-13ឆ្នាំកន្លងផុតទៅ~~~
សំឡេងទឹកសមុទ្របក់បោកមកផ្ទប់នឹងច្រាំងបង្កឡើងលាយលំនឹងអាកាសធាតុធ្លាក់ខ្យល់រំភើយៗធ្វើឲ្យមនុស្សយើងកើតរងារនាវេលាពេលល្ងាចឈានចូលពេលរាត្រី។ ដំណើរមាំៗរាងខ្ពស់បោះជំហានដើរកាត់មាត់ឆ្នេរទាំងក្នុងដៃកាន់ទូរសព្ទផ្អឹបនឹងត្រចៀក នាយស្លៀកខោត្រឹមជង្គង់ពណ៌សនិងអាវបិទឡេវដៃខ្លីពណ៌ទឹកសមុទ្រ សក់ខ្មៅរលើបរលោងភើយទៅតាមខ្យល់ បង្ហាញថ្ងាសពេញៗរឹតតែបង្កើនភាពស្រស់សង្ហាររបស់នាយកំឡោះម្នាក់នេះ។ ស្នាមញញឹមដែលញញឹមចេញមកម្ដងៗធ្វើឲ្យស្រីៗនៅក្បែរនេះស្ទើរតែទន់ជង្គង់ដួលទៅលើខ្សាច់អស់ទៅហើយ គឺថាគេសង្ហារកាត់ទៅរកប៉ាប៉ាគេហ្នុងណា៎។
"ប៉ាដោះស្រាយជាមួយប៉ាតូចខ្លួនឯងទៅ ទាល់តែពីរថ្ងៃទៀតទើបខ្ញុំត្រឡប់ទៅវិញ"អីុហ្វូបោះសម្ដីនិយាយជាមួយអ្នកនៅខ្សែម្ខាងទៀតទាំងញញឹមខ្ចឹបមាត់លួចអស់សំណើចនឹងលោកប៉ារបស់ខ្លួន
(អាហ្វូកូនប៉ាហា៎ កូនត្រឡប់មកវិញមក ឯងក៏ដឹងថាAppaឯងយ៉ាងមិច ឯងចង់ឲ្យប៉ាទៅធ្វើការទាំងជាំមុខមែនទេ?)អីុបូ ដែលនៅខ្សែម្ខាងទៀតបន្លឺឡើងទាំងដូចជាតឹងទ្រូងណាស់ចឹង នឹងរឿងកូនកំឡោះដើរលេងសមុទ្រជាមួយមិត្តមិនចូលផ្ទះ
"ជារឿងរបស់ប៉ាតើស៍!"
(យី!ឯងចង់ធ្វើបាបប៉ាមែនទេ? ឆាប់ត្រឡប់មកវិញមក ប្រយ័ត្នប៉ាដកកាតឯង)
"តែនេះយប់ហើយលោកប៉ា ចឹងចាំខ្ញុំឡើងទៅវិញស្អែកចុះ លាសិនហើយលោកប៉ា ចាំពេលត្រឡប់មកវិញខ្ញុំទិញបង់ស្អំឲ្យ ហាស៎ហា..."អីុហ្វូរហ័សចុចបិទទូរសព្ទមិនឲ្យលោកប៉ារ៉េបឲ្យទាន់ ពេលវេលាកន្លងមកដប់ឆ្នាំជាងហើយ ពេលនេះគេមានអាយុ18កំឡោះឲ្យបឹុប ហើយមុខវិញស្រដៀងទៅអីុបូខ្លាំងណាស់។
"អាហ្វូ!"
"ហា៎?"អីុហ្វូរហ័សងាកទៅក៏ឃើញថាជាមិត្តរបស់គេហ្នឹងឯង ពួកគេនាំគ្នាមកលេងសមុទ្រជុំគ្នា សរុបមានប្រាំមួយនាក់ តែគេលួចមកនោះទេ ព្រោះថាAppaកំពូលឆ្នាស់កំពូលហួងហែងកូនប្រុសមិនឲ្យចេញទៅណាសោះឡើយ
"ពួកវារកឯងឆាប់ម៉ោ មកដើរបង្ហើរសម្រស់ស្អីទីនេះ?"មិត្តរបស់អីុហ្វូក៏អូសអីុហ្វូត្រឡប់ទៅវិញ~~
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
