នេះបាទ ទឹកត្រជាក់ៗ! 》តាវសុងទម្លាក់កែវទឹកពីរកែវទៅលើតុ ហើយក៏បែរមកឈរត្រង់ខ្លួនខាងក្រោយខ្នងអីុបូ។ ប្ដីប្រពន្ធទាំងពីរនាក់ក៏ក្រេបទឹកបន្តិច ហើយក៏បន្តកែវភ្នែកមកសំឡឹងមុខកូនប្រសារទាំងមិនចង់ដក

《 ប៉ាម៉ាក់! មានការអ្វីមែនទេ? ទើបជាមកក្រុមហ៊ុនបែបនេះ! 》អីុបូសួរទៅប្ដីប្រពន្ធទាំងពីរទាំងសំឡេងថ្នម នាយក៏ស្មានដឹងខ្លះៗដែរថាពួកគាត់មករកនាយធ្វើអី តែគ្រាន់តែសួរគួរសមចង់ដឹងឲ្យប្រាកដប៉ុណ្ណោះ

《 ហេតុអីក៏កូនលែងប្រពន្ធ? 》សំណួរលោកស៊ាវ

《 ម៉ាក់ដឹងថាកូនប្រាកដជាមានហេតុផលរបស់កូន តែពួកម៉ាក់គ្រាន់តែចង់ដឹងថាមកពីអ្វី ឬក៏កូនឈប់ស្រឡាញ់ចាន់ ឈប់ស្រឡាញ់កូនក្នុងពោះមែន? 》អ្នកស្រីស៊ាវជាអ្នកសួរមកម្ដង គ្រប់សំណួររបស់គាត់កាន់តែធ្វើឲ្យអីុបូតឹងទ្រូងពិបាកនឹងឆ្លើយ

✨ប្រពន្ធឆ្នាស់💕(Completed)Donde viven las historias. Descúbrelo ahora