ភាគទី២៦ : ខ្ញុំព្រមគ្រប់យ៉ាង

143 14 0
                                        

[.....]

《 អាឡូ!មានរឿងអី? 》អីុបូក្ដោបទូរសព្ទដាក់នឹងត្រចៀកសួរទៅតាវសុងដែលនៅខ្សែម្ខាងទៀត

( ចៅ..ចៅហ្វាយ!ចៅហ្វាយតូចបាត់ខ្លួនហើយ!គឺ.....[ក្ដុក*] )តាវសុងមិនបានទាំងនិយាយចប់ផង ទូរសព្ទក្នុងដៃអីុបូក៏ស្រាប់តែជ្រុះក្ដុកធ្លាក់ពីដៃ ទឹកភ្នែកមិនដឹងមកពីណាក៏ស្រាប់តែហូរចុះមកតក់ៗពីប្រឡង់ភ្នែករបស់នាយ

《 ចាន់!!!! 》អីុបូឧទានឡើងទាំងញ័របបូរមាត់ រហ័សបែរខ្នងដើរចេញពីបន្ទប់ប្រជុំភ្លាមទាំងមិនខ្វល់ពីភ្ញៀវសំខាន់ដែលនិយាយចរចាគ្នាមិនទាន់រួចរាល់នៅឡើយ ព្រោះអ្វីដែលនាយក្រាស់ខ្វល់នៅពេលនេះ គឺមានតែសុវត្ថិភាពរបស់ចាន់និងកូនតែម្យ៉ាងគត់។

    ពាក្យផ្សងបនសុំឲ្យព្រះជួយថែរក្សាចាន់និងកូនត្រូវបានអីុបូទន្ទេញជាប់នៅក្នុងចិត្ត។ បន្ទាប់ពីចូលក្នុងឡានហើយ នាយក៏ជាន់ហ្គែរបើកចេញទៅក្នុងល្បឿនលឿន លឿនមែនទែន ព្រោះក្នុងចិត្តអន្ទះសារយ៉ាងខ្លាំង។ ចាន់បាត់ខ្លួនទៅបែបនេះ តើវាជាស្នាដៃរបស់ ចាង តាន់បេ មែនទេ? តើជាកំហុសរបស់នាយមែនទេ ដែលធ្វើឲ្យចាន់និងកូនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបនេះ? កន្លងមកប្រាំខែជាងហើយ អ៊ូមីុងដែលជាប៉ូលីសមានសមត្ថភាពក៏នៅតែមិនទាន់អាចរកឃើញកន្លែងនាងលាក់ខ្លួនឃើញទៀត នេះក៏បញ្ជាក់ថាតាន់បេពិតជាប្រុងប្រយ័ត្នខ្លួនបានល្អណាស់ ហើយការដែលចាន់បាត់ខ្លួននេះ ក៏ប្រហែលជាផែនការដែលនាងរៀបចំផងមិនដឹង។

"ងឺត"

      អីុបូជាន់ហ្វ្រាំងលឿនដូចរន្ទះ លើកដៃបើកទ្វារឡានហើយក៏រត់ចូលមករក តាវសុងនិងអីុជូដែលនៅឈរយំរងចាំនាយមកដល់។ អីុបូហាក់ព្រលឹងលែងនៅក្នុងខ្លួនពេលមិនបានឃើញចាន់ឈរនៅជិតអីុជូចាំនាយមែន។

《 បងប្រុស!ហឹកៗ!....ខ្ញុំ...ខ្ញុំមិនដឹងថាបងថ្លៃបាត់ទៅណាទេ!ហឹកៗ! 》អីុជូក្រឡេកភ្នែកឃើញអីុបូដើរចូលមកភ្លាមនាងក៏រំដោះដៃចេញពីតាវសុង រត់មកឱបអីុបូយំអណ្ដឺកអណ្ដកភ្លាម។ នាងពិតជានៅតែទទួលយកមិនទាន់បានដដែល ដែលគ្រាន់តែមួយប៉ប្រិចភ្នែកបងថ្លៃរបស់នាងក៏បាត់ខ្លួនឈឹង មិននៅសល់សូម្បីតែតម្រុយអីបន្តិចសោះ អ្វីដែលសំខាន់កាមេរ៉ាសុវត្ថិិភាពក៏ត្រូវបានខូចដូចជាមានអ្នករៀបចំរឿងនេះឡើងមកទៀត។ ដោយឃើញប្អូនយំបែបនេះ អីុបូក៏លើកដៃអង្អែលខ្នងនាងចុះឡើង បានត្រឹមតែរលីងរលោងទឹកភ្នែកងើយមុខសំឡឹងមើលទៅតាវសុងដែលបោះជំហានចូលមកយឺតៗ

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now