ភាគទី២៨ : សមាជិកថ្មី

210 17 0
                                        

[......]

《 លោកនឹងវេទនាជាងខ្ញុំ វ៉ាង អីុបូ ហាសហាៗៗ!!! 》

《 ទេ!!!!!!!!! 》

《 អីុបូ!!!!! 》

"ឌឹក!!"

តាន់បេក៏ឈានជើងថយក្រោយ ថយក្រោយរហូត ហើយក៏ទាញចាន់ទម្លាក់ទៅជាមួយ តែអីុបូក៏រត់ទៅចាប់ដៃម្នាក់បាន ឯម្នាក់ទៀតក៏ធ្លាក់ចុះទៅបាត់ ហើយអ្នកដែលនាយចាប់ជាប់នោះគឺ.........

《 ចាន់!!ចាប់ដៃបងឲ្យជាប់ណា៎!!... 》អីុបូស្ទុះក្រាបខ្លួនផ្ទាល់នឹងផ្ទៃសាប ទម្លាក់ដៃទៅចាប់ដៃចាន់ដែលសំយុងខ្លួនធ្លាក់ទៅហើយ ឯរាងកាយរបស់តាន់បេវិញក៏ត្រូវបានធ្លាក់ផ្ងារខ្លួនឡើងលើ ធ្លាយឈាមយ៉ាងគួរឲ្យអាណោចអាធម។

《 ចៅហ្វាយតូច!! // ចាន់!! 》ទាំងតាវសុងទាំងជីធានក៏នាំគ្នាចូលទៅជួយអីុបូចាប់ទាញលើកចាន់មកវិញ តែវាមិនងាយស្រួលដូចជាការគិតឡើយ

《 ហឹក!..អីុបូ...អូនខ្លាច!! 》ចាន់ចាប់ផ្ដើមបែកញើសដៃ អារម្មណ៍ភ័យខ្លាចដូចយមរាជកំពុងតែរងចាំខ្លួន មិនហ៊ានងាកភ្នែកសំឡឹងទៅខាងក្រោយឡើយ ទឹកភ្នែកហូរឈូៗដូចទឹក បន់អស់ហើយព្រះ ម៉ែឪ ម៉ែឪក្មេក

《 កុំ...កុំយំ បងមិនឲ្យអូនកើតអីទេ!! 》អីុបូប្រឹងចាប់ទាញដៃចាន់ទាំងប្រឹងអស់ទំហឹង ឈាមក្បាលនោះវាក៏ហូរមកប្រណាំងនឹងទឹកភ្នែកនាយទៀត ឡើងចង់ស្រក់កាត់ភ្នែកទៅហើយ។ នាយសំឡឹងមុខចាន់ទាំងមិនងាកភ្នែក មនោសញ្ចេតនាដ៏ជ្រាវជ្រៅចាក់ដោតដល់ក្រអៅបេះដូងរបស់នាយ អនុស្សាវរីយ៍តាំងពីពេលដែលគេតាមញ៉ែនាយតូច រហូតដល់រៀបការ បន្តមករហូតដល់មានកូន បានរំលិចក្នុងខួរក្បាលនាយ រឹតតែធ្វើឲ្យនាយមិនដាច់ចិត្ត បើគ្មានចាន់ទៅគេរស់នៅក៏គ្មានន័យទៀតដែរ

《 ហឹកៗ...! 》ចាន់យំទាំងដង្ហក់ខ្យល់ ខណៈខ្យល់ដែលបក់ម្ដងៗផើររាងកាយគេសឹងតែចង់ប្រឡែងដៃម្ដងៗទៅហើយ

《 មិនអាចទុកបែបនេះបានទេ អាបូ តាវសុង យើងរាប់ដល់បី នាំគ្នាប្រឹងឲ្យខ្លាំងហើយលើកចាន់់មក លឺទេ? 》ជីធានដោយឃើញចាន់សឹងតែទ្រាំលែងបានទៅហើយ ក៏ងាកមុខទៅនិយាយជាមួយពីរនាក់នោះហើយក៏ទទួលបានការងក់ក្បាលយល់ស្របត្រឡប់មកវិញ

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now